
មន្ទីរពេទ្យនៅក្នុងកម្មវិធីទេសចរណ៍វេជ្ជសាស្ត្រ Flagship Medical Tourism Hospital Programme កំពុងលើកកម្ពស់សេវាថែទាំសុខភាពម៉ាឡេស៊ីទៅកាន់ពិភពលោក
ម៉ាឡេស៊ី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ – ក្នុងឆ្នាំ២០២២ កម្មវិធីមន្ទីរពេទ្យទេសចរណ៍វេជ្ជសាស្ត្រ Flagship Medical Tourism Hospital Programme បានបង្ហាញខ្លួនជាលើកដំបូង ដែលជាផ្នែកដ៏សំខាន់មួយនៃផែនការឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (២០២១-២០២៥)។ ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសុខាភិបាល កម្មវិធីនេះត្រូវបានអនុវត្តដោយសហការជាមួយស្ថាប័នអន្តរជាតិ IQVIA និងគណៈកម្មការ Joint Commission International (JCI) ដើម្បីធ្វើឱ្យប្រទេស ម៉ាឡេស៊ី ក្លាយជាទិសដៅសកលសម្រាប់ទេសចរស្វែងរកការពិនិត្យនិងព្យាបាលសុខភាព។
នៅដើមឆ្នាំនេះ មន្ទីរពេទ្យចុងក្រោយចំនួន ៤ ត្រូវបានប្រកាសដោយផ្លាស់ប្តូរកម្មវិធីទៅកាន់ដំណាក់កាលបង្កើនល្បឿនរបស់ខ្លួន។ ខណៈពួកគេកំពុងធ្វើដំណើរកាន់តែខិតទៅជិតការក្លាយជានិមិត្តរូបជាសកលនៅក្នុងប្រព័ន្ធអេកូថែទាំសុខភាព, មន្ទីរពេទ្យទាំងនោះមានដូចជា Insitut Jantung Negara (IJN), Mahkota Medical Center (MMC), Island Hospital (IH) និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya (SJMC) កំពុងខិតខំផ្តល់នូវបទពិសោធន៍ល្អបំផុតដល់អ្នកជំងឺ ដោយផ្អែកលើលទ្ធផលវេជ្ជសាស្រ្ត ឧត្តមភាពសេវាកម្ម ការអនុវត្តល្អបំផុត និងម៉ាកយីហោអន្តរជាតិ។
យោងតាមលោក Dato'' Akmal Arief Mohamed Fauzi អគ្គនាយករងនៃមន្ទីរពេទ្យ IJN, កម្មវិធីនេះផ្តល់ឱកាសមួយដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន និងបង្កើនភាពល្បីល្បាញនៅទូទាំងពិភពលោក។
លោកបន្ថែមថា ៖«អស់រយៈពេល ៣១ឆ្នាំមកហើយ, IJN តែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅលើគ្រប់វិស័យ។ វិធីល្អបំផុតគឺការរៀនសូត្រជាប់ជានិច្ច។ នេះគឺជាកម្មវិធីដ៏ទូលំទូលាយមួយដែលអនុញ្ញាតឱ្យយើងធ្វើបែបនោះ»។
ទន្ទឹមនឹងនេះដែរ មន្ទីរពេទ្យ MMC បានកោតសរសើរដល់កម្មវិធីដែលបានជំរុញដល់កំណើនរបស់ខ្លួន។ នាយកប្រតិបត្តិ Stanley Lam ថ្លែងថា ៖«ដំណើររបស់យើងមានការផ្លាស់ប្តូរ ដោយប្រតិបត្តិការរបស់យើងបានកើនឡើង តាមរយៈអ្នកផ្តល់លទ្ធភាព ដូចជា ការសម្រួល Investment Fast-Track និងការយល់ដឹងពីអ្នកណែនាំកម្មវិធី និងអ្នកផ្តល់ប្រឹក្សា។ ទាំងនេះបានពន្លឿនការទទួលបានធនធាន បណ្តាញ និងការសហការរបស់យើង»។
លោក Lim Kooi Ling, ប្រធានបុគ្គលិកនៃមន្ទីរពេទ្យ IH បានចែករំលែកថា ៖«IH បានមើលឃើញថា កម្មវិធីនេះជួយជំរុញសម្រាប់ប្រព័ន្ធអេកូថែទាំសុខភាពរបស់ប្រទេស។ កំណើនសេដ្ឋកិច្ចបានមកពីទេសចរវេជ្ជសាស្ត្រទៅកាន់រដ្ឋ Penang តែមួយ ក្នុងឆ្នាំ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ១ពាន់លានរីងហ្គីត។ ឱកាសនេះនឹងអនុញ្ញាតឱ្យយើងលើកកម្ពស់ស្តង់ដារ ថែទាំវេជ្ជសាស្រ្ត និងការផ្តល់សេវាកម្ម»។
លោក Bryan Lin នាយកប្រតិបត្តិនៃមន្ទីរពេទ្យ SJMC បានយល់ស្របថា ៖«កម្មវិធីនេះរួមបញ្ចូលភាពស្រស់ស្អាតរបស់ប្រទេសជាមួយនឹងសមត្ថភាពវេជ្ជសាស្រ្តរបស់យើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលស្វែងរកការសម្រាកលម្ហែ និងការព្យាបាល ក៏ដូចជាជួយដល់សេដ្ឋកិច្ចរបស់ប្រទេស។ វាផ្តល់ឱ្យយើងនូវវេទិកាមួយដើម្បីសម្រេចបាននូវការថែទាំសុខភាពប្រកបដោយគុណភាពកម្រិតអន្តរជាតិ ដែលធានាបាននូវបទពិសោធន៍នៃការថែទាំសុខភាពដល់អ្នកស្វែងរកការព្យាបាលនិងថែទាំសុខភាពឱ្យបានល្អបំផុត។
កម្មវិធីមន្ទីរពេទ្យទេសចរណ៍វេជ្ជសាស្ត្រ Flagship Medical Tourism Hospital ជួយលើកកម្ពស់ស្ថាប័នថែទាំសុខភាពឯកជន ដើម្បីកែលម្អនិងរកដំណោះស្រាយលើចំណុចខ្វះខាត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ដំណើរការព្យាបាលអ្នកជំងឺទាំងមូល ប្រកបដោយស្តង់ដារអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកនៅក្នុងវិស័យឯកជន និងសាធារណៈ និងជួយលើកកម្ពស់សេវាកម្មថែទាំសុខភាព និងសមត្ថភាពរបស់សេវាថែទាំសុខភាពម៉ាឡេស៊ី Malaysia Healthcare ឱ្យកាន់តែល្អប្រសើរ និងពិសេសថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://malaysiahealthcare.org.my ឬ LinkedIn (Malaysia Healthcare Travel Council)។
សម្រាប់ការសាកសួរសារព័ត៌មាន៖
Tutie Ismail
អនុប្រធានស្តីទី, ផ្នែកទំនាក់ទំនង, ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី
tutie@mhtc.org.my
Angelina Cheong
ផ្នែកទីផ្សារ
ភ្នាក់ងារទំនាក់ទំនងសាធារណៈ
+60 12-492 8368
angie@winworldgroup.com
អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី
ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) គឺជាទីភ្នាក់ងាររដ្ឋាភិបាល ស្ថិតនៅក្រោមក្រសួងសុខាភិបាលម៉ាឡេស៊ី ទទួលបន្ទុកលើវិស័យទេសចរណ៍ថែទាំសុខភាពរបស់ប្រទេស។
បង្កើតឡើងក្នុងឆ្នាំ ២០០៩, MHTC ជួយសម្រួលដល់អ្នកដែលនៅក្នុងឧស្សាហកម្មនេះ និងផ្តល់សេវាកម្មក្នុងការសម្របសម្រួល ដើម្បីការរីកលូតលាស់នៃឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី ក្រោមម៉ាកយីហោ «Malaysia Healthcare» ជាមួយនឹងគោលដៅធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេនៅលើពិភពលោក។ MHTC ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យឯកជនជាង ៨០ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាសមាជិករបស់ MHTC៕
អំពីកម្មវិធីមន្ទីរពេទ្យទេសចរណ៍វេជ្ជសាស្រ្ដ THE FLAGSHIP MEDICAL TOURISM HOSPITAL
កម្មវិធីមន្ទីរពេទ្យទេសចរណ៍វេជ្ជសាស្រ្ដ The Flagship Medical Tourism Hospital គឺជាគំនិតផ្តួចផ្តើមដំបូងបង្អស់របស់ខ្លួន ដែលមានបំណងកំណត់ស្តង់ដារថ្មីចំពោះ ការធ្វើដំណើរស្វែងរកការថែទាំសុខភាពជាសកល។ ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ក្នុងឆ្នាំ២០២២ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល និងក្រសួងសុខាភិបាលម៉ាឡេស៊ី, កម្មវិធីនេះត្រូវបានអនុវត្ត នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមជាមួយស្ថាប័នអន្តរជាតិ IQVIA និងគណៈកម្មការ Joint Commission International (JCI) ដើម្បីធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជានិមិត្តិរូបដ៏ល្បីល្បាញជាសកលមួយ សម្រាប់ទេសចរណ៍វេជ្ជសាស្ត្រ, ផ្តល់នូវបទពិសោធន៍ល្អបំផុតដល់អ្នកជំងឺ ដោយឈរលើឧត្តមភាពផ្នែកវេជ្ជសាស្រ្ត ការអនុវត្តនិងសេវាកម្មល្អបំផុត និងម៉ាកយីហោអន្តរជាតិ។
កម្មវិធីនេះបានធ្វើឱ្យមន្ទីរពេទ្យឯកជនកំពូលៗរបស់ម៉ាឡេស៊ី បង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់ស្តង់ដារថ្មីក្នុងការថែទាំសុខភាព តាមរយៈកម្មវិធីតាមដានយ៉ាងហ្មត់ចត់ ដើម្បីពន្លឿនការត្រៀមខ្លួនរបស់បេក្ខភាពដែលត្រូវជ្រើសរើស ដើម្បីលើកកម្ពស់ជាមន្ទីរពេទ្យ Flagship។ កម្មវិធីនេះគឺជាផ្នែកដ៏សំខាន់មួយនៃផែនការឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ីរយៈពេល ៥ឆ្នាំ ក្នុងគោលបំណងផ្តល់បទពិសោធន៍ទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី ល្អបំផុតត្រឹមឆ្នាំ ២០២៥៕
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់: https://www.mhtc.org.my/flagship-medical-tourism-hospital-programme/