តម្លៃ​ប្រេង​ឆៅ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង ៣ សប្តាហ៍​ជាប់ៗ​គ្នា​ បន្ទាប់​ពី​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដោយ​អង្គការ​នៃ​ប្រទេស​ផលិត​ប្រេង​ OPEC+ ដែល​ជា​ការ​ធ្លាក់ចុះ​នៃ​សារពើភណ្ឌ​របស់​សហរដ្ឋ​អាមេរិក និង​​​​​ការ​ពង្រីក​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​របស់​ប្រទេស​ចិន។

តម្លៃ​ប្រេង​បាន​ចាប់​ផ្តើម​ងើប​ឡើង​វិញ​ពី​កម្រិត​ទាប ៦៤,២ ​ដុល្លារ (ក្នុង ១ បារ៉ែល) នៅ​ថ្ងៃទី​ ២០ ខែ​មីនា ដល់​កម្រិត​ខ្ពស់ ៨១,៦៨ដុល្លារ នៅ​ខែ​មេសា​។ តម្លៃ​បាន​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ឆ្នាំ​នេះ​ កាល​ពី​ថ្ងៃ​ចន្ទ ដោយ​កើនឡើង ៦,៣% បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​អង្គការ OPEC+ ក្នុង​ការ​កាត់​បន្ថយ​ទិន្នផល​ប្រចាំ​ថ្ងៃ​ច្រើន​ជាង ១ ​លាន​បារ៉ែល​ ដែល​ចាប់​ផ្តើម​​នៅក្នុង​ខែ​ឧសភា។

យោង​តាម​សារព័ត៌មាន CNBC​ប្រទេស​ចិន​ នឹង​បង្កើន​ជិត​ ៤០% នៃ​ការ​កើន​ឡើង​នៃ​តម្រូវការ​ប្រេង​ពិភព​លោក ដែល​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​នៅ​ក្នុង​កម្មវិធី​ជំរុញ​តម្រូវ​ការ​របស់ខ្លួន ​ដែល​មាន​ចំនួន ១ លាន​បារ៉ែល​ក្នុង​ ១ ថ្ងៃ​ នៃ​ការ​កើន​ឡើង​ចំនួន ២,៦ លាន​ក្នុង​ឆ្នាំ​នេះ​។ នេះ​មាន​ន័យ​ថា ៣៨,៥% នៃ​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​​ប្រេង​ពិភព​លោក​នឹង​មកពី​ប្រទេស​ចិន។

តម្លៃ​ប្រេង​បាន​បើក​នៅ​ថ្ងៃ​ចន្ទ​ ជាមួយ​នឹង​បម្រែបម្រួល​ថេរ និង​តម្លៃ​ជួញដូរ​ប្រហែល ៨០ ​ដុល្លារ​ នៅ​ជិត​កម្រិត​តម្លៃ​ខ្ពស់​ប្រចាំ​សប្តាហ៍ ៨១​ ដុល្លារ​។ សម្រាប់​ការ​វិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ​ អ្នក​វិនិយោគ​ប្រេង​អាច​រង់ចាំ​ទិញ​ប្រេង​ឆៅ​នៅ​តម្លៃ​ ៧៩ ដុល្លារ​ ដោយ​កំណត់​មុខងារ​ទាញ​យក​​ប្រាក់​ចំណេញ​នៅ​តម្លៃ​ ៨៣ ដុល្លារ​ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ​ ៧៧,៥ ដុល្លារ​៕