ធនាគារកំណត់បន្ទាត់នៃកំណើន ខណៈពេលដែលម្ចាស់សម្ព័ន្ធធនាគារបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះការវិនិយោគលើប្រទេសកម្ពុជា
ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ទាប់ពីសម្ព័ន្ធធនាគារ BRED Group នៅអឺរ៉ុប ដែលជាសម័ន្ធធនាគារមេបានសម្រេចបោះទុនបន្ថែមក្នុងដំណាក់កាលទី១ រហូតដល់ទៅ ៣៥ លានដុល្លារ។
ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានបង្កើតបណ្តាញសាខា ដែលរីកដុះដាលយ៉ាងរហ័ស ខណៈពេលដែលកំពុងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំជាធនាគារល្អបំផុតសម្រាប់អាជីវកម្ម។
ការផ្តល់ទុនបន្ថែមនេះ ធ្វើឱ្យតួលេខនៃដើមទុនគោលរបស់ធនាគារសរុបកើនដល់ ១១០ លានដុល្លារអាមេរិក ដែលនឹងប្រើសម្រាប់គាំទ្រដល់យុទ្ធសាស្ដ្រកំណើនយ៉ាងឆាប់រហ័សប្រកបដោយចីរភាព និងតុល្យភាពរីកលូតលាស់នៃផលិតផល សេវាកម្ម បណ្តាញសាខា លទ្ធភាព ផ្តល់ឥណទាន ការជ្រើសរើសបុគ្គលិក និងផ្តល់ការបណ្តុះបណ្តាល។
សក្តានុពលដ៏កម្រ
លោក Olivier Klein នាយកប្រតិបត្តិនៃសម្ព័ន្ធធនាគារ BRED Group មានប្រសាសន៍ថា៖ «យើងខ្ញុំជឿជាក់លើប្រទេសកម្ពុជា ហើយនេះជាហេតុផលដែល ប្រេដ ត្រូវបន្តដាក់ចេញផែនការអនុវត្ត។ បទពិសោធ និងភាពជោគជ័យដែលយើងខ្ញុំទទួលបានក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ អាចបញ្ជាក់ពីភាពប្រាកដប្រជាលើទស្សនៈរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលអះអាងថា ប្រទេសកម្ពុជា ពិតជាមានសក្តានុពលកំណើនសេដ្ឋកិច្ចពិសេសដ៏កម្រ»។
សម្ព័ន្ធធនាគារ BRED Group ឯកភាពនឹងការព្យាកររយៈពេល ៥ ឆ្នាំ របស់ IMF ជាមួយក្តីរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសអាស៊ានកំពូលលើលក្ខខណ្ឌកំណើនសេដ្ឋកិច្ច។ សម្ព័ន្ធធនាគារនេះក៏ជឿជាក់ផងដែរថា ធនាគារកំពុងឈរក្នុងទីតាំងយ៉ាងល្អឥតខ្ចោះក្នុងការជួយជ្រោមជ្រែងដល់មហិច្ចតារបស់ប្រទេសកម្ពុជា ជាពិសេសការផ្តល់ប្រាក់កម្ចីអាជីវកម្មដែលជួយជំរុញដល់ការពង្រីកសេដ្ឋកិច្ច។
ភាពរឹងមាំនៃហិរញ្ញវត្ថុ
លោក Guillaume Perdon នាយកប្រតិបត្តិធនាគារ ប្រេដ ប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាសំណាងណាស់ក្នុងនាមជាសមាជិកសម្ព័ន្ធធនាគារ ដែលមានទស្សនវិស័យវែងឆ្ងាយ។ ដោយលោកជឿជាក់ថា រចនាសម្ពន្ធ័សហប្រតិបត្ដិការរបស់សម្ព័ន្ធធនាគារ BRED Group អនុញ្ញាតឱ្យមានភាពបត់បែនខ្ពស់ចំពោះការវិនិយោគ។
លោកក៏បានបន្តទៀតថា “យើងមានគ្រឹះហិរញ្ញវត្ថុរឹងមាំ សូម្បីតែនៅក្នុងកាលៈទេសៈស្រពេចស្រពិលនេះក្តីក៏យើងខ្ញុំនៅបន្តការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះផែនការកំណើនរយៈពេលយូរអង្វែង»។
ទោះបីជាវត្តមានរបស់យើងខ្ញុំនៅក្នុងប្រទេសកម្ពុជា មានរយៈពេលខ្លីក្តី ក៏ធនាគារ ប្រេដ ប៊ែង ខេមបូឌា ពិតជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ លោក Guillaume Perdon មានប្រសាសន៍ថា៖ «ដំណើរចាប់ ផ្តើមរបស់យើងពិតជារលូនអស្ចារ្យ ហើយខ្ញុំគិតថា ឥឡូវជាពេលដែលយើងត្រូវពន្លឿនប្រតិបត្តិការ និងការរីកលូតលាស់។ នេះមានន័យថា យើងត្រូវវិនិយោគលើធនធានមនុស្ស បច្ចេកវិទ្យា/ឧបករណ៍ទំនើប និងបណ្តាញសាខារបស់យើងខ្ញុំ»។
លោកបន្តទៀតថា៖ «យើងខ្ញុំបានចងក្រងបង្កើតយុទ្ធសាស្ត្រឡើង ពីព្រោះយើងខ្ញុំជឿជាក់ថា យើងប្រាកដជាអាចធ្វើបានប្រសើរជាងអ្វីដែលយើងសម្រេចបានកន្លងមក»។
ខណៈពេលដែលធនាគាររំពឹងថា នឹងមើលឃើញលទ្ធផលនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន បន្ទាប់ចាប់ពីឆ្នាំ ២០២២ ជាក់ស្តែងយើងខ្ញុំបានឃើញផ្លែផ្ការួចទៅហើយ។
លោក Perdon មានប្រសាសន៍ថា៖ «យើងកំពុងបង្កើនចំនួនអតិថិជនលក្ខណៈអាជីវកម្ម និងលក្ខណៈបុគ្គលតាមរយៈគំនិតផ្តួចផ្តើមទីផ្សារគោលដៅ ដោយអភិវឌ្ឍផលិតផលថ្មីលើគ្រប់ទម្រង់ រួមទាំងឌីជីថល ហើយយើងខ្ញុំនឹងពង្រីកបន្ថែមសាខា និងបណ្តាញម៉ាស៊ីនអេធីអឹមផងដែរ។ បន្ថែមពីលើនេះ យើងខ្ញុំក៏កំពុងជ្រើសរើសបុគ្គលិកថ្មីគ្រប់ផ្នែអាជីវកម្មផងដែរ។ យើងកំពុងសម្រិតសម្រាំងនូវធនធានល្អឥតខ្ចោះ ទាំងបុគ្គលិកក្នុងស្រុក/បរទេស និងបង្កើតឱកាសដ៏មានតម្លៃសម្រាប់បុគ្គលិកដែលមានទេពកោសល្យ ដើម្បីរីកចម្រើន»។
លោក Guillaume Perdon បន្ថែមថា៖ «ខណៈដែលយើងកំពុងខិតខំប្រឹងប្រែង ដើម្បីផ្តល់ជូននូវផលិតផល និងបង្កើនសមត្ថភាពឌីជីថលថ្មីៗ យើងដឹងច្បាស់ថា អតិថិជនរបស់យើងខ្ញុំផ្តល់តម្លៃខ្ពស់ចំពោះសេវាធនាគារលក្ខណៈបុគ្គលដែលយើងខ្ញុំបានផ្តល់យ៉ាងល្អឥតខ្ចោះចំពោះពួកគាត់។ រីឯផ្នែកធនាគារអាជីវកម្មវិញ ប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ មានបទពិសោធជ្រាលជ្រៅក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនលើរាល់បញ្ហា និងបន្ថែមគុណតម្លៃពិតប្រាកដដល់អាជីវកម្មរបស់ពួកគាត់»។
លើកបន្ទាត់វិនិយោគ
ការបោះទុនបន្ថែមរបស់សម្ព័ន្ធធនាគារ BRED Group ដល់ធនាគារ ប្រេដ ប៊ែង ខេមបូឌា ជាចម្លើយបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន និងអនាគត។ សម្ព័ន្ធធនាគាររបស់យើងមានគ្រឹះហិរញ្ញវត្ថុរឹងមាំ ហើយយើងខ្ញុំជឿជាក់លើសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការផ្តល់ផលយ៉ាងច្រើនត្រឡប់មកវិញ។
ទន្ទឹមនឹងការវិនិយោគនៅលើទឹកដីសុវណ្ណភូមិនេះដែរ យើងខ្ញុំកំពុងបង្កើនការជ្រោមជ្រែងដល់ប្រតិបត្ដិការនៅក្នុងប្រទេសហ្វីជី និងកសាងកេរ្តិ៍ឈ្មោះអន្តរជាតិដ៏រឹងមាំមួយនៅតាមទីតាំងនានានៅក្នុងប្រទេសជាច្រើនលើពិភពលោក។ នៅពេលយើងសម្រេចបើកធនាគារនៅតំបន់ណាមួយហើយ វាគ្មានបញ្ហាចោទទេទៅលើសមត្ថភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធ ដើម្បីបង្កើនការវិនិយោគរបស់ខ្លួន។
ការជ្រោមជ្រែងរយៈពេលយូរអង្វែង
ទោះបីជាមានការធ្លាក់ចុះនាពេលបច្ចុប្បន្នដែលបណ្តាលមកពីជំងឺរាតត្បាតក្តី ធនាគារ ប្រេដ ប៊ែង ខេម បូឌា រំពឹងថា កម្ពុជានឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ហើយតម្រូវការទីផ្សារសកលលើទំនិញដែលផលិតនៅកម្ពុជានឹងត្រឡប់មកវិញ។
លោក Guillaume Perdon បានមានប្រសាសន៍ថា៖ «យើងនៅទីនេះ ដើម្បីផ្តល់ការជ្រោមជ្រែងរយៈពេលយូរអង្វែង ដើម្បីបំពេញតម្រូវការអាជីវកម្មដែលកំពុងរីកលូតលាស់។ ទន្ទឹមនឹងនេះ បទពិសោធផ្នែកធនាគារលក្ខណៈបុគ្គលប្រកបដោយភាពច្នៃប្រឌិត និងបត់បែនខ្ពស់ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ដូច្នេះយើងត្រូវបានចាត់ទុកជាធនាគារដែលអាចធានាបាននូវចំណែកដ៏មានតម្លៃនៃវិស័យហិរញ្ញវត្ថុដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា»៕