ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) បានលើកយកបញ្ហាប្រឈមចំនួន ៥ ដែលបាននិងកំពុងជួបក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារកម្ពុជា និងបានស្នើសុំឱ្យមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារពន្យល់ និងដោះស្រាយនូវបញ្ហាប្រឈមនានាទាក់ទិននឹងពន្ធដាររបស់ក្រុមហ៊ុនជាសមាជិក JBAC ជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនមាន ពន្ធលើប្រាក់បៀវត្សរ៍លើសមាជិកក្រុមប្រឹក្សាភិបាលជាអនិវាសនជន (Non-Resldent Director), ការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម, ពន្ធលើប្រាក់បៀវត្យលើប្រាក់បំណាច់អតីតភាពការងារ, និងពន្ធលើប្រាក់ចំណូល (ការប្រើប្រាស់ យោងខាតនៅលើប្រព័ន្ធ E-Filling)។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមនេះ លោក អេង រតនា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានពន្យល់ និងផ្តល់ដំណោះស្រាយថា អគ្គនាយកដ្ឋានពន្ធដារបានទទួលយកសំណើលើការមិនកំណត់ពន្ធលើប្រាក់បៀវត្សរ៍របស់Non-Resident Director (Non-Executive Directors) ករណី Non-Executive Directors នោះគ្រាន់តែឈរឈ្មោះក្នុងបណ្ណប៉ាតង់ និងមិនបានបម្រើសេវាណាមួយជាប្រយោជន៍ឱ្យសហគ្រាសនៅកម្ពុជា ទោះបីជាផ្អែកតាមច្បាប់និងបទប្បញ្ញត្តិ Non-Executive Directors គឺនិយោជិតដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ និងបានសន្យាចេញសេចក្ដីណែនាំបន្ថែមបញ្ជាក់លម្អិតលើករណីនេះ។
ចំពោះការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម លោកពន្យល់ថា៖«ដើម្បីបង្វិលអាករឱ្យបានឆាប់រហ័ស អគ្គនាយកដ្ឋានពន្ធដារស្នើឱ្យ JBAC ជំរុញក្រុមហ៊ុនដែលជាសមាជិកឱ្យស្នើសុំបង្វិលសងប្រាក់អាករលើ តម្លៃបន្ថែមឱ្យបានឆាប់រហ័ស ជាពិសេសក្រុមហ៊ុនជប៉ុនដែលភាគច្រើនទទួលបានអនុលោមភាពសារពើពន្ធកម្រិតមាស ដែលត្រូវបានអនុញ្ញាតស៊ូបង្វិលសងដោយផ្ទៀងបាយបរអាករតាមក្រោយ សម្រាប់ទឹកប្រាក់ស្នើសុំបង្វិលសង ត្រឹម ៥០០ លានរៀល»។
ចំណែកពន្ធលើប្រាក់បៀវត្សរ៍លើប្រាក់បំណាច់អតីតភាពការងារលោក អេង រតនាបានថ្លែងបញ្ជាក់ថា ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាព ការងារក្នុងឆ្នាំ២០១៩ ត្រូវបានលើកលែងពន្ធលើប្រាក់បៀវត្សរ៍សម្រាប់កម្មករនិយោជិតជនជាតិខ្មែរ និងចំពោះកម្មករនិយោជិតជនជាតិបរទេស ត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន។
រីឯពន្ធលើប្រាក់ចំណូល (សេចក្តីណែនាំលេខ ១០៩៧៩ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ )លោកបានបកស្រាយ និងបញ្ជាក់ពីឯកសារតម្រូវសម្រាប់ក្រុមហ៊ុនអនុវត្តអត្រាការប្រាក់សូន្យចំពោះប្រាក់កម្ចីពីបុគ្គលទាក់ទិន ដោយក្នុងនោះក្រុមហ៊ុនត្រូវមានឯកសារចំនួន ៣ផងដែរ។
ឯកសារទាំងនោះ រួមមាន៖ កិច្ចសន្យាខ្ចីប្រាក់ដែលមានបញ្ជាក់ ច្បាស់លាស់ពីរយៈពេលខ្លី និងសងប្រាក់, គម្រោងផែនការអាជីវកម្ម (Business Plan ឬរបាយការណ៍ហិរញ្ញវត្ថុ នាពេលខ្ចី និងរបាយការណ៍ហិរញ្ញវត្ថុប៉ាន់ស្មាន (Current and Farecasted Financial Statements) និងគោលបំណងនៃការខ្ចីប្រាក់ រួមនឹងសេចក្តីពន្យល់ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល (ចំពោះសហគ្រាសដែលមិនមែនជាសហគ្រាស។លោកបានបញ្ជាក់ថា ឯបុគ្គលទទួលខុសត្រូវមានកម្រិត ដោយឡែក ក្នុងករណីដែលសហគ្រាសមិនបានរក្សាទុកនូវឯកសារតម្រូវទាំងនោះទេ ប្រតិបត្តិការខ្ចីប្រាក់ពីបុគ្គលទាក់ទិន។
ចំណែក ពន្ធលើប្រាក់ចំណូល (ការប្រើប្រាស់យោងខាតនៅលើប្រព័ន្ធ E-Filing ) វិញលោក អេង រតនា បានបញ្ជាក់ថាការ៖«កាត់កងយោងទៅមុខនៅក្នុងប្រព័ន្ធ TO E-Filing (តម្រូវឱ្យសហគ្រាសបំពេញតួលេខទាំងអស់ឡើងវិញនៅក្នុងតារាងតាមដានលទ្ធផលសារពើពន្ធខាតយោងទៅមុខ (ជំហានទី៩) ជារៀងរាលឆ្នាំ ដោយមិនអាចយោងតួលេខពីលិខិតប្រកាសពន្ធលើប្រាក់ចំណូលឆ្នាំមុនមកប្រើប្រាស់ឡើយ ដោយហេតុ ថាតួលេខទាំងនោះអាចប្រែប្រួលតាមលក្ខខណ្ឌអនុញ្ញាតយោងខាត និងលទ្ធផលសវនកម្ម»៕