
កិច្ចសហការរវាង ធនាគារ វីង និងក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងជួយបំពេញក្តីស្រមៃដល់អតិថិជនក្លាយជាម្ចាស់រថយន្ត ជាមួយនឹងឥណទានរថយន្តដោយបង់រំលស់មិនចាំបាច់មានប្រាក់កក់, មិនចំណាយការប្រាក់រយៈពេល ១២ ខែ និងទទួលបានទំហំកម្ចី ១០០% នៃតម្លៃរថយន្ត
ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំពិធីចុះ ហត្ថលេខា លើអនុស្សរណៈយោគយល់ដើម្បីសហការផ្តល់ឥណទានរថយន្ត។ តាមរយៈ កិច្ចសហការនាពេល ល នេះ នឹងផ្តល់ជាមធ្យោបាយងាយស្រួល និងលឿនរហ័សសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្ត Ford ស៊េរីទំនើប ដោយមិនចាំបាច់មានសាច់ប្រាក់ក្នុងដៃមុននោះឡើយ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃសុក្រ ទី ២៨ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីប្រកាសភាពជាដៃគូសហការលើការផ្តល់ឥណទានរថយន្ត ដែលចុះ ហត្ថលេខាដោយលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ ពិធីនេះក៏មានការ អញ្ចើញ ចូលរួម ពីគណៈគ្រប់គ្រង មកពីស្ថានប័នទាំង ២ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
អគ្គនាយកធនាគារ វីង លោក ហាន ប៉េង ក្វាង បានថ្លែងថា ៖«យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុនអ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន»។
«យើងជឿជាក់ថា គ្រប់គ្នាស័ក្តិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឱ្យក្តីស្រមៃនោះក្លាយជាការពិតសម្រាប់អតិថិជន មិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា ដែលអតិថិមិនបារម្ភលើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រយៈពេល ១២ ខែ»។

ធនាគារ វីង គឺជាគ្រឹះស្ថានធនាគារ ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសម្បូរបែប និងជាស្ថាប័នធនាគារ ដែលកំពុងបង្ហាញការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ចំណែកឯក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ដែលនាំចូល និងចែកចាយនូវរថយន្ត Ford ប្រចាំទីផ្សារប្រទេសកម្ពុជា។
តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ វីង ដែលមានភាពងាយស្រួល នឹងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការពិនិត្យរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទានរថយន្តនេះ គឺមានភាពទាក់ទាញ ដែលអតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ ១០០ ភាគរយ នៃតម្លៃរថយន្ត ឬទំហំកម្ចីច្រើនបំផុត ១០០.០០០ ដុល្លារអាមេរិក។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានថ្លែងថា៖ «សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់និងការបង់រំលស់មិនចំណាយការប្រាក់ពេញមួយឆ្នាំពេញ សម្រាប់រថយន្តម៉ូដែល Wildtrak, Everest, EcoSport និងម៉ូដែល Territory ស៊េរីឆ្នាំ ២០២២។ នេះគឺជាលើកទី១ ដែលក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងធនាគារ វីង បានបង្កើតឱ្យមានកិច្ចសហការបែបនេះឡើង ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។
លោក ងន សាំង បានបន្តថា ៖«បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋាន ដៃគូសហការជាច្រើននៅទូទាំង២៥ ខេត្ត ក្រុងក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះយើងក៏បានបង្កើតការិយាល័យផ្នែកទំនាក់ទំនងអតិថិជនដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ឬអាចទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង»។
អតិថិជនអាចអញ្ជើញមកទស្សនាអគារតាំងបង្ហាញរថយន្ត Ford នៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្តពីធនាគារ វីង។ ការផ្តល់ជូននេះ គឺជាឱកាសដ៏ល្អសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្ត Ford ស៊េរីទំនើប ហើយថែមទាំងរីករាយជាមួយជម្រើសផ្តល់ការទូទាត់មានភាពបត់បែន៕

