
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ។ រូបថត Supplied
ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌាដែល ជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ក្រោមក្រុមហ៊ុន edotco Group គឺជាអ្នកឧបត្ថម្ភមួយក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់កម្ពុជា ផ្តោតលើនវានុវត្ដន៍ លើបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មទី៤ (4IR)។
ជាមួយនឹងប្រធានបទ «ការដោះស្រាយការប្រកួតប្រជែងរួមគ្នាតាមរយៈទេពកោសល្យបច្ចេកវិទ្យា» ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មិនត្រឹមតែជាពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដ៏ធំមួយក្រៅពីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ផងដែរ។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមក្នុងការចូលរួមកិច្ចពិភាក្សា និងវគ្គចែករំលែកបទពិសោធន៍រវាងអ្នកជំនាញ ស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលនៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រីកចំណេះដឹង និងបណ្តាញអាជីវកម្ម និងជាពិសេសស្វែងរកឱកាសវិនិយោគ។
ជាមួយនឹងបង្គោលអង់តែនទូរស័ព្ទជាង ៤ ០០០ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអ៊ីដតខូ បានទទួលជោគជ័យក្នុងការកសាង និងដាក់ពង្រាយបង្គោលអង់តែនទូរស័ព្ទជាច្រើន ដើម្បីបង្កើនគុណភាពនៃសេវាកម្ម (QOS) ឬបណ្តាញទូរស័ព្ទចល័តសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាលើកកម្ពស់ការរចនាប្រកបដោយនិរន្តរភាព និងនវានុវត្ដន៍ដែលដំណើរការស្របតាម សហគមន៍ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក Phillip Wong នាយកប្រចាំតំបន់នៃក្រុមហ៊ុន អ៊ីដតខូ ប្រចាំប្រទេសកម្ពុជា និងឡាវ មានប្រសាសន៍ថា៖ «ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាវេទិកាសម្រាប់បង្កើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រិន សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងអ្នកវិនិយោគ។ លើសពីនេះទៀត ពិព័រណ៍នេះក៏អាចគាំទ្រនវានុវត្ដន៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ វាជាយុទ្ធនាការដ៏សំខាន់មួយ ដើម្បីបង្កើនការយល់ដឹង និងផ្តល់នូវក្របខ័ណ្ឌចែករំលែកការផ្ដល់យោបល់ និងការស្រាវជ្រាវ។ លើសពីនេះ វាជួយលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីដែលមានអត្ថប្រយោជន៍ និងទាក់ទាញសម្រាប់ទស្សនវិស័យអាជីវកម្មក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ក្នុងប្រទេសកម្ពុជា»។
ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងវិស្វកម្មប្រកបដោយនិរន្តរភាព និងការថែរក្សាបរិស្ថាន ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ក៏មានគម្រោងប្រើប្រាស់ឫស្សីក្នុងការសាងសង់បង្គោលទូរគមនាគមន៍របស់ខ្លួន។ គម្រោងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ការស្រាវជ្រាវ និងការអភិវឌ្ឍដោយ ITC បានផ្តោតលើការរចនា និងលទ្ធភាពជោគជ័យនៃឫស្សីជាសម្ភារជំនួសសម្រាប់រចនាសម្ព័ន្ធដែកនៅក្នុងការកសាងបង្គោលទូរគមនាគមន៍។
លោក Phillip Wong ក៏បានមានប្រសាសន៍ផងដែរថា ៖«អ៊ីដតខូ តែងតែធ្វើការពិសោធជាមួយសម្ភារផ្សេងៗ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍»។
«ក្រុមហ៊ុនបានសហការជាមួយនឹងអតិថិជនរបស់ខ្លួន ដើម្បីគាំទ្រដល់តម្រូវការទំនាក់ទំនង និងការកសាងហេដ្ឋារចនាសម្ព័ន្ធ»។
យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ដោយសារវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់កម្ពុជា គឺជាវិស័យមួយដែលមានសក្តានុពល ហើយវាស្របតាមកំណើន សេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេស ក្រុមហ៊ុនសូមអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ និងសាធារណជនចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នេះម្តងទៀតនាពេលអនាគត»៕