ទីក្រុងហុងកុងៈ តម្លៃប្រេងឆៅម៉ាក Brent ដែលប្រើប្រាស់នៅតំបន់អឺរ៉ុបនៅថ្ងៃអង្គារ៍បានហក់ឡើងខ្ពស់ជាង ៨០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំ លើការរំពឹងសម្រាប់តម្រូវការកើនឡើង និងក្តីកង្វល់អំពីការផ្គត់ផ្គង់ ពេលពិភពលោកងើបឡើងយឺតៗពីវិបត្តិជំងឺរីករាលដាល។
ជាមួយការផ្តល់ការចាក់វ៉ាក់សាំង និងការបន្ធួរបន្ថយការបិទខ្ទប់នៅឆ្នាំនេះ ការប្រជែងតម្រូវការសម្រាប់មាសខ្មៅ (ប្រេង) បានកើនឡើង ខណៈការធ្លាក់ចុះថាមពលនៅអឌ្ឍគោលខាងជើងបានបណ្តាលឲ្យតម្លៃឧស្ម័នធម្មជាតិឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ ឆ្នាំ ដែលនាំឱ្យមានឥទ្ធិពលលើទីផ្សារប្រេង។
នៅពេលជាមួយគ្នានោះ ការសន្និធិប្រេងឆៅបានធ្លាក់ចុះ ខណៈការបង្កើនទិន្នផលដោយអង្គការនៃប្រទេសនាំចេញប្រេង OPEC និងប្រទេសផលិតប្រេងសំខាន់ៗផ្សេងទៀតរួមទាំងរុស្ស៊ី មិនអាចទប់ទល់នឹងការកើនឡើងនៃថ្លៃទំនិញនោះទេ។
តម្លៃប្រេងម៉ាក Brent ហក់ឡើង ០,៩ ភាគរយក្នុងពេលជួញដូរក្នុងទីផ្សារអាស៊ីនៅវេលាព្រឹក ដល់តម្លៃ ៨០,២៤ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីខែតុលាឆ្នាំ ២០១៨ ប្រេងឆៅម៉ាក WTI របស់អាមេរិកទទួលកំណើន ០,៩ ភាគរយដល់តម្លៃ ៧៦,០៧ ដុល្លារក្នុង ១ បារ៉ែល។
ភាពប្រសើរឡើងបានកើតមានឡើងសូម្បីដោយសារការងើបឡើងវិញសេដ្ឋកិច្ចសកលបង្ហាញសញ្ញានៃការយឺតយ៉ាវ ដោយសារបញ្ហាច្រវ៉ាក់ផ្គត់ផ្គង់ និងក្តីព្រួយបារម្ភអំពីវីរុសបំប្លែងថ្មី Delta ដែលនាំឲ្យកើនឡើងការឆ្លងក្នុងប្រទេសជាច្រើន។
តម្លៃប្រេងក៏ហក់ឡើងពីពេលវេលាដ៏ខ្មៅងងឹតកាលពីដើមឆ្នាំមុន ពេលដែលការបិទខ្ទប់កើតមានឡើងនៅជុំវិញពិភពលោកនាំឲ្យប៉ះពាល់ដល់តម្រូវការ និងឃើញតម្លៃប្រេង Brent ធ្លាក់ចុះទាបដល់ ១៦ ដុល្លារ និងប្រេង WTI ធ្លាក់ក្រោមតម្លៃផលិតកម្ម៕ RR