ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ក្រុមនាវិកនៃនាវា MT Strovolos ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌអំពីការលួចប្រេងកាតនៅលើនាវាចំនួន ២៩៥ ០០០ បារ៉ែល គឺជាកម្មសិទ្ធិស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី ២៥ ខែសីហា កងនាវាប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា ខ្លួនបានចាប់នាវាដឹកប្រេង ប្រធានក្រុមនាវា ជាជនជាតិបង់ក្លាដែស និងសមាជិកនាវិក ១៨ នាក់ផ្សេងទៀត។ កងនាវាប្រទេសឥណ្ឌូនេស៊ី។ អាជ្ញាធរនាវាចរបានឱ្យដឹងថា នាវាដឹកប្រេងមួយនេះ ផ្ទុកប្រេងចំនួន ២៩៧ ៦៨៦ ៥១៨ បារ៉ែល (ជិត ៤៧,៣៣ លានលីត្រ) ហើយធ្វើដំណើរចេញពីប្រទេសថៃ ទៅកាន់កោះBatam។
យោងតាមសេចក្ដីជួនដំណឹងដោយក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ៣០ ខែកញ្ញា «រាជរដ្ឋាភិបាលកម្ពុជា បានឃើញព័ត៌មាន និងការអះអាងមិនពិតពាក់ព័ន្ធនឹងកម្មសិទ្ធិលើប្រេងកាតក្នុងសេចក្តីថ្លែងការណ៍មួយចំនួនរបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos ដែលចាំបាច់ត្រូវកែតម្រូវ។ ប្រេងកាតទាំងអស់ គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជាគ្រប់ពេលវេលាទាំងអស់។ ការលួច ឬការរំលោភបំពានកម្មសិទ្ធិលើប្រេងកាតដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្ខពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា»៕