យើងខ្ញុំ អ៊ីដិ​ន​ប្រ៊ី​ដ អេ​ស៊ា ផាត​នើ​ស៍ អិ​ល​ធី​ឌី ជា​អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូ​ជ​) ឯ​.​ក តាមរយៈ​លិខិត​ប្រគល់​សិទ្ធិ​ចុះ​ថ្ងៃទី ​០២ ខែមីនា ឆ្នាំ ២០២២ មាន​កិ​ត្ដិ​យស​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូ​ជ​) ឯ​.​ក គឺជា​ក្រុមហ៊ុន​ដែល​បន្ត​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លើ​ផលិតផល​ភេ​ស្ជ​ជៈ​ដែលមាន​ជាតិ​អាល់កុល និង​ស្រា​បំពាក់​ម៉ាក​ខាងក្រោម​ពី​ក្រុមហ៊ុន​ម្ចាស់​ម៉ាក​ក្រៅ​ស្រុក​នីមួយៗ ដូច​មាន​បង្ហាញជូន​ខា​ង​ក្រោម​៖  

១.​ ​ផលិតផល​ស្រា បំពាក់​ម៉ាក “ABSOLUT” ពី​ក្រុមហ៊ុន The Absolut Company Aktiebolag តាមរយៈ​លិខិត​ប្រគល់​សិទ្ធិផ្ដាច់មុខ​ចុះ​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ​ ២០២២ និង​លិខិត​បន្ត​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លេខ ៣១៤១ ព​.​ណ ក​សប ចុះ​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២២ ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​

២.​ ​ផលិតផល​ភេ​ស្ជ​ជៈ​ដែលមាន​ជាតិ​អាល់កុល បំពាក់​ម៉ាក “PERRIER-JOUET” ពី​ក្រុមហ៊ុន CHAMPAGNE PERRIER-JOUET, Société en Commandite par Actions តាមរយៈ​លិខិត​ប្រគល់​សិទ្ធិផ្ដាច់មុខ​ចុះ​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ​២០២២ និង​លិខិត​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លេខ ៣១៣៩ ​ព​.​ណ ក​សប ចុះ​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២២ ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​

៣.​ ​ផលិតផល​ភេ​ស្ជ​ជៈ​ដែលមាន​ជាតិ​អាល់កុល បំពាក់​ម៉ាក “MARTELL” ពី​ក្រុមហ៊ុន MARTELL & CO តាមរយៈ​លិខិត​ប្រគល់​សិទ្ធិផ្ដាច់មុខ ចុះ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​​ ២០២១ និង​លិខិត កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លេខ ០៨៣៥ ព​.​ណ ក​សប ចុះ​ថ្ងៃទី​ ០៩ ខែមីនា ឆ្នាំ​ ២០២៣ ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​
  ​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេ​ត្ដា​ជ្រាប​ជា​ព័ត៌មាន​ចំពោះ​ការជូនដំណឹង​ជា​ផ្លូវការ​របស់​យើងខ្ញុំ និង​សូម​បញ្ឈប់​រាល់​ការនាំ​ចូល ​និង​/​ឬ ចែកចាយ​ទំនិញ​ស្របគ្នា ដែលមាន​បំពាក់​ម៉ាក​ខាងលើ​។ យើងខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ភាគី​ណា​ដែល​បាន​បំពាន​លើ​សិទ្ធិផ្ដាច់មុខ​របស់​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូ​ជ​) ឯ​.​ក ដែលនាំឱ្យ​ខូច​ផលប្រយោជន៍​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​។​ ​សូមមេត្តា​ទាក់ទង​មកកាន់​យើងខ្ញុំ​សម្រាប់​ព័ត៌មាន​បន្ថែម​។​