ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេត បានប្រកាសនូវជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។
លោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានមានប្រសាសន៍ថា “ពួកយើងពិតជារីករាយដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រទេស ថៃ និង ប្រទេសកម្ពុជា ហើយបានផ្តល់ឱកាសអោយប្រជាជនថៃ បានហោះហើរទៅប្រទេសកម្ពុជា ក៏ដូចជា ស្វាគមន៍អ្នកដំណើរ និង អ្នកជំនួញនៃប្រទេសកម្ពុជា មកទស្សនា និង ទទួលយកបទពិសោធន៍ពីភាពស្រស់ស្អាតនៃប្រទេសថៃ បន្ទាប់ពីការរីករាលដាលពីជម្ងឺទូទាំងសាកលអស់រយៈពេលយូរមកហើយ។ ជើងហោះហើរទៅកាន់គោលដៅប្រទេសទាំង ២ នេះ ក៏ជាចំណែកមួយដែលអាចជួយអោយសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង ២ មានភាពប្រសើរឡើងវិញ និង ធ្វើអោយតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ព្រមទាំងជំរុញអោយមានទំនាក់ទនងផ្នែកទេសចរណ៍និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ផងដែរ ដើម្បីបញ្ជាក់ពីគោលដៅក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍។
ជើងហោះហើរអន្តរជាតិថ្មីរវាង ភ្នំពេញ - បាងកក (សុវណ្ណភូមិ) នឹងដំណើរការ ១សប្តាហ៍ ៣ដង នៅរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ ១ម៉ោង១០នាទី។ អ្នកអាចស្វែងរកកាលវិភាគហោះហើរ ក្នុងរូបខាងក្រោម៖
លើសពីនេះទៅទៀត ជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុង បាងកក រួមជាមួយនឹងបណ្តាញរបស់ក្រុមហ៊ុន ថៃវៀតចេត បានបន្ថែមកាលវិភាគជើងហោះហើររវាង បាងកក-ហូជីមិញ សរុបរហូតទៅដល់ ៦ ដងក្នុង ១សប្តាហ៍ ដើម្បីផ្តល់ជូននូវជម្រើសដ៏ល្អបំផុតដល់ភ្ញៀវក្នុងប្រទេសទាំង ២នេះ។ ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត សង្ឃឹមថា នឹងអាចពង្រីក និងបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ទៅកាន់គោលដៅជាច្រើនបន្ថែមទៀត ជាពិសេស នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដូចជា ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ប្រទេសតៃវ៉ាន់។ល។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត មានយន្តហោះសម្រាប់ដឹកអ្នកដំណើររហូតទៅដល់ ១៦ គ្រឿង ដែលក្នុងនោះមាន Airbus A320-200 ចំនួន ១០ គ្រឿង, Airbus A321-200 ចំនួន ៦ គ្រឿងជាមួយនឹង ភាគរយនៃអាត្រាការអនុវត្តទាន់ពេលវេលា (OTP) រហូតដល់ ៩៧.២៩% ភាពជឿជាក់នៃបច្ចេកទេស ៩៩.៧៣% និង មានអ្នកដំណើរសរុបជិត ១១ លាននាក់ បន្ថែមជាមួយនឹងការបន្តពង្រីកបណ្តាញរបស់ខ្លួនក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើអោយក្រុមហ៊ុន ថៃ វៀតចេត ជោគជ័យដោយទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនដឹកអ្នកដំណើរមានតម្លៃទាបដែលរីកលូតលាស់លឿនបំផុតប្រចាំឆ្នាំ” (The Fastest Growing Low-cost Carrier of the 2020) ពីទស្សនាវដ្ដី Global Business Outlook 2020។ ក្រុមហ៊ុន ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ (Most Passenger-Friendly Cabin Crew – 2021) ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា "ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច" ដោយពង្រឹងតម្លៃស្នូលនៃមិត្តភាព និង ភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។
ទីក្រុងភ្នំពេញ គឺជារាជធានីនៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាតជាច្រើន និង កន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រ មានដូចជា ព្រះបរមរាជវាំងដ៍អស្ចារ្យ សារមន្ទីជាតិដែលជាកន្លែងថែរក្សា និង ប្រមូលផ្តុំសិល្បៈគ្រប់ទម្រង់របស់ខ្មែរ និងរូបចម្លាក់ច្រើនជាងគេលើសកលលោក រួមទាំងមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។ ចំណែកឯទីក្រុងបាងកកវិញ មានទេសភាពដ៏ស្រស់ស្អាតរបស់ទូកទេសចរណ៏នៅតាមដងទន្លេ ចៅប្រាយ៉ា ព្រះបរមមហារាជវាំងដ៏ស្អាតអស្ចារ្យ និងមានផ្សាររាត្រីអ៊ូរអរជាច្រើន។
អំពី Thai Vietjet
ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។
ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជា ពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា "ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច" ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។
បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃ បានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះរួមមានជើងហោះហើរពីទីក្រុង បាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៊ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុនថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម តៃវ៉ាន់ សិង្ហបុរី និងគោលដៅកំពូលផ្សេងទៀតនៅក្នុងតំបន់។
សម្រាប់ពត៌មានបន្ថែម www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
Thai Vietjet Air Joint Stock Company Limited
SiwarutMongpra(Ruch): wutthichai.mo@vietjetair.com / +6689 738 3364
PiyawatChuangsri (Kodak): piyawat.ch@vietjetair.com / +6699 075 5969