ទីក្រុងស៊ីដនីៈ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែរបស់ប្រទេសអូស្ត្រាលី BHP បានឲ្យដឹងនៅថ្ងៃចន្ទថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងលក់ហ៊ុនភាគច្រើនរបស់ខ្លួនទៅឲ្យក្រុមហ៊ុនរ៉ែធ្យូងថ្មីរបស់ប្រទេសកូឡុំប៊ី ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែធ្យូងថ្មធំបំផុតនៅអាមេរិកឡាទីន។
ក្រុមហ៊ុន BHP ដែលមានការិយាល័យធំនៅទីក្រុងមែលប៊ន បានឲ្យដឹងថា ខ្លួនបានយល់ព្រមលក់ភាគហ៊ុន ៣៣,៣ ភាគរយក្នុងរោងចក្រ Cerrejon ទៅគម្រោងដៃគូ Glencore។
ក្រុមហ៊ុន BHP បានឲ្យដឹងថា កិច្ចព្រមព្រៀងនោះមានតម្លៃ ២៩៤ លានដុល្លារអាមេរិក និងបានបង្ហាញថា ក្រុមហ៊ុន Glencore ក៏បានចាប់អារម្មណ៍ក្នុងការទិញភាគហ៊ុនក្នុងគម្រោងរបស់ក្រុមហ៊ុន Anglo American ដែលត្រូវបានរារាំងដោយកូដកម្មការងារ។
អណ្តូងរ៉ែនេះផលិតធ្យូងថ្មដុតកម្ដៅដែលជាទំនិញមិនពេញនិយមកាន់តែខ្លាំងឡើង នៅពេលប្រទេស និងក្រុមហ៊ុននានាងាកទៅរកថាមពល ស្អាតសម្រាប់ផលិតអគ្គិសនី។
ក្រុមហ៊ុន BHP បានទម្លាក់តម្លៃទ្រព្យសកម្មពីធ្យូងថ្មដែលបានព្យាករកន្លងមក ហើយ ព្យាយាមដោះដៃចេញពីអាជីវកម្មនេះ ដោយសារតែខ្លួនផ្តល់ទៅលើផលិតផលផ្សេងវិញ៕ RR