ភ្នំពេញៈ ក្រុមហ៊ុន RMA (Cambodia) — RMAC ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មដ៏រឹងមាំកាលពីឆ្នាំ២០២២ ដោយសារតែការស្ទុះងើបឡើងវិញយ៉ាងឆាប់ រហ័សនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលជំរុញឱ្យមានការកើនឡើងនៃតម្រូវការរថយន្តថ្មី។
យោងតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅ CSX ក្នុងឆ្នាំ២០២២ ក្រុមហ៊ុន RMAC ទទួលបានប្រាក់ចំណូលសរុបចំនួន ២ ២០៣.៣ ពាន់លានរៀល កើនឡើង ៣៥.៥ ភាគរយបើធៀបនឹងឆ្នាំ២០២១។ ប្រាក់ចំណូលសរុបឆ្នាំ២០២២ មានចំនួន ២៤៣.៦ ពាន់លានរៀល កើនឡើង ៥៥.៩ ភាគរយ ធៀបនឹងឆ្នាំ២០២២។
ទ្រព្យសកម្មសរុបនៅដំណាច់ឆ្នាំ២០២២ មានចំនួន ៨៨៩.៣ ពាន់លានរៀល កើនឡើង ៤៦.២ ភាគរយ ធៀបនឹងទ្រព្យសកម្មសរុបចំនួន ៦០៨.២ ពាន់លានរៀលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនឹងនោះ បំណុលសរុបនៅដំណាច់ឆ្នាំ២០២២ មានចំនួន ៤៥១.៤ ពាន់លានរៀល ដែលស្មើនឹង ៤០.១ ភាគរយ ច្រើនជាងចំនួនបំណុលសរុបនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១មានចំនួន ៣២២.២ ពាន់លានរៀល។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RMAC បានថ្លែងថា៖ «ជាការបន្តពីឆ្នាំមុន នៅឆ្នាំ២០២២ ដែលអាចឈរជើង ព្រមជាពិសេសមួយទៀតសម្រាប់ក្រុមហ៊ុន RMAC។ តាមរបាយការណ៍ នៃការលក់ និងប្រាក់ចំណេញត្រូវបានសម្រេចលើសពីការរំពឹងទុក។ នៅពេលដែលសេដ្ឋកិច្ច កម្ពុជា បានងើបឡើងវិញពីជំងឺរាតត្បាត អតិថិជនរបស់យើងនៅតែបន្តចំណាប់អារម្មណ៍របស់ពួកគាត់ជាថ្មីចំពោះ ផលិតផលថ្មីរបស់យើង»។
លោកបានឱ្យដឹងថា ឆ្នាំ២០២២ ក៏ជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់ RMAC ជាមួយនឹងការចាប់ផ្ដើមដាក់ ដំណើរការនៅក្នុងខែឧសភា នៃការចែកចាយផលិតផលថ្មីម៉ាក Changan របស់ប្រទេសចិន។ យើងឃើញ ទស្សនវិស័យដ៏ជោគជ័យជាមួយនឹងម៉ូដែល ២ (និងច្រើនទៀតដែលនឹងមកដល់)។ បច្ចុប្បន្ននេះពួកយើងមា នម៉ាក ២ សម្រាប់សាធារណជន។
រោងចក្រដំឡើងរថយន្ត Ford ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០២២ និងបានដំឡើងរថយន្តលើកដំបូងរបស់ ខ្លួននៅត្រីមាសទី៣ឆ្នាំ២០២២។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ដែលការសម្រេចបាននូវ សមិទ្ធផលនេះ បានបង្កើតការងារសំខាន់ និងផ្ទេរចំណេះដឹងដល់កម្លាំងពលកម្មក្នុងស្រុក។ ដោយហេតុថា ផលិតកម្មបានកើនឡើងក្នុងរោងចក្រ ដូច្នេះពួកយើងបានធ្វើការវិនិយោគបន្ថែមទៅលើខ្សែចង្វាក់ ផលិតកម្ម សម្រាប់រថយន្ត Ford Ranger រថយន្ត Wildtrak និង Ford Everest។
លោកលើកឡើងថា៖ «ជាផ្នែកមួយនៃយុទ្ធសាស្ដ្ររបស់ខ្លួន ក្នុងឆ្នាំ២០២២ ក្រុមហ៊ុន RMAC បានវិនិយោគលើ បន្ទប់តាំងបង្ហាញ និងរោងចក្រថ្មី។ Ford បានពង្រឹងបណ្ដាញផ្នែកកសិឧស្សាហកម្ម និងគ្រឿងចក្រធុនធ្ងន់ នៅក្នុងខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញ»។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២២ ផលិតផល របស់លោកបានរីកដុះដាលយ៉ាងខ្លាំង ជាមួយនឹងការមកដល់នៃរថយន្ត Ford Ranger និង Ford Everest ជំនាន់ក្រោយ ២០២៣ និងរថយន្ត New Jaguar Range Rover ថ្មីដ៏អស្ចារ្យក្នុងពាក់កណ្ដាល ត្រីមាសទី២ នៃឆ្នាំនេះ។
លោកថ្លែងថា៖ «រយៈពេលនេះ គឺមានសារៈសំខាន់ក្នុងការចូលទៅជិតអតិថិជនរបស់យើង និងការយល់ដឹងពី តម្រូវការដែលកំពុងវិវត្តរបស់អតិថិជន ហើយខ្ញុំអាចចែករំលែកបានថា ការពេញចិត្តរបស់អតិថិជនរបស់យើង បានកើនឡើងបន្ថែមទៀត។ ក្នុងឆ្នាំ២០២២ ការវិនិយោគរបស់យើងបានបន្តនៅក្នុងបរិក្ខារថ្មី ដើម្បីផ្ដល់នូវបទពិសោធន៍អតិថិជនល្អបំផុត»។
លោកបញ្ជាក់ថា៖ «តាមការកត់សម្គាល់របស់ខ្ញុំនៅឆ្នាំ២០២៣ ខ្ញុំមានទំនុកចិត្តថា ជាមួយនឹងថាមពលដ៏រស់រវើក នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃតំបន់អាស៊ីដែលមានថាមពលកាន់តែទូលំទីលាយ។ RMAC អាចបំពេញបន្ថែមនូវតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងរបស់យើង និងកំណត់នូវ មហិច្ឆតាថ្មីៗនៅក្នុងទីផ្សារថយន្ត ឧបករណ៍កសិកម្ម និងគ្រឿងចក្រធុនធ្ងន់»។
យោងតាមរបាយការណ៍បានពី RMAC ទីផ្សាររថយន្តនៅកម្ពុជាក្នុងឆ្នាំ២០២២ បានកើនឡើងចំនួន +២៦ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានចំនួនប្រហែល ៧១ ០០០ គ្រឿងទាំងថ្មី និងប្រើហើយបានលក់ និងចុះបញ្ជីធៀបនឹង ៥៧ ០០០ គ្រឿងក្នុងឆ្នាំ២០២១។ ការលក់រថយន្តថ្មីបានកើនឡើងដល់ជាង ២៨ ០០០ គ្រឿង ដែលតំណាងឱ្យការកើនឡើង +៤៣ ភាគរយក្នុងឆ្នាំ២០២១។ ទីផ្សាររថយន្តថ្មីក្នុងឆ្នាំ ២០២២ មានចំនួន ៣៩ ភាគរយនៃទីផ្សារសរុប ដោយបង្កើនទីតាំងឈរជើងរបស់ខ្លួនពី ៣៤ ភាគរយ ក្នុងឆ្នាំ២០២១។ ក្នុងអំឡុងឆ្នាំ២០២២ ការលក់រថយន្តFord ថ្មីបានកើនឡើង +៣១ ភាគរយ៕