
និស្សិតនៃសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ (Hutech) បំពេញនីតិវិធីចូលរៀន កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២។ VnExpress
សារព័ត៌មានវៀតណាមផ្សាយថា សកវិទ្យាល័យមួយចំនួនក្នុងប្រទេសនេះ កំពុងប្រញាប់ប្រញ៉ាល់បើកវគ្គបណ្ដុះបណ្ដាលលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងពាណិជ្ជកម្មអេឡិចត្រូនិក e-commerce ដើម្បីផលិតធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ។
កាសែតវៀតណាមបានស្រង់ទិន្នន័យនិសិត្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនៅក្នុងសាកលវិទ្យាល័យឧស្សាហកម្មម្ហូបអាហារទីក្រុងហូជីមិញ។សកលវិទ្យាល័យនេះបានបើកប្រកាសបើកថ្នាក់បណ្ដុះបណ្ដាលជំនាញមួយចំនួនរួមមាន ដូចជា ច្បាប់ វិទ្យាសាស្រ្តទិន្នន័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និង e-commerce ។
នាយផ្នែកការិយាល័យចុះឈ្មោះចូលរៀននិងទំនាក់ទំនងរបស់សាកលវិទ្យាល័យលោកPham Thai Son បាននិយាយថា ការបន្ថែមជំនាញថ្មីគឺផ្អែកលើតម្រូវការអាជីវកម្ម។
គេហទំព័រជ្រើសរើសបុគ្គលិក VietnamWorks លើកឡើងថា តម្រូវការបុគ្គលិកផ្នែកព័ត៌មានវិទ្យានៅវៀតណាម បានកើនឡើងប្រមាណ៤ ដង១ ទសវត្សរ៍ចុងក្រោយនេះ។
គេហទំព័រដដែលបន្ថែមថា ក្រុមហ៊ុន Fintechនៅវៀតណាមផ្តល់ប្រាក់បៀវត្សរ៍ជាមធ្យមចំនួន ១១១៥ដុល្លារអាមេរិកក្នុង១ ខែ ខណៈដែលក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចផ្ដល់ប្រាក់បៀរវត្សន៍ជាមធ្យមប្រមាណ ៨៩៥ដុល្លារក្នុង១ ខែ។
លោកPham Thai Son បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា fintech និង e-commerce បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។លោកបន្ថែម៖«សាលានេះ(សកវិទ្យាល័យ)គិតពីវគ្គបណ្ដុះបណ្ដាលនេះតាំងពីឆ្នាំមុន ប៉ុន្តែទើបតែពេលនេះដែលយើងមានបទពិសោធគ្រប់គ្រាន់ក្នុងការផ្តល់វគ្គបណ្ដុះបណ្ដាលនេះ»។
Fintech ក៏ជាកម្មវិធីថ្មីមួយក្នុងចំណោមកម្មវិធីថ្មីចំនួន៤ ដែលផ្តល់ជូនដោយបណ្ឌិត្យសភាធនាគារហាណូយក្រៅពីជំនាញ ធនាគារឌីជីថល ខ្សែចង្វាក់ផ្គត់ផ្គង់និងការគ្រប់គ្រងភ័ស្តុភារព្រមទាំងជំនាញគ្រប់គ្រងទេសចរណ៍។
សាកលវិទ្យាល័យសេដ្ឋកិច្ច HCMCរបស់វៀតណាមមានកម្មវិធីថ្មីចំនួន៥ ដែលទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាទីផ្សារ អាជីវកម្មឌីជីថល វិស្វកម្មមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត និងវិស្វកម្មបច្ចេកវិទ្យាដឹកជញ្ជូន។
យោងតាមក្រសួងអប់រំ វៀតណាម កាលពីឆ្នាំមុននិស្សិតចំនួន ៤៦៧៤០០នាក់បានចូលរៀននៅសកលវិទ្យាល័យនានា ក្នុងនោះនិសិ្សត ២៦% ចុះឈ្មោះចូលរៀនមុខវិជ្ជាធុរកិច្ច និងការគ្រប់គ្រង និស្សិតចំនួន១៣% រៀនផ្នែកកុំព្យូទ័រនិងព័ត៌មានវិទ្យា និងនិស្សិត ៩% ផ្នែកបច្ចេកវិទ្យា៕