ភ្នំពេញៈ កម្ពុជាមានតម្លៃប្រតិបត្តិការទាបបំផុតនៅអាស៊ី ប៉ុន្តែក៏ទាបបំផុតទី ២ ទាក់ទងទៅនឹងការប្រកួតប្រជែង ដោយសារតែបញ្ហាប្រឈមនានាដូចជា ទេពកោសល្យ ឡូជីស្ទិក និងឌីជីថលូបនីយកម្ម។
TMX ជារបាយការណ៍ប្រឹក្សាការផ្លាស់ប្តូរអាជីវកម្មឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក ដែលបានចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ដោយធ្វើការពិនិត្យមើលប្រទេសចំនួន ៩ នៅអាស៊ី រួមមាន កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាមហ្វីលីពីន សិង្ហបុរី និងថៃ។ TMX បានធ្វើការវិភាគប្រៀបធៀបប្រទេសទាំង ៩ ដោយប្រើសូចនាករតម្លៃ និងលក្ខខណ្ឌផ្សេងៗគ្នា។
របាយការណ៍បង្ហាញថា៖ «សម្រាប់តារាងពិន្ទុប្រកួតប្រជែងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កំពុងតែនៅពីក្រោយបណ្ដាប្រទេសដៃគូក្នុងតំបន់។ កម្រិតហានិភ័យនៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំ ២០២១ មក។ អស្ថិរភាពនយោបាយបានបណ្តាលឱ្យកើតមានអំពើហិង្សា ហើយសេដ្ឋកិច្ចបានជាប់គាំងដោយសារស្ថានភាពដែលកើតឡើង។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅមានកម្រិត និងការផ្អាកការប្រើប្រាស់សេវាអ៊ីនធឺណិត និងទូរគមនាគមន៍ផ្សេងៗទៀតរបស់របបយោធាបានរារាំងដល់សកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម»។
សម្រាប់ខ្សែចង្វាក់តម្លៃផលិតកម្មច្បាស់ណាស់ ប្រទេសសិង្ហបុរី ពិតជាមានតម្លៃខ្ពស់បំផុត ប៉ុន្តែក៏ជាទីតាំងផលិតកម្ម ដែលមានការប្រកួតប្រជែងបំផុតដែរក្នុងចំណោមប្រទេសទាំង ៩ នេះ។ ការណ៍នេះត្រូវបានជំរុញដោយពិន្ទុខ្ពស់បំផុតក្នុងភាពងាយស្រួលនៃការធ្វើអាជីវកម្មភាពអាចរកបាននៃទេពកោសល្យដែលមានជំនាញ ប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងតួនាទីរបស់ប្រទេសនេះជាអ្នកទទួលយកឆាប់រហ័សនៃផលិតកម្មផ្នែកឌីជីថល។ យ៉ាងណាមិញ កម្ពុជា និងមីយ៉ាន់ម៉ាស្ថិតនៅបាតក្រោមនៃខ្សែចង្វាក់តម្លៃនេះ។
របាយការណ៍បានបន្ថែមថា៖ «ទន្ទឹមនឹងនោះកម្ពុជា និងមីយ៉ាន់ម៉ាត្រូវបានចាត់ថ្នាក់ក្រោមដំណាក់កាល «បន្ទាត់ផ្គុំមូលដ្ឋាន» ហើយនឹងមានលក្ខណៈសមរម្យសម្រាប់ប្រតិបត្តិការផលិតកម្មក្នុងវិស័យនានាដូចជា វាយនភណ្ឌ និងកាត់ដេរ ស្បែកជើង និងការកែច្នៃដែលមានមូលដ្ឋានលើធនធាន។ ទោះបីជាមានការប្រកួតប្រជែងតិច ក៏ប្រទេសទាំង ២ នេះផ្តល់តម្លៃទាបបំផុតដែរ។
លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co., Ltd បានឱ្យដឹងថា ខណៈពេលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនជំនាញរបស់ខ្លួន របាយការណ៍នេះក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលបង្ហាញឱ្យឃើញភាពចាំបាច់សម្រាប់កម្ពុជាដើម្បីរក្សាការប្រកួតប្រជែងនាពេលអនាគត។ សមត្ថភាពភាពប្រកួតប្រជែងនាពេលអនាគតរបស់កម្ពុជានៅក្នុងអាស៊ាន មិនគួរត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃតម្លៃពលកម្មទាបនោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យាកម្រិតខ្ពស់មួយ។
លោកថ្លែងថា៖ «ឧស្សាហកម្មវាយនភណ្ឌ គឺជាឧស្សាហកម្មហួសសម័យ ដែលធ្វើចំណាកស្រុកទៅប្រទេសដែលមានតម្លៃពលកម្មទាប អនាគតរបស់កម្ពុជានឹងពឹងផ្អែកលើកម្មករ-កម្មការិនីដែលមានជំនាញផលិតកម្មខ្ពស់ និងការចាប់យកបដិវត្តន៍ឌីជីថល»។
លោកបន្ថែមថា៖ «រោងចក្រដំឡើងរថយន្តដំបូងគេបង្អស់មិនធ្លាប់មានរបស់ក្រុមហ៊ុន RMA គឺជានិមិត្តរូបនៃអនាគតរបស់ប្រទេសជាតិ ខណៈដែលប្រទេសមួយនេះប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួនដូចជា ថៃ វៀតណាម និងឥណ្ឌូនេស៊ីសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រាប់ផលិតកម្ម និងការដំឡើងផលិតផលតម្លៃខ្ពស់»។
ទន្ទឹមនឹងនេះសម្រាប់ការជួលប្រទេសមីយ៉ាន់ម៉ាបានផ្តល់ជូនអត្រាជួលឃ្លាំងដែលមានតម្លៃសមរម្យបំផុតត្រឹម ៣,៤ ដុល្លារ និងកម្ពុជាមានតម្លៃ ២,៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ និងឡូជីស្ទិក ប្រទេសទាំង ២ នេះត្រូវបានគេចាត់ទុកថាមានតម្លៃទាប និងមិនសូវមានជំនាញទាក់ទងនឹងប្រតិបត្តិការឡូជីស្ទិក។ កម្ពុជា និងប្រទេសថៃ ស្ថិតនៅក្រោមប្រភេទនេះ ហើយមានសក្ដានុពលក្នុងការធ្វើឱ្យប្រសើរឡើងទាក់ទងនឹងតម្លៃ និងប្រតិបត្តិការ។
សម្រាប់តម្លៃប្រើប្រាស់ និងទូរគមនាគមន៍រួមចំណែកប្រហែល ១៦ ភាគរយនៃការចំណាយសរុបក្នុងប្រទេសភាគច្រើន។ «ជារួមអគ្គិសនីបង្កើតបានជាសមាមាត្រឈានមុខគេនៃការចំណាយក្នុងចំណោមគ្រឿងបង្គុំទាំងនេះ។ ប្រទេសកម្ពុជាមានអត្រាតម្លៃអគ្គិសនីខ្ពស់ជាងគេ ខណៈដែលតម្លៃអគ្គិសនីរបស់ប្រទេសវៀតណាមមានតម្លៃសមរម្យបំផុត»។ ចំណែកតម្លៃទូរគមនាគមន៍ ប្រទេសដែលមានការអភិវឌ្ឍកាន់តែច្រើន តម្លៃទូរគមនាគមន៍កាន់តែទាប។
ជាលទ្ធផលប្រទេស មីយ៉ាន់ម៉ា និងកម្ពុជាមានតម្លៃអ៊ីនធឺណិតខ្ពស់បំផុត ខណៈសិង្ហបុរី និងឥណ្ឌា ផ្តល់តម្លៃសមរម្យបំផុត។
លោក Anthony បានឱ្យដឹងទៀតថា ច្បាប់ស្តីពីការវិនិយោគ និងការលើកទឹកចិត្តពន្ធក្នុងពេលថ្មីៗនេះ ត្រូវបានស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងការបង្ហាញអំពីយុទ្ធសាស្ត្ររបស់ប្រទេសនៃសមត្ថភាពប្រកួតប្រជែងធនធានមនុស្ស និងការរីកចម្រើន និងការបង្កើនល្បឿនដល់ឌីជីថលូបនីយកម្ម។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តធ្វើការងារដ៏អស្ចារ្យក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាពិសេសផ្លូវថ្នល់ និងកំពង់ផែ។ រដ្ឋាភិបាលកំពុងស្ថិតលើផ្លូវត្រូវ ប៉ុន្តែចាំបាច់ត្រូវធ្វើបន្ថែមទៀតក្នុងការជំរុញអាជីវកម្មនានាឱ្យចាប់យកបច្ចេកវិទ្យាថ្មី និងដំណោះស្រាយឌីជីថល និងដើម្បីជំរុញការទទួលយកបច្ចេកវិទ្យាថ្មីក្នុងចំណោមសហគ្រាសជាច្រើន»។
ទាក់ទងទៅនឹងការងារ ប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាម ផ្តល់ជូនក្រុមពលកម្មដែលមានចំនួនច្រើន និងតម្លៃសមរម្យ។ ប្រទេសទាំងនេះច្រើនតែផ្តល់ឱកាសការងារ ប៉ុន្តែអ្នកមានជំនាញតិចបំផុតក្នុងវិស័យជាច្រើន ជាមួយនឹងពិន្ទុសមត្ថភាពប្រកួតប្រជែងទេពកោសល្យពី ៤០,៩ និង ៣៣,៤។
របាយការណ៍នោះបានបង្ហាញថា៖ «ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាមានតម្លៃពលកម្មទាបបំផុត ទោះបីជាពួកគេមានសមត្ថភាពប្រកួតប្រជែងផ្នែកទេពកោសល្យទាបក៏ដោយ។ ភាគរយនៃកម្លាំងពលកម្មចំនួនច្រើននៅតែមានជំនាញទាប ដែលអាចត្រូវគ្នានឹងខ្សែចង្វាក់ដំឡើងមូលដ្ឋាន»៕ LA