​​ទីក្រុង​ញូវយ៉កៈ ​លោក​​​ Elon Musk នាយក​ប្រតិបត្តិ​​​​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​ Tesla​ បាន​លក់​ភាគហ៊ុន​​​​​​ក្រុមហ៊ុន​ប្រមូល​បាន​​​ប្រាក់​ជា​ង ​​៦,៩​​ ពាន់​លាន​ដុល្លារ​​​​​នៅ​សប្តាហ៍​កន្លង​ទៅ​នេះ។​​ នេះ​បើ​យោង​តាម​​ឯកសារ​​ច្បាប់​​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

មហាសេដ្ឋី​​​ដើមកំណើត​អាហ្វ្រិក​​ខាងត្បូង​វ័យ​ ៥០ ​ឆ្នាំ ​បាន​លក់​ភាគហ៊ុនជាង​​​​​ ៥,១​​​​ លាន ​​​នៃ​ក្រុមហ៊ុន ​​Tesla ​ដែល​ក្នុង​ចំណោម​នោះ​ ​​​​ប្រហែល ​​៤,២ ​​​លាន ​​ត្រូវ​បាន​កាន់កាប់​ដោយអ្នក​ទិញ​​ហ៊ុន​​​ថ្មី។

ការ​​​បោះបង់​​ដ៏សម្បើម​​របស់​លោក​បាន​ប៉ះពាល់​ដល់​តម្លៃ​ភាគហ៊ុ​ន​របស់​ក្រុមហ៊ុន ​Tesla ដែល​បាន​ធ្លាក់ចុះ ១៥,៤​​ ភាគរយ ​ក្នុង ​១ សប្តាហ៍​កន្លង​មក​​។

កាល​​ពី​ខែ​​មុន​ ក្រុមហ៊ុន ​​​Tesla ​​បាន​ក្លាយ​ជា​​​​ក្រុមហ៊ុន​​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​ដែល​បាន​កើន​តម្លៃ​​ទីផ្សារ ​១ ​ពាន់ពាន់​លាន​​ដុល្លារ។​

ការលក់​​ចេញ​​​របស់ លោក Musk ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីគាត់​បាន​បង្កើត​ការ​ស្ទង់មតិ Twitter ដែល​ម​នុស្ស​រាប់លាន​នាក់​បានបោះ​ឆ្នោត​​​​​គាំទ្រ ដោយ​​​​សួរថាតើ​គាត់​គួរតែ​​លក់​ភាគ​ហ៊ុន​១០​ភាគរយ​ដ៏​ធំ​របស់​គាត់​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែរ​ឬទេ?

​កាល​​ពី​ថ្ងៃ​សៅរ៍ ​លោក Musk ​បាន​សរសេរ​នៅ​លើបណ្តាញសង្គម​ថា៖ «​​​ភាគច្រើន​ត្រូវ​បាន​បង្កើត​ឡើង​នាពេល​ថ្មីៗ​នេះ​នៃ​ការកើន​ឡើង​ដែល​មិន​ទាន់ដឹង​ជា​មធ្យោបាយ​នៃ​ការ​គេច​ពន្ធដូច្នេះ​ខ្ញុំ​ស្នើ​ឱ្យ​លក់​ភាគហ៊ុន Tesla ១០ ភាគរយ​របស់​ខ្ញុំ។​តើ​អ្នក​គាំទ្រ​វា​ទេ?»។

នៅ​ក្នុង​ការ​ស្ទង់មតិនោះ​​​ស្ទើរ​តែ​​ ៥៨​ ភាគរយ​នៃ​អ្នក​បោះឆ្នោត ​​​៣,៥ ​លាន​គណនី បាន​បោះ​ឆ្នោត​​គាំទ្រ​​ឱ្យ​គាត់​លក់​។

ភាគហ៊ុន​របស់ ​Tesla បាន​ធ្លាក់​ចុះ​​​​នៅ​​ពេល​បើក​ការ​ជួញ​ដូរ​​​ផ្សារ​​​​មូលបត្រ​​នៅ​​ Wall Street ​​នៅថ្ងៃចន្ទ​ដើម​សប្តាហ៍ និង​បន្ត​ធ្លាក់​ចាប់​ពី​​ពេល​នោះមក។

​ភាគហ៊ុន​ដែល​លោក Musk​ ដែល​គាត់​​លក់​​ចេញ​នៅសប្តាហ៍​នេះ​​​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ទាប​​​​ខ្លាំង​​​ជាង​​ពេល​ដែល​គាត់​បាន​ដាក់​លក់​​មុន​​​ពេល​គាត់​បង្ហោះ​តាមបណ្តាញសង្គម​ Tweeter។

ឯកសារ​បទប្បញ្ញត្តិ​បាន​បង្ហាញ​ថា​សហគ្រិន​បច្ចេកវិទ្យា​បាន​ផ្តួចផ្តើម​លក់ភាគ​ហ៊ុន​ទាំង​នេះ​មួយ​ចំនួន​មុន​ពេល​ការ​ស្ទង់មតិ Twitter។

យោង​តាម​ឯកសារ​ចុង​ក្រោយ​បំផុត​ជាមួយ​គណៈកម្មការ​មូលបត្រ​លោក​ Musk នៅតែ​កាន់កាប់​ភាគហ៊ុន T​esla ​ប្រហែល​ ១៦៧ លាន​ហ៊ុន។

ការលក់​ភាគហ៊ុន​របស់​ Musk នឹងទ​ទួល​ខុស​ត្រូវ​ចំពោះ​ពន្ធ​លើ​ប្រាក់​ចំណេញ​យ៉ាង​ហោចណាស់ ​១,៤ ពាន់​លាន​ដុល្លារ។

ការ​ស្ទង់​មតិ​លក់​របស់​គាត់​បាន​ធ្វើ​តាម​សំណើរ​បស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​សភា​អាមេរិក​ ដើម្បី​យក​ពន្ធ​លើ​មហា​សេដ្ឋី​កាន់តែ​ច្រើន​ដោយ​កំណត់​គោលដៅ​ភាគហ៊ុន​ដែល​ជា​ធម្មតា​ត្រូវ​បាន​បង់ពន្ធ​តែ​នៅ​ពេល​លក់​ប៉ុណ្ណោះ​៕​​ AFP/RR