
វិភាគដោយ៖ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

តម្លៃហាងឆេងមាសអាចនឹងកើនឡើងទៅដល់តម្លៃ ២ ០៧៤ ដុល្លារ (ក្នុង ១ អោនស៍) និងអាចឆ្ពោះទៅកាន់តម្លៃ ២ ១៣៥ ដុល្លារ នៅសប្តាហ៍បន្ទាប់។
កាលពីដើមខែឧសភា ការដំឡើងអត្រាការប្រាក់ពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកពី ៥% ទៅ ៥,២៥% និងកំណើនការងារល្អជាងការរំពឹងទុក បានជំរុញឱ្យតម្លៃលុយដុល្លារកើនឡើង។ ប៉ុន្ដែវាមិនបានធ្វើឱ្យតម្លៃហាងឆេងមាសមានការធ្លាក់ចុះខ្លាំង និងក្នុងរយៈពេលយូរនោះទេ។
កត្ដាដែលសំខាន់ដែលរុញច្រានឱ្យតម្លៃហាងឆេងមាសនៅតែបន្ដកើនឡើងថ្លៃមានដូចជា ការដួលរលំធនាគារនៅសហរដ្ឋអាមេរិក ស្វ៊ីស និងអាល្លឺម៉ង់ ដែលអាចប្រឈមមុខនឹងវិបត្ដិសេដ្ឋកិច្ចសកល។ ម្យ៉ាងទៀត ទំនុកចិត្ដអ្នកកាន់លុយដុល្លារមានកាន់តែខ្ពស់ក្នុងការលក់លុយដុល្លារ ដើម្បីយកប្រាក់ចំណេញ ដោយសង្ឃឹមថា អត្រាការប្រាក់លុយដុល្លារមានភាគរយខ្ពស់កើនឡើងខ្ពស់។ បញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ក៏នៅតែបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
យោងទៅតាមព័ត៌មានខាងលើ តម្លៃមាសនឹងអាចកើនឡើងនៅពេលខាងមុខ។ ដូច្នេះ សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ ចំណុចសម្រាប់ការទិញដោយសុវត្ថិភាពបំផុត គឺនៅតម្លៃ ២ ០២៥ ដុល្លារ។
ប្រសិនបើលោកអ្នកមានដើមទុនធំ អាចចាប់ផ្ដើមទិញពីតម្លៃបច្ចុប្បន្នក៏បាន ដោយកំណត់មុខងារការពារហានិភ័យនៅតម្លៃ ២ ០០០ ដុល្លារ និងមុខងារទាញយកប្រាក់ចំណេញនៅតម្លៃ ២ ០៥០ ដុល្លារ៕
