ការជ្រើសរើសទទួលទានសាច់ជ្រូកដែលល្អ គឺមានប្រយោជន៍ខ្លាំង ណាស់សម្រាប់សុខភាពប្រចាំថ្ងៃ យ៉ាងណាមិញ ផលិតផលសាច់ជ្រូកភាគច្រើនដែលដាក់លក់នៅលើទីផ្សារ ជាពិសេសទីផ្សារនាពេលបច្ចប្បន្ន ការលក់បែបសម័យបុរាណ ផលិតផលសាច់ភាគច្រើនគ្មានអនាម័យ ហើយផលិតផលសាច់ខ្លះក៏នាំចូលពីក្រៅ យើងសង្កេតឃើញផលិតផលសាច់នាំចូលពីក្រៅក៏មានគុណភាពមិនដូចសាច់ស្រស់ដែរ។
ដូច្នេះដើម្បីដោះស្រាយជាមួយបញ្ហាខាងលើនេះក្រុមហ៊ុន ស៊ី.ភី ខេមបូឌាបានណែនាំ ទាក់ទងជាមួយហាងលក់ផលិតផលសាច់ដែលមានអនាម័យ សាច់ជ្រូកដែលលោកអ្នកទទួលបានគឺស្រស់គុណភាពល្អ តាមស្ដង់ដារមកកាន់ទីផ្សារនាពេលបច្ចប្បន្នរបស់ប្រជាជនកម្ពុជា។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា មានរោងចក្រកែច្នៃផលិតចំណីអាហារ ទំនើបថ្មីមួយក្នុងខេត្តកំពត ដោយផ្តោតសំខាន់ទៅលើផលិតផលសាច់ជ្រូកស្រស់ គុណភាពល្អតាមស្តង់ដារ។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិជ្ជាទំនើប ក្នុងការកែច្នៃផលិតផលសាច់ជ្រូក ដោយប្រើតាមគោលការណ៍សុខុមាលភាពសត្វ រួមទាំងការធានាបាននូវសាច់ដែលមានអនាម័យល្អ និងការត្រួតពិនិត្យគុណភាពដោយអ្នកឯកទេស។
ជាមួយគ្នាផងដែរ ការបង្កើតរោងចក្រកែច្នៃផលិតចំណីអាហារស្តង់ដារឈាន មុខគេមួយនៅក្នុងប្រទេសកម្ពុជានេះ គឺក្រុមហ៊ុនផ្តោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព នឹងសុវត្តិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន CPF រួមមានការផលិតផលិតផលចំណីអាហារគុណភាពខ្ពស់ បំពាក់ដោយបច្ចេកវិទ្យានិងសម្ភារទំនើប តាមស្តង់ដារអន្តរជាតិ។
លោក អៀង ចន្ថា ប្រធានសត្តឃាតដ្ឋានសត្វជ្រូក ខេត្តកំពត អាជីវកម្មសាខា តំបន់ ១ របស់រោងចក្រកែច្នៃផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ី. ភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាបានចែកចាយសាច់ជ្រូកតាមគោលការណ៍៣ ដើម្បីធានាបាននូវសាច់ស្រស់ និងគុណភាពខ្ពស់បំផុតសម្រាប់អតិថិជន។
ទី១) ការនាំយកសត្វពីកសិដ្ឋាន ចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ៖ គឺផលិតផលសាច់ដែលល្អ ផ្តើមចេញពីការជ្រើសរើសពូជដែលល្អ រឹងមាំ ធន់ជំងឺ ចិញ្ចឹមក្នុងរោងបិទមានស្តង់ដារ មានការគ្រប់គ្រងបរិស្ថានត្រឹមត្រូវ ហើយនិងមានពេទ្យសត្វជំនាញតាមដានសុខភាពសត្វជាប្រចាំ។
ទី២) មានការដំណើរការបំលែងសាច់ជ្រូកដោយបច្ចេកវិជ្ជាទំនើប៖ សម្រាប់គន្លឹះនៃសាច់ស្រស់ គឺជាការរក្សាផលិតផលសាច់ក្នុងសីតុណ្ហភាពត្រជាក់ (០-៤ អង្សាសេ) ដើម្បីកាត់បន្ថយការលូតលាស់នៃបាក់តេរី និងរក្សាគុណភាពសាច់។ ដូចច្នេះសាច់ដែលទទួលបានគឺស្រស់ល្អ មានគុណភាព និងមានអនាម័យខ្ពស់នៅគ្រប់ដំណាកកាលនៃការផលិត។
ទី៣) សេវាកម្មល្អនិងការគ្រប់គ្រងគុណភាពគ្រប់ដំណាលកាល៖ ដោយមានការត្រួតពិនិត្យគុណភាពសាច់តាំងពីកសិដ្ឋានរហូតដល់ដៃអតិថិជន ដើម្បីធានាបាននូវសាច់ដែលមានគុណភាព។ អ្វីដែលកាន់តែពិសេសបុគ្គលិករបស់ក្រុមហ៊ុនគ្រប់ផ្នែកមានការបណ្តុះបណ្តាលបានយ៉ាងល្អ សម្រាប់ត្រៀមខ្លួនក្នុងការជួយដោះស្រាយបញ្ហារបស់អតិថិជន។
លោក អៀង ចន្ថា បន្ថែមទៀតថា អតិថិជនអាចជឿជាក់លើគុណភាពសាច់ជ្រូក ស៊ី. ភី បាន ក្រុមហ៊ុនហានធានាបានថាសាច់ជ្រូកស៊ី. ភី មានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគគ្រប់គ្នា។
បើតាមរយៈការចុះទៅ សំភាសន៍អាជីវករបងស្រី ងែត ភួងម៉ាលីស និងបងស្រីអាជីវករ ឡេង ហួយ ដែលបានយកសាច់ជ្រូកទីប៉ាយស៊ីភីលក់បន្តនៅផ្សារលើក្រុងព្រះសីហនុបានមានប្រសាសន៍ថា ពួកគាត់ជ្រើសរើសយកសាច់ជ្រូកទីប៉ាយស៊ីភី មកលក់ក្នុងហាងរបស់ពួកគាត់ ព្រោះគាត់ឃើញថាសាច់ជ្រូកស៊ីភីនាំយកមកពីកសិដ្ឋានចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ ជាជ្រូកចិញ្ចឹមក្នុងស្រុក សាច់ដែលទទួលបានសាច់ស្រស់ល្អ អនាម័យខ្ពស់ និងមានគុណភាពល្អ ជាពិសេសសាច់ជ្រូកនៅស្រស់ ដែលអាចគ្រប់គ្រងសីតុណ្ហភាព និងដឹកជញ្ជូនដោយផ្ទាល់ពីរោងចក្រដល់ហាងរបស់គាត់ អតិថិជនបានបន្ថែមទៀតថា បុគ្គលិកផ្នែកលក់ក្រុមហ៊ុនយកចិត្តទុកដាក់ជួយណែនាំពីការគ្រប់គ្រងហាងបង្រៀនពីការហាន់ ឬកាត់សាច់ ជួយរចនាហាងនិងការធ្វើទីផ្សារផងដែរ។
យ៉ាងណាមិញបើក្រឡេកមកស្តាប់សម្តីរបស់អតិថិជនដែលទិញសាច់ជ្រូកស៊ីភីយកមកបរិភោគ និងប្រើប្រាស់ផ្ទាល់វិញ ឈ្មោះ លឹម សុផល (ចុងភៅ), ថៃ យាន យាន( ជាម្ចាស់ហាងបាយ) និង រឺន ថារិទ្ធ បរិភោគផ្ទាល់ក្នុងគ្រួសារគាត់ទាំង ៣ បានប្រាប់ថា ពួកគាត់ជ្រើសរើសសាច់ជ្រូកទីប៉ាយស៊ីភីយកមកប្រើប្រាស់ និងចម្អិនម្ហូបក្នុងហាងរាល់ថ្ងៃ ពីព្រោះគាត់ជឿជាក់លើផលិតផលសាច់របស់ស៊ីភី គុណភាពល្អ មានអនាម័យ ងាយស្រួលចម្អិន ហើយជាពិសេសអតិថិជនដែលមកបរិភោគហាងបាយរបស់គាត់សរសើរថាសាច់ជ្រូកហាងគាត់ មានរសជាតិឆ្ញាញ់។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៦។
ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល នៅពេលអនាគតក្រុមហ៊ុន ស៊ី.ភី មានគម្រោងពង្រីករោងចក្រផលិតចំណីអាហារដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារក្នុងប្រទេសកម្ពុជាបន្ថែមនៅក្នុងខេត្តសៀមរាប បាត់ដំបង និងគ្រប់ខេត្តនានាផ្សេងៗទៀត ដើម្បីបំពេញតម្រូវតាមការរបស់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
ដូច្នេះ សម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកលក់សាច់ជ្រូកទីប៉ាយស៊ីភីជាមួយក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៦ ៤៣៤ ៦៧៧ ៦ និងសម្រាប់់អតិថិជនដែលចង់ជាវយកបរិភោគផ្ទាល់អាចទំនាក់ទំនងមកកាន់ទូរស័ព្ទ លេខ ០៩៣ ៥៣៥ ៥៣៥៕