ភ្នំពេញៈក្រុមហ៊ុនពហុផលិតផលWorldBridge Group និងក្រុមហ៊ុនLuxury Business Group (LBG) ដែលគ្រប់គ្រងដោយវិនិយោគិនកូរ៉េ បានចុះកិច្ចព្រមព្រៀងវិនិយោគរួមដើម្បីអភិវឌ្ឍការបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់អំពីឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា។
ការចុះកិច្ចព្រមព្រៀងវិនិយោគរួមនេះ ធ្វើឡើងនៅក្នុង«វេទិកាធុរកិច្ចកូរ៉េ-កម្ពុជា» នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ការវិនិយោគរួមថ្មីនេះ Luxury Business Group Cambodiaមានគោលបំណងផ្លាស់ប្តូរភាពខុសគ្នានៃឧស្សាហកម្មប្រណីតរបស់កម្ពុជា និងពន្លឿនកំណើន របស់ខ្លួនទៅជាកន្លែងលក់រាយលំដាប់ពិភពលោក ដោយផ្តល់ការជ្រើសរើស និងបណ្តុះបណ្តាលសម្រាប់ម៉ាកយីហោប្រណីត និងវិស័យលក់រាយ ការអភិវឌ្ឍនៃការហាត់ការសេវាកម្មប្រតិបត្តិការហាង និងម៉ាកយីហោយុទ្ធសាស្ត្រការគ្រប់គ្រងធនធានមនុស្ស ចំណេះដឹងផ្នែកគ្រប់គ្រងធនធានមនុស្ស និងភាពជាអ្នកដឹកនាំរបស់ហាង និងម៉ាកយីហោប្រណីតៗLBG ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ និងប្រតិបត្តិការសកល មានជំនាញខាងការប្រឹក្សាអាជីវកម្មប្រណីត និងលក់រាយ រួមទាំងការជ្រើសរើស ការបណ្តុះបណ្តាល និងការអភិវឌ្ឍសេវាកម្មអតិថិជន។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនLBGនឹងធ្វើការជាមួយក្រុមហ៊ុនចែកចាយ ម្ចាស់អចលនទ្រព្យ និងម្ចាស់ម៉ាកយីហោ ដើម្បីបង្កើតយុទ្ធសាស្ត្រសេវាកម្មប្រណីត ការជ្រើសរើស និងការបណ្តុះបណ្តាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យលក់រាយដ៏រឹងមាំមួយ។
លោកDaniel Mayranស្ថាបនិក និងជាប្រធានក្រុមហ៊ុន Luxury Business Group (LBG) បានឱ្យដឹងថា កម្ពុជាស្ថិតនៅទីតាំងកណ្តាលនៃឥណ្ឌូចិន និងមិនឆ្ងាយពីទីផ្សារដ៏ធំរបស់ប្រទេសឥណ្ឌា និងចិនឡើយ។ លើសពីនេះ បើផ្គូផ្គងជាមួយប្រទេសថៃ និងវៀតណាម ជាប្រទេសជិតខាងកម្ពុជា ត្រូវបានគេរំពឹងថានឹងរីកចម្រើនទៅជាទីផ្សារប្រណីតដ៏ធំនាពេលអនាគត ហើយកម្ពុជាគឺក៏នឹងក្លាយទៅជា ទីផ្សារយុទ្ធសាស្ត្រសំខាន់មួយយ៉ាងជាក់លាក់ផងដែរ។
លោកDaniel ថ្លែងថា៖ «យើងនឹងផ្តល់នូវវិធីសាស្ត្រប្រឹក្សាយោបល់ភាពខុសគ្នា និងការយល់ដឹងអំពីបញ្ហាប្រឈម និងការឆ្លើយតបដែលជួបប្រទះក្នុងវិស័យប្រណីត និងលក់រាយ ហើយផ្តោតលើការលើកកម្ពស់គុណភាពនៃសេវាកម្មធនធានមនុស្សតាមរយៈដំណោះស្រាយតាមតម្រូវការ»។
លោក សៀ ឫទ្ធីប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនWorldBridge Groupបានឱ្យដឹងថា ការអភិវឌ្ឍស្ថិតក្នុងលំដាប់ស្តង់ដាខ្ពស់លើវិស័យលក់រាយដ៏មានសារៈសំខាន់សម្រាប់បម្រើអតិថិជនកម្ពុជា និងចាប់យកសក្តានុពលពេញលេញនៃប្រាក់ដុល្លារទេសចរណ៍នៅក្នុងទីផ្សារក្នុងស្រុក និងការលក់ទំនិញរាយ សម្រាប់ទេសចរណ៍ ដូចជានៅទីប្រជុំជននានាដោយមិនបង់ពន្ធ។
លោកថ្លែងថា៖ «ការផ្គត់ផ្គង់ ការលក់ទំនិញយីហោដែលល្បីៗលើពិភពលោកប្រកបដោយប្រណីតភាព និងបុព្វលាភ ទាមទារឱ្យមានជំនាញវិជ្ជាជីវៈ ដែលបច្ចុប្បន្នបុគ្គលិកជំនាញបែបនេះកំពុងខ្វះខាត។ការរីកចម្រើននៃវិស័យលក់រាយនៅកម្ពុជា នឹងតម្រូវឱ្យមានការវិនិយោគសំខាន់ៗបន្ថែមទៀត ដើម្បីផ្តល់ការអភិវឌ្ឍលើធនធានមនុស្ស»។
ការអភិវឌ្ឍសណ្ឋាគារ ផ្សារទំនើប រមណីយដ្ឋាន និងអគារខ្ពស់ៗ នៅតែបន្តយ៉ាងរហ័សក្នុងប្រទេសកម្ពុជា ក្នុងនោះ The Peakដែលមានទីតាំងនៅកណ្តាលPhnom Penh CBDនឹងបើកដំណើរការសណ្ឋាគារShangri-La និងផ្សារទំនើបប្រណីតដំបូងគេរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីជាង ២៥ ០០០ ម៉ែត្រការ៉េ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ ដែលនឹងមានហាងយីហោទំនើបៗម៉ាកល្បីៗលំដាប់ពិភពលោក។ ម៉ាកយីហោទាំងនេះនឹងទាមទារធនធានមនុស្សផ្នែកលក់រាយកម្រិតខ្ពស់ដែលក្រុមហ៊ុន Luxury Business Group នឹងផ្តល់ជូនការបណ្តុះបណ្តាល។
ក្រុមហ៊ុន WorldBridgeបានបើកទ្វាររបស់ខ្លួនក្នុងឆ្នាំ១៩៩២ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាឡូជីស្ទិកក្នុងស្រុក ហើយបានរីកចម្រើនទៅជាជម្រើសកំពូលសម្រាប់ដៃគូអន្តរជាតិ ដោយនាំមកនូវការវិនិយោគផ្ទាល់បរទេស(FDI)និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផលបត្រចម្រុះរបស់ក្រុមហ៊ុន WorldBridgeរួមមានការដឹកជញ្ជូនតាមផ្លូវអាកាស សមុទ្រ និងផ្លូវគោក ការអភិវឌ្ឍអចលនទ្រព្យ សេវាធនាគារ និងហិរញ្ញវត្ថុ អាហារ ភេសជ្ជៈ និងទំនិញប្រើប្រាស់ និងសេវាកម្ម៕