ធនាគារ ស្ថាបនា បាន​នាំយក​សកម្មភាព​ទទួល​ខុសត្រូវ​សង្គម (CSR) របស់ខ្លួន​ទៅដល់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​គ្រឹ​ង កាលពី​ថ្ងៃទី​ ​២៦ ខែវិច្ឆិកា ដោយ​ធនាគារ​ឈានមុខ​គេ​គួរឱ្យ​ទុកចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ បានផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​។

​ពិធី​ប្រគល់​អំណោយ​សប្បុរស​​ធម៌​នៅ​ភូមិ​ក្រេះ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​នេះ ទទួលបាន​ការអញ្ជើញ​ចូលរួម​ពី​វត្តមាន​របស់ លោក កុយ​ ចំរើន​វិជ្ជា នាយក​ប្រតិបត្តិ ប្រតិបត្តិ​ការ​ឥណទាន នៃ​ធនាគារ ស្ថាបនា លោក​គៀង តុលា អភិបាល​នៃ​អ​​គណៈ​អភិបាលស្រុក​អូរ​ជុំ និង​មេភូមិ លោក​សប៉ាស់ តា​ល់ ព្រមទាំង​បុគ្គលិក​ធនាគារ ស្ថាបនា រួម​នឹង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ដោយ​ការប្ដេជ្ញា​ក្នុងការ​ផ្តល់​ត្រឡប់​ទៅឱ្យ​សហគមន៍​នៅ​ទូទាំងប្រទេស​វិញ ធនាគារ ស្ថាបនា បាន​បរិច្ចាគ​គ្រឿងឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤០​​​ គ្រួសារ ដោយ​ក្នុង ១ ​គ្រួសារ​ទទួលបាន​អង្ករ ៥០ ​គីឡូក្រាម ប្រេងឆា ទឹកត្រី ត្រីខកំប៉ុង សៀង មី និង​ស្ករស​។

​លោក​ គៀង តុលា អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូរ​ជុំ បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ ស្ថាបនា ដែល​បានផ្តល់​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ស្រុក​របស់លោក​។​

​លោក​ តុលា មានប្រសាសន៍ថា​៖ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ធនាគារ ស្ថាបនា ដែល​បាន​ចុះមក​បំពេញ​កិច្ចការ សង្គម និង​បាន​បរិច្ចាគ​អំណោយ​សប្បុរសធម៌​ដល់​ប្រជា​​ពលរដ្ឋ​ក្រីក្រ​នៅទីនេះ​។ ខ្ញុំ​សង្ឃឹមថា ធនាគារ ស្ថាបនា​នឹង​បន្ត​កិច្ចការ​សប្បុរសធម៌​នេះ មិន​ថា​នៅ​ភូមិ​នេះ​ឬ​ភូមិ​ផ្សេងទៀត ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល​»​។​

លោក កុយ ចំរើនវិជ្ជា (ទី៩ពីឆ្វេង) លោក គៀង តុលា (កណ្តល)និងបុគ្គលិក។​ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​សកម្ម​ភាព CSR ទូទាំងប្រទេស ធនាគារ ស្ថាបនា មិន​ត្រឹមតែ​បាន​ពង្រីក​សកម្មភាពរ​បស់​ខ្លួន​នៅ​ខេត្តរតនគិរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។

​លោក ចំរើន​វិជ្ជា បាន​មានប្រសាសន៍ថា​៖ «​ឆ្នាំនេះ យើង​បានធ្វើ​កម្មវិធី CSR មិន​ត្រឹមតែ​នៅ​ខេត្តរតនគិរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ខេត្ត​ផ្សេងទៀត​ដែរ​។ ឧទាហរណ៍ នៅ​ខេត្ត​បន្ទាយ​មានជ័យ យើង​បាន​បរិច្ចាគ​គ្រឿងឧបភោគបរិភោគ​ដល់​ពលរដ្ឋ​រង​​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ ១១០ គ្រួសារ »​។

​លោក​បន្ថែមថា៖ «​យើង​ក៏បាន​ចាប់​ដៃគូ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា [ABC] និង​ធនាគារជាតិ​នៃ​កម្ពុជា [NBC] នៅក្នុង​កម្មវិធី​សង្គ្រោះ Relief Package Distributions Programme ដែល​បាន​ជួយ​ដល់​ពលរដ្ឋ ដែល​ប៉ះពាល់​ដោយ​ទឹកជំនន់​ចំនួន ៥០០​ គ្រួសារ​។

​លើសពីនេះ កិច្ចខិតខំ​ប្រឹងប្រែង​​របស់​ធនាគារ ស្ថាបនា ក្នុងការ​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ ក៏​រួមបញ្ចូល​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ផងដែរ​។ បេស​​ក​កម្ម​របស់​ធនាគារ ស្ថាបនា គឺ​ជួយ​លើកកម្ពស់​អាជីវកម្ម និង​ការ​រស់​​នៅ​របស់​ប្រជាជន តាមរយៈ​ការ​​ផ្តល់​សេវា​ធនាគារ​ពេញលេញ ជា​មួយ​នឹង​បច្ចេកវិទ្យា​ទំនើប​នៅ​ទូទាំងប្រទេស និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

បុគ្គលិកធនាគារ ស្ថាបនា ជួយលីអង្ករឱ្យពលរដ្ឋនៅថ្ងៃផ្តល់អំណោយ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អំពីធនាគារ ស្ថាបនា

​ធនាគារ ស្ថាបនា គឺជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​ជាង ២,៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ជាង ៤ ០០០​នាក់​។ យើង​មាន​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​ដែលមាន​សាខា​ជាង ១៧០ ​សាខា ស្ថាបនា​ព្រី​មា​រណ៍​ចំនួន​ ៣ និង​ម៉ាស៊ីន​អេ​ធី​អឹម​ជាង ២៥០​។ យើង​ផ្តល់ជូន​សេវា​ធនាគារ​យ៉ាង​ពេញ​លេញ ដូចជា​៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា iBanking ធនាគារ​ចល័ត បណ្ណ​ឥណ​ពន្ធ និង​បណ្ណ​ឥណទាន សេវា​ផ្ទេរប្រាក់​ក្នុងស្រុក និង​ក្រៅប្រទេស សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស ជាមួយ SWIFT និង​សេវា Visa B2B Connect Western Union ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ផ្សេងទៀត​។

​ក្រៅពីនេះ យើង​ក៏មាន​ផ្តល់ជូន​សេវា​ប្រមូល​ពន្ធ និង​សេវា​ទូទាត់​ថ្លៃ​-​សេវាសាធារណៈ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​។ ទន្ទឹមនឹងនេះ យើង​ក៏មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ចល័ត​ផ្សេងទៀត​ដូចជា​៖ វី​ង ផាយ​ផេ ទ្រូ​ម៉ាន់​នី លី​ហួរ វេរ​លុយ អ៊ីម៉ាន់​នី និង​បាគង ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​ប​ន្ថែ​ម​ទៀត​ដល់​អតិថិជន​របស់​យើង​។

​ថ្មីៗ​នេះ ធនាគារ ស្ថាបនា ទើបតែ​ទទួលបាន​ពានរង្វាន់ Best Mobile Banking App ឆ្នាំ​​ ២០២២ និង Mobile Banking & Payment Initiative of the Year ពី​ទស្សនាវដ្ដី Global Brands Magazine របស់​ប្រទេស​អង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់​កម្មវិធី​ស្ថាបនា​ម៉ូ​បាល​រចនាបទ​ថ្មី ដែល​ផ្ដល់នូវ​សេវាកម្ម​រហ័ស ងាយស្រួល និង​សុវត្ថិភាព​ជាង​មុន​ជូន​ដល់​អតិថិជន​។ ពានរង្វាន់​ទាំង ​២​ នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្ដេជ្ញា​ចិត្ត​របស់​យើង ដើម្បី​បម្រើ​អតិថិជន​ឱ្យបាន​កាន់តែ​ល្អប្រសើរ​៕