​ទីក្រុង​បាង​កកៈ​ ក្នុ​ងកិច្ច​ខិតខំ​​ដើម្បី​​ជំរុញ​ឱ្យ​មាន​រថយន្ត​​អគ្គិសនី​(EV)ច្រើន​ថែម​ទៀត​​​ដើម្បី​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​​នៅ​ប្រទេស​ថៃ គណៈកម្មាធិការ​​​គោល​នយោបាយ​​​​រថយន្ត​អគ្គិសនី​ជាតិ ​ត្រៀម​រួ​ច​រាល់​ដើម្បី​ដាក់​សំណើ​​​សេចក្តី​ព្រាង​​​​ទៅ​កាន់​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​​​​អង្គារ។

​​សេចក្តី​ព្រាង​​​​​គោលនយោបាយ​​នេះ​​មាន​គោល​​បំណង​​ឱ្យ​មានការ​​​​អនុវត្ត​​ក្នុង​ត្រីមាស​ដំបូង​​នៃ​ឆ្នាំ​ ២០២២។

​យោង​តាម​​សំណើ​នោះ ​ការ​លើក​ទឹកចិត្ត​​ដែល​ផ្តល់​ទៅ​ឱ្យ​អ្នក​ទិញ​​​​រថយន្ត​អគ្គិសនី​​នឹង​​​មាន​រយៈពេល​៤​ទៅ​៥​ឆ្នាំ​ និង មាន​​បំណង​​​ជំរុញ​​ឱ្យ​មាន​រថយន្ត​​​​ប្រហែល​៣០ម៉ឺន​គ្រឿង​​​លើ​​ដង​ផ្លូវ​​ក្នុងរយៈពេល​នោះដែរ។

គណៈកម្មាធិការ​​​​កំពុង​ដាក់​ស្នើ​​​ការ​​កាត់​បន្ថយ​​ពន្ធ​​អាករ​ ពន្ធ​គយ ​និង ​ការ​ឧបត្ថម្ភ​ធន​​​របស់​រដ្ឋាភិបាល​​​មាន​កញ្ចប់​ទឹកប្រាក់​​​៤០​​​ពាន់​លាន​បាត។

​​ក្រោម​​វិធានការ​​ព្រាង​​នេះគ​ម្រោង​​ចំនួន​​ពីរ​​នឹង​​ត្រូវ​​ផ្តល់​​ជូន​ដោយ​​មួយ​​សម្រាប់​​រថយន្ត​​តម្លៃ​ថោក​​ជាង២​លាន​​បាត​និង​​មួយ​​សម្រាប់​​រថយន្ត​​ដែល​​មាន​​តម្លៃ​​ជាង២​លាន​​បាត។

រថយន្ត​EV​ដែល​មាន​តម្លៃ​តិច​ជាង២​លាន​គ្រឿង​នឹង​រីករាយ​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ពន្ធគយ​ចំនួន​៤០​ភាគរយ​ក៏ដូច​ជា​ការកាត់​បន្ថយ​ចំនួន២​ភាគរយ​នៃ​ពន្ធអាករ​និង​ការ​ឧបត្ថម្ភ​ធន​ផ្សេង​ទៀត។​អត្ថប្រយោជន៍​នឹង​ត្រូវ​បាន​កំណត់​ត្រឹម១៥​ម៉ឺន​បាត​ក្នុងរថយន្ត​១​គ្រឿង​។

យាន​ជំនិះ​ដែល​មាន​កម្លាំង​៣០​kWh (គីឡូវ៉ាត់ម៉ោង) ដែល​ធ្លាក់​ក្រោម​ប្រភេទ​តម្លៃ​៤០ម៉ឺន​​ទៅ​​៥០​ម៉ឺន​បាត នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រហែល៧ម៉ឺនបាត​។

យាន​ជំនិះ​ដែល​មាន​ថ្ម​ធំ​ជាង​ដែល​នឹង​ធ្លាក់​ក្នុង​ជួរ​តម្លៃ៩០ម៉ឺន​បាតនឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន១៥ម៉ឺន​បាត។

អ្នក​ទិញ​​រថយន្ត​​អគ្គិសនី​​ដែល​​មាន​​តម្លៃ​​លើស​​ពី២​​​លាន​​បាត​​នឹង​​មិន​​ទទួល​​បាន​​អត្ថប្រយោជន៍​ផ្ទាល់​​ទេ​ប៉ុន្តែ​​ពន្ធ​​នឹង​​ត្រូវ​​កាត់​​បន្ថយ​​ចំនួន៤០​ភាគរយនិង​​ពន្ធ​គយ២​ភាគរយ។គណៈ​កម្មាធិការ​បាន​និយាយ​ថាការកាត់​បន្ថយ​ពន្ធ​នាំចូល​និង​ពន្ធអាករ​នឹង​នាំ​ឱ្យ​តម្លៃ​រថយន្ត​EV ធ្លាក់​ចុះពី៧០ម៉ឺន​ទៅ៨០ម៉ឺន​បាត​​ក្នុង១​គ្រឿង​៕ The Nation (Thailand)-ANN/RR