ទីក្រុងសេអ៊ូលៈ Ioniq 5 ដែលជាប្រភេទរថយន្តអគ្គិសនីដំបូងបង្អស់របស់ Hyundai Motor គ្រោងនឹងឈានដល់ការលក់បានប្រហែល ៩ ម៉ឺនគ្រឿងនៅទូទាំងពិភពលោកចាប់តាំងពីការប្រកាសលក់កាលពី ១ ឆ្នាំមុន។
យោងតាមក្រុមហ៊ុនផលិតរថយន្តកាលពីសប្តាហ៍មុនរថយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទ Crossover ខ្នាតមធ្យមត្រូវបានលក់អស់ ៨៨ ៨៧១ គ្រឿងដោយចំនួន ៣៣ ២១២ គ្រឿងត្រូវលក់នៅក្នុងប្រទេស និង ៥៥ ៦៥៨ គ្រឿងត្រូវលក់នៅក្រៅប្រទេសគិតត្រឹមខែមីនាឆ្នាំនេះ។
រថយន្តប្រភេទ Ioniq 5 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែមេសាឆ្នាំមុន ដោយបានក្លាយជារថយន្តដំបូងគេដែលដំណើរការនៅលើកម្មវិធីរថយន្ត EV ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Hyundai ដែលហៅថា «Electric-Global Modular Platform» ឬ E-GMP ។
ដោយធ្វើជានិមិត្តរូបនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន Hyundai ទៅជារថយន្តប្រើថាមពលអគ្គិសនីរចនាប័ទ្មរបស់វាត្រូវបានអន្ទងចិត្ត ដោយការផលិតដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តគឺរថយន្តម៉ាក Pony ដែលបានចេញផ្សាយនៅឆ្នាំ ១៩៧៤ កន្លងមក។
រថយន្តនេះក៏ជារថយន្តដំបូងគេក្នុងពិភពលោកដែលបានបំពាក់នូវសមត្ថភាពសាកថ្មយ៉ាងរហ័ស 800V សាកពី ១០ ទៅ ៨០ ភាគរយក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ។ក្នុងការសាកថ្មម្តងរថយន្តនេះអាចបើកបរបានចម្ងាយដល់ទៅ ៤២៩ គីឡូម៉ែត្រដែលជាផ្លូវវែងបំផុតមួយនៅលើទីផ្សារ។
នៅក្នុងស្រុករថយន្តនេះគឺជារថយន្ត EV ដែលលក់ដាច់បំផុតដែលស្មើនឹង ៣១,៥៩ ភាគរយនៃការលក់សរុប ២២ ៥៨៧ គ្រឿងកាលពីឆ្នាំមុន។
ការប្រកួតប្រជែងរបស់វាក៏ត្រូវបានទទួលស្គាល់នៅក្នុងពិភពលោកដោយការឈ្នះរង្វាន់ជាច្រើនរួមទាំងពាន «World Car of the Year» ដែលផ្តល់ដោយ World Car Awards, German Car of the Year, UK Car of the Year និង Auto Express Car of the Year។
មន្ត្រី Hyundai បាននិយាយថា៖ «ការរចនាប្រកបដោយភាពច្នៃប្រឌិត លំហខាងក្នុងដ៏ល្អ ស្អាត ឥតខ្ចោះ និងលក្ខណពិសេសកម្រិតខ្ពស់ផ្សេងៗ គឺជាអ្វីដែលទាក់ទាញអតិថិជនឱ្យទិញ Ioniq 5»៕ Korea Herald-ANN/RR