​ភាពសុខដុមរមនា​នៃ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់ខ្លួន​, រដ្ឋ Penang នៃ​ប្រទេស​ម៉ាឡេស៊ី គឺជា​រដ្ឋ​មួយ​ដែលមាន​បដិសណ្ឋារកិច្ច និង​សេវា​ថែទាំ​សុខភាព​ល្អ​បំផុត​

​ប្រទេស​ម៉ាឡេស៊ី​, ថ្ងៃទី​ ២៦ ខែឧសភា ឆ្នាំ ​២០២៣ ពិភពលោក​បច្ចុប្បន្ន​ក្រោយ​ជំងឺ​រាតត្បាត ត្រូវបាន​គេ​មើលឃើញថា​និន្នាការ​នៃ​ការថែទាំ​និង​បង្ការ​ជំងឺ​គឺ​កើនឡើង​។ ស្រប​ជាមួយនឹង​ប្រជាជន​ពិភពលោក​ដែល​កំពុង​ទទួលយក​ប​ទ​ដ្ឋា​ន​ថ្មី​នេះ សេវា​ថែទាំ​សុខភាព​ប្រទេស​ម៉ាឡេស៊ី​សូម​ស្វាគមន៍ ទេសចរ​វេជ្ជសាស្ត្រ ដើម្បី​មក​ទទួលយក​នូវ​អត្ថប្រយោជន៍​ពី​សេវា​ពិនិត្យ​និង​ព្យាបាល​សុខភាព​យ៉ាង​សម្បូរបែប​និង​ល្អ​បំផុត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

​ក្នុង​រយៈពេល​ថ្មីៗ​នេះ ប្រទេស​ម៉ាឡេស៊ី​បាននិងកំពុង​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ក្នុងនាម​ជា​ទិសដៅ​នៃ​ជម្រើស​សម្រាប់​ទាំង​ការថែទាំ​សុខភាព និង​វិស្សមកាល​។ ក្នុង​រយៈពេល​ត្រឹម​តែមួយ​ទសវត្សរ៍​កន្លងទៅ ប្រទេស​នេះ​បាន​ទាក់ទាញ​អ្នកធ្វើដំណើរ​ស្វែងរក​ការពិនិត្យ​និង​ព្យាបាល​សុខភាព​ជាង ១០ ​លាន​នាក់​។ វា​ក៏​មិនមែនជា​រឿង​ចម្លែក​ចំពោះ​ការលើកសរសើរ​ជា​សាកល​នោះទេ ដោយ​ម៉ាឡេស៊ី​បានឈ្នះ​ពានរង្វាន់​ជាច្រើន ក្នុងនោះ​ក៏មាន​ពានរង្វាន់​«Destination of the year» ដែល​ផ្តល់​ដោយ​ទស្សនា​វ​ដ្តី International Medical Travel Journal (IMTJ) មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។

Penang គឺជា​ជា​រដ្ឋ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ស្វាគមន៍​អ្នកដំណើរ​មក​ពិនិត្យ​និង​ព្យាបាល​សុខភាព​ជិត ១៤៥,០០០​ នាក់ ក្នុង​រយៈពេល ​១១​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២២ ដែល​ជាង​ពាក់កណ្តាល​គឺ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​។ ដោយ​ថ្មីៗ​នេះ លោក Htet Wai Yan Naing មកពី​ប្រទេស​មី​យ៉ាន់​ម៉ា និង Kelvin Kosasih និង Nico Putra Budiman មកពី​ប្រទេស​ឥណ្ឌូនេស៊ី បានមក​កាន់​រដ្ឋ Penang ដើម្បី​ពិនិត្យ​សុខភាព​និង​ព្យាបាល​ធ្មេញ​របស់​ពួកគេ​នៅឯ​មន្ទីរពេទ្យ Penang Adventist Hospital និង​មន្ទីរពេទ្យ Island Hospital​។ វីដេអូ​ខ្លីៗ​មួយចំនួន​អំពី​បទពិសោធន៍​របស់​ពួកគេ​នៅ​រដ្ឋ Penang អាច​មើល​នៅលើ [Youtube link]​។​

​ពេល​ចុះ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Penang International Airport (PIA) ពួកគេ​ទាំង ​៣​ នាក់ ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​អាកាសយានដ្ឋាន និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​អន្តោប្រវេសន៍​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស​។ ខណៈពេលដែល​កំពុងរ​ង់​ចាំ​រថយន្ត​មក​ទទួល​ពួកគេ​ទៅកាន់​មន្ទីរពេទ្យ ពួកគេ​ត្រូវបាន​ស្វាគមន៍​ឱ្យ​អង្គុយ​រង់ចាំ​នៅ​បន្ទប់​រង់ចាំ​របស់​សេវា​ថែទាំ​សុខភាព​ម៉ាឡេស៊ី ដែលមាន​ទីតាំង​នៅក្នុង​ព្រលានយន្តហោះ​ផ្ទាល់​តែម្តង​។

​បន្ទាប់ពី​បញ្ចប់​ការពិនិត្យ​សុខភាព និង​ធ្មេញ​នៅ​មន្ទីរពេទ្យ Adventist Hospital រួចរាល់ ទាំង​លោក Htet Wai Yan Naing និង​លោក Kosasih បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ផ្នែក​សេវាកម្ម​ពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ​អន្តរជាតិ​នៅ​មន្ទីរពេទ្យ​នេះ​ថា ល្អ​និង​មាន​ភាពងាយស្រួល​ខ្លាំងណាស់​។​

​លោក Kosasih បាន​កោតសរសើរ ជាពិសេស​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​ដ៏​រលូន​រវាង​អ្នកជំងឺ និង​បុគ្គលិក​។ លោក​ថ្លែងថា ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សេវាកម្ម​ព្យាបាល​អ្នកជំងឺ​អន្តរជាតិ គឺ​ពិតជា​ល្អ​ខ្លាំងណាស់​។ បុគ្គលិក​បានធ្វើឱ្យ​ការប្រាស្រ័យ​ទាក់ទង​គឺមាន​ភាពងាយស្រួល​ដ៏​មិនគួរ​ឱ្យ​ជឿ​។ ពួកគេ​បានធ្វើឱ្យ​ប្រាកដថា ខ្ញុំ​បាន​យល់​គ្រប់​ជំហាន​នៃ​ដំណើរការ ដើម្បី​ប្រាកដថា អ្វីៗ​គឺ​ដំណើរការ​ដោយ​រលូន​»​។​

​លោក Htet Wai Yan Naing ក៏បាន​លើកឡើង​ស្រដៀង​លោក Kosasih ផងដែរ ដោយ​លោក​បាន​បញ្ជាក់ថា ៖«​បុគ្គលិក​នៅ​ផ្នែក​សេវាកម្ម​អ្នកជំងឺ​អន្តរជាតិ ពិតជា​រួសរាយ​រាក់ទាក់ និង​ជួយ​យើង​គ្រប់បែបយ៉ាង​។ ខ្ញុំ​មក​ពិនិត្យ​ធ្មេញ​របស់ខ្ញុំ​។ ពេទ្យធ្មេញ​នៅ​ទីនោះ​ពិតជា​មាន​ភាព​រួសរាយ​រាក់ទាក់​ណាស់ ពួកគេ​ធ្វើឱ្យ​ប្រាកដថា​ខ្ញុំ​មាន​ផាសុកភាព​។ គេ​ថែមទាំង​មាន​អាហារ​ដ្ឋា​ន​ដែលមាន​បម្រើ​អាហារ​បួស ដែលមាន​សុខភាព​ល្អ​ផងដែរ​»​។

​ទន្ទឹមនឹង​នេះដែរ លោក Putra Budiman បានមក​ទទួល​ការពិនិត្យ​សុខភាព និង​មាត់​ធ្មេញ​ទាំងមូល នៅ​មន្ទីរពេទ្យ Island Hospital​។ លោក​ថ្លែងថា ៖«​ខ្ញុំ​ពិតជា​ពេញចិត្ត​ណាស់ ដែល​មន្ទីរពេទ្យ​នេះ​ប្រើប្រាស់​សុទ្ធតែ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​។ ជាងនេះទៅទៀត គ្រឿង​បរិក្ខារ​នៅ​ជិតៗ​គ្នា ខ្ញុំ​មិនចាំបាច់​ដើរ​ច្រើន​នោះទេ​! ទាំង​ការពិនិត្យ​សុខភាព​និង​ធ្មេញ​របស់ខ្ញុំ គឺ​ដំណើរការ​រលូន​ជាង​ការរំពឹងទុក​»​។​

​បន្ថែម​ពីលើ​ការពិនិត្យ​សុខភាព តាម​ប្រភេទ​អាយុ ភេទ និង​បញ្ហា​សុខភាព​ដែលមាន ទេសចរ​វេជ្ជសាស្ត្រ​ក៏​អាច​ជ្រើសរើស​បន្ថែម​លើ​ការពិនិត្យ​និង​ព្យាបាល​ធ្មេញ និង​ការកែ​សម្ផស្ស ព្រមទាំង​ការពិនិត្យ​ជំងឺ​ជាក់លាក់​មួយចំនួនទៀត ដូចជា​ជំងឺ​បេះដូង មហារីក និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ផងដែរ ដោយ​ស្ទើរតែ​មិន​ត្រូវការ​ពេលវេលា​រង់ចាំ​នោះទេ ពួកគេ​អាច​ប្រើប្រាស់​ពេលវេលា​របស់​ពួកគេ​ទាំងស្រុង ដើម្បី​រីករាយ​នឹង​ភាព​ទាក់ទាញ​ជាច្រើន​ដែលមាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

​បទពិសោធន៍​របស់លោក Htet Wai Yan Naing, Kosasih និង​លោក Putra Budiman បង្ហាញ​ពី​ការពង្រឹង​ការប្តេជ្ញាចិត្ត​របស់​សេវាកម្ម​វេ​ជ្ជា​ស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុងការ​ផ្តល់នូវ​ការព្យាបាល​និង​ថែទាំ​សុខភាព​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកស្វែងរក​សេវា​ពិនិត្យ​និង​ព្យ​បាល​សុខភាព​ទាំងអស់​តាំងតែ​ពីដំបូង​។ ក្នុងនោះ ការធ្វើដំណើរ​ដ៏​ងាយស្រួល និង​ប្រកបដោយ​ផាសុកភាព រួមផ្សំ​ជាមួយនឹង​ជម្រើស​ពិនិត្យ​សុខភាព​ជាច្រើន​ជម្រើស បាន​បន្ត​បង្ហាញ​ពី​ភាពលេច​ធ្លោ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅក្នុង​វិស័យ​ទេសចរ​វេជ្ជសាស្ត្រ​របស់​ប្រទេស​នេះ នៅលើ​ឆាក​អន្តរជាតិ​។​

សម្រាប់​អ្នកជំងឺ​ឥណ្ឌូនេស៊ី​ដែល​កំពុង​ស្វែងរក​ព័ត៌មាន​ និង​សេវាកម្ម​អំពី​ការថែទាំ​ និង​ព្យាបាល​សុខ ភាព​នៅ​ប្រទេស​ម៉ាឡេស៊ី សូម​ទាក់ទង​ការិយាល័យ​តំណាង​ផ្នែក​ថែទាំ​សុខភាព​ម៉ាឡេស៊ី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​តាមរយៈ +62 812 8971 0029 / +62 819 0898 9386 ឬ​ចូលទៅ​កាន់​គេហទំព័រ https://malaysiahealthcare.org/ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៖ www.facebook.com/MHTCMalaysia ឬ​តាមរយៈ LinkedIn (Malaysia Healthcare Travel Council)​។​

​សម្រាប់​ការសាកសួរ​សារព័ត៌មាន​៖

Tutie Ismail ​អនុប្រធាន​ស្តីទី​,

​ផ្នែក​ទំនាក់ទំនង​, ​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី tutie@mhtc.org.my

Angelina Cheong

​ផ្នែក​ទីផ្សារ

​ភ្នាក់ងារ​ទំនាក់ទំនង​សាធារណៈ​

+60 12-492 8368

angie@winworldgroup.com

​អំពី​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី​

​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី (MHTC) គឺជា​ទីភ្នាក់ងារ​រដ្ឋាភិបាល ស្ថិតនៅក្រោម​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ទទួលបន្ទុក​លើ​វិស័យ​ទេសចរណ៍​ថែទាំ​សុខភាព​របស់​ប្រទេស​។

​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៩, MHTC ជួយ​សម្រួល​ដល់​អ្នក​ដែល​នៅក្នុង​ឧស្សាហ​កម្មនេះ និង​ផ្តល់​សេវាកម្ម​ក្នុងការ​សម្របសម្រួល ដើម្បី​ការរីកលូតលាស់​នៃ​ឧស្សាហកម្ម​ទេសចរណ៍​វេជ្ជសាស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី ក្រោម​ម៉ាក​យីហោ «Malaysia Healthcare» ជាមួយនឹង​គោលដៅ​ធ្វើឱ្យ​ម៉ាឡេស៊ី​ក្លាយជា​គោលដៅ​ថែទាំ​សុខភាព​ឈានមុខ​គេ​នៅលើ​ពិភពលោក​។ MHTC ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរពេទ្យ​ឯកជន​ជាង ៨០ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែលជា​សមាជិក​របស់ MHTC៕