តម្លៃ​មាស​ ឡើង​ខ្ពស់​ជិត​ដល់​តម្លៃ​ជួញដូរ​ពេល​ថ្ងៃត្រង់​នៅ​ថ្ងៃ​ចន្ទ​។ តម្លៃ​មាស​កំពុង​ទទួល​បានកា​រ​ជំរុញ​ពី​ការធ្លាក់ចុះ​នៃ​របាយការណ៍​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក តម្លៃ​ប្រេង​ឆៅ​ខ្ពស់​ខ្លាំង ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អាមេរិក​​ទាប និង​ការធ្លាក់ចុះ​ទិន្នផល​រតនាគារ​របស់​សហរដ្ឋអាមេរិក​។ តម្លៃ​មាស​បាន​កើន ឡើង ២១​ ដុល្លារ ធ្វើ​​ឱ្យ​មាស​មានតម្លៃ​ ១ ៩៩០ ដុល្លារ (​ក្នុង​ ១ អោន​ស៍​)​។​

ក្រៅពី​ការកាត់បន្ថយ​ផលិតកម្ម​ប្រេងឆៅ​របស់​អង្គការ OPEC+ មក​ត្រឹមតែ ១ ​លាន​ បារ៉ែល​ក្នុង​ ១ ថ្ងៃ ដែល​ជា​​ចំណុ​ចក្តៅ​​នៃ​ទីផ្សារ​ដើម្បី​ចាប់ផ្តើម​សប្តាហ៍​ជួញដូរ​របាយការណ៍​ផលិតកម្ម ISM ខែមីនា របស់​​​សហរដ្ឋ​អាមេរិក ក៏បាន​បង្ហាញ​ពី​សកម្មភាព​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ ចាប់តាំងពី​ខែឧសភា​ ឆ្នាំ​ ២០២០​។

ក្នុង​ក្រាហ្វតម្លៃ​ជួញដូរ​វិញ វា​បង្ហាញ​ «​រាង​ត្រីកោណ​» ដែល​ត្រូវបាន​ផ្សំ​ឡើង​ដោយ​បន្ទាត់​និន្នាការ​ឡើង​ចុះ ដែល​ដើរតួ​ជា​កម្រិត​តម្លៃ​ទាប ១ ៩០០ដុល្លារ និង​កម្រិត​តម្លៃ​ខ្ពស់ ២ ០១០ដុល្លារ​។​

តាម​លក្ខណៈ​បច្ចេកទេស មាស​មាន​ទំនោរ​កើនឡើង​ក្នុង​រយៈពេល​ខ្លី ជាមួយ​ទិសដៅ​កើនឡើង​នៃ​តម្លៃ​ប្រចាំថ្ងៃ​។ គោលដៅ​បន្ទាប់​សម្រាប់​អ្នកទិញ​មាស​គឺ​ការកើនឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​ខែមីនា ក្នុងតម្លៃ ២ ០១៤ ដុល្លារ ស្របពេល​​អ្នកលក់​ចង់​ឱ្យមាន​កម្រិត​តម្លៃ​ទាប ១ ៩០០ ដុល្លារ​។

សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ កម្រិត​តម្លៃ​ខ្ពស់​របស់​មាស​ទី​១ គឺ ២ ០០០ ដុល្លារ និង​ទី​២ គឺ ២ ០១៤ ដុល្លារ​។ ​សម្រាប់​កម្រិត​តម្លៃ​ទាប​វិញ ទី​១ គឺ​ ១ ៩៧៥​ ដុល្លារ និង​ទី​២ គឺ ១ ៩៥០ ដុល្លារ​៕