តម្លៃមាសបង្ហាញពីនិន្នាការធ្លាក់ចុះ នៅដើមខែឧសភានេះ ដែលបានធ្លាក់ចុះពីតម្លៃ ២ ០២០ ដុល្លារ (ក្នុង ១ អោនស៍) និងធ្លាប់បានធ្លាក់ចុះដល់កម្រិតតម្លៃទាប ១ ៩៥០ ដុល្លារ ដោយសារតែសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកកាន់តែខ្ពស់។
ស្ថានភាពបច្ចុប្បន្ន នៃតម្លៃមាសកំពុងស្ថិតក្នុងទំនោរធ្លាក់ចុះ យោងតាមក្រាបតម្លៃ ១ ម៉ោង ខណៈពេលតម្លៃមាស កំពុងជួញដូរនៅតម្លៃ ១ ៩៧៣ ដុល្លារ ដែលកើនឡើងពីកម្រិតទាបប្រចាំថ្ងៃ ១ ៩៥៣ ដុល្លារ។ ទិន្នផលមូលបត្របំណុលសហរដ្ឋអាមេរិកបាននិងកំពុងកើនឡើង ដោយសញ្ញាបណ្ណរយៈពេល ១០ ឆ្នាំ បច្ចុប្បន្ន ផ្តល់ទិន្នផល ៣,៧២៦% បន្ទាប់ពីការកើនឡើង ៧ ថ្ងៃ ជាប់ៗគ្នា។ ទិន្នផលខ្ពស់នេះ អាចត្រូវបានគេមើលឃើញថា ជាមូលហេតុចម្បងមួយសម្រាប់លោហធាតុមានតម្លៃ។
តម្លៃមាសបានប្រែប្រួលក្នុងទិសដៅធ្លាក់ចុះ ក្នុងតារាងប្រចាំថ្ងៃក៏ដូចជាតម្លៃទាបជាងតម្លៃមធ្យម ២ ០០០ ដុល្លារ។ កាលពីថ្ងៃចន្ទ វាធ្លាប់បានចុះមកដល់តម្លៃទាបតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ នៅតម្លៃ ១ ៩៥០ ដុល្លារ។ នេះមានន័យថា ប្រសិនបើតម្លៃមាសអាចបំបែកកម្រិតតម្លៃទាប វានឹងធ្លាក់ចុះតម្លៃដល់ ១ ៩០០ ដុល្លារ ដែលជាកម្រិតតម្លៃទាបដ៏សំខាន់។ រឿងមួយទៀតដែលត្រូវដឹង ដរាបណាតម្លៃមាសរក្សានៅខាងក្រោម ១ ៩៧០ ដុល្លារ នោះការធ្លាក់ចុះនៅតែអាចកើតមានខ្ពស់។
ទោះជាយ៉ាងនេះក្ដី តម្លៃមាសអាចនឹងប្រែប្រួលដោយសារការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចបន្ទាប់ ដូចជាការសម្រេចចិត្តកិច្ចប្រជុំ FOMC លើអត្រាការប្រាក់ជាដើម ថាតើវានឹងកើនឡើង ឬរក្សាអត្រាការប្រាក់របស់ខ្លួន៕