សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ីជាមួយនឹងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តបានចាត់ថ្នាក់ការលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនៅក្នុងគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន អោយក្លាយទៅជាអាទិភាពមួយ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មខ្នាតតូចរបស់ស្ត្រីតាមរយៈ Lady Saving Group។
គោលបំណងរបស់ក្រុមហ៊ុនធ្វើឡើងគឺស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស ដើម្បីបង្កើនសមភាពសេដ្ឋកិច្ចនិងសង្គម។
សុវណ្ណាភូមិ ឡាយហ្វ៍ កំពុងសហការជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការ Women Entrepreneurs Act ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីង្កើតបរិយាកាសអាជីវកម្មថ្មីមួយដ៏រីកចម្រើនសម្រាប់ស្ត្រីដែលបានចូលរួម។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំព្រឹត្តិការណ៍ «ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គ.ម»នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣។ កម្មវិធីនេះឧបត្ថម្ភដោយ សុវណ្ណាភូមិ ឡាយហ្វ៍ ហើយគឺជាឱកាសដ៏សំខាន់មួយនៃគម្រោង CSR ដំបូងរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះ។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងចូលរួមវិភាគទាន ៤ ០០០ រៀល រាល់ការចុះឈ្មោះចូលរួមរបស់អ្នករត់ប្រណាំងម្នាក់ ដើម្បីជាការផ្តួចផ្តើមផ្តល់មូលនិធិដល់គម្រោង CSR ទៅកាន់ Lady Saving Group ហើយយើងរំពឹងថានឹងមានអ្នកចូលរួមរត់ប្រណាំងប្រមាណ ២ ០០០ នាក់នឹងចូលរួម។
កម្មវិធីនេះប្រារព្ធឡើងក្នុងទិវាសិទ្ធិនារីអន្តរជាតិ, ការរត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រក្នុងឆ្នាំនេះ ក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» នឹងចាប់ផ្តើមនៅមុខសួនច្បារវត្តបទុមវត្តី វេលាម៉ោង ៥និង៣០នាទីព្រឹក។ ក្នុងនោះក៏មានការរត់កម្សាន្តចម្ងាយ ៤គីឡូម៉ែត្រសម្រាប់ក្រុមគ្រួសារ និងកុមារផងដែរ។
លោក Loke Kah Meng នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថាតាមរយៈកិច្ចសហការជាមួយ Lady Saving Group ក្រុមហ៊ុនអាចយកគំនិតផ្តួចផ្តើមគម្រោងCSR របស់ខ្លួន ទៅបម្រើជាវេទិកាដ៏ល្អមួយ ដើម្បីជួយដល់សហគ្រិនស្ត្រី។
«សុវណ្ណាភូមិ ឡាយហ្វ៍រីករាយក្នុងការសហការជាមួយ Lady Saving Group ដើម្បីគាំទ្រដល់ការលើកកម្ពស់ស្ត្រី ដោយសារស្ត្រីមានសារៈសំខាន់ក្នុងការនាំមកនូវការផ្លាស់ប្តូរសង្គមក្នុងន័យស្ថាបនា»។
លោក Loke Kah Meng ថ្លែងថា ៖«យើងប្តេជ្ញាគាំទ្រដំណើរសហគ្រិនស្ត្រីកម្ពុជា តាមរយៈគម្រោងCRS របស់យើង ដោយផ្តល់ប្រាក់កម្ចីខ្នាតតូច ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេដោយឯករាជ្យ។យើងជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងនៃគម្រោងCSR របស់យើងនេះ នឹងផ្តល់ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីដែលគ្រប់គ្រងសហគ្រាសខ្នាតតូចរបស់ពួកគេ»។
Lady Saving Group ដំណើរការកម្មវិធីយល់ដឹងអំពី៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុសហគ្រិនក្នុងភាពជាអ្នកដឹកនាំការណែនាំអំពីអាជីព និងការបង្រៀនសម្រាប់ស្ត្រីជាប្រចាំ។
«កិច្ចខិតខំប្រឹងប្រែងរបស់សុវណ្ណាភូមិ ឡាយហ្វ៍ក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់អាជីវកម្មខ្នាតតូច គឺបង្ហាញពីរបៀបដែលសាជីវកម្មអាចគាំទ្រដល់អង្គការដែលជួយខ្លួនឯងដូចជា Lady Saving Group ក្នុងការជំរុញការពង្រីកអាជីវកម្មរបស់ស្ត្រីនៅកម្ពុជា»។
អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្ត្រនិងកម្មវិធីនៃ Lady Saving Group បានមានប្រសាសន៍ថា ៖«ឧបសគ្គដ៏ធំបំផុតមួយសម្រាប់សហគ្រិនស្ត្រីគឺភាពងាយស្រួលទទួលបានដើមទុន ប៉ុន្តែបញ្ហានេះអាចត្រូវបានដោះស្រាយ ប្រសិនបើក្រុមហ៊ុនដូចជា សុវណ្ណាភូមិ ឡាយហ្វ៍ បន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបង្កើតបរិយាកាសអាជីវកម្មដ៏រស់រវើកសម្រាប់ស្ត្រី»។
ទឹកប្រាក់សរុបចំនួន ២ ០០០ ដុល្លារដែលបានមកពីព្រឹត្តិការណ៍រត់នេះ នឹងត្រូវបែងចែកសម្រាប់គម្រោង
CSR ដែលក្នុងនោះ ៥០០ ដុល្លារនឹងត្រូវផ្តល់ទៅឱ្យអង្គការ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពរបស់ខ្លួនខណៈដែលសហគ្រិនស្ត្រីចំនួន ៥នាក់នឹងទទួលបានប្រាក់កម្ចី ៣០០ដុល្លារ ដោយមិនមានការប្រាក់។
ស្ត្រីដែលទទួលបានកម្ចីនឹងត្រូវសងប្រាក់វិញក្នុងរយៈពេល ១០ខែ ដោយប្រាក់នោះត្រូវចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីដែលសមនឹងទទួលបានផ្សេងៗទៀត។
អ្នកទទួលកម្ចីទី២ក្រោមកម្មវិធីនេះគឺម្ចាស់សិប្បកម្មផលិតប្រេងដូងឈ្មោះអ្នកស្រី ឌី វិជ្ជរ៉ា អាយុ៣៥ឆ្នាំ មកពីសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។
ប្រតិបត្តិការអាជីវកម្មនៅក្នុងផ្ទះរបស់គាត់ជាមួយបុគ្គលិក២នាក់ ស្ត្រីម្តាយកូនតូចនេះនឹងប្រើថវិកាដើម្បីពង្រីកអាជីវកម្មរបស់គាត់ ដោយជ្រើសរើសកម្មករបន្ថែមទៀតដែលជាអ្នកជិតខាងរបស់គាត់។
អ្នកស្រីវិជ្ជរ៉ាថ្លែងថា ៖«វាជារឿងល្អណាស់ដែលសុវណ្ណាភូមិ ឡាយហ្វ៍ មកជួយសហគ្រិនស្ត្រីដូចរូបខ្ញុំ ដែលបានចូលរួមចំណែកជួយសង្គម នៅក្នុងលក្ខណៈតូចតាច។ ខ្ញុំនឹងប្រើប្រាស់ថវិកានេះដើម្បីផលិតប្រេងដូងរបស់ខ្ញុំ ហើយនឹងជួយអ្នកជិតខាងខ្ញុំកាន់តែច្រើន។តូចប៉ុន្តែគំនិតផ្តួចផ្តើមដ៏មានតម្លៃបែបនេះ អាចជួយស្ត្រីឱ្យមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ហើយក៏លើកកម្ពស់គុណភាពជីវិតរបស់យើងផងដែរ»។
សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនអ្នកចូលរួមទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គ.ម នូវការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions ។ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣៕