កាលពី​សប្តាហ៍​មុន USD/JPY បាន​កើនឡើង​ដោយសារតែ​ការកើនឡើង​ហានិភ័យ និង​ការលក់​ប្រាក់​យ៉េន ដែល​ដំបូង​ឡើយ​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​តម្លៃ​ភាគហ៊ុន​របស់​ជប៉ុន​។ ទោះបីជា​មានការ​ធ្លាក់ចុះ​ខ្លះ​ នៅ​ពាក់កណ្តាលសប្តាហ៍​នេះ ប្រាក់​ដុល្លារ​បាន​កើនឡើង​ ដោយសារ​មានការ​លើកឡើង​ពី​មន្ត្រី​ធនាគារកណ្តាល​ សហរដ្ឋ​អាមេរិក ដែល​បង្ហាញ​ពី​ជំហរ​ដំឡើង​អត្រា​ការប្រាក់ ដែល នាំឱ្យ​ទិន្នផល​សញ្ញាបណ្ណ​រតនាគា​រ​អាមេរិក​កើនឡើង​ខ្ពស់​។

សូចនាករ​សេដ្ឋកិច្ច​ផ្អែកលើ​ការងារ​សំខាន់ៗ​ នៅ​សហរដ្ឋអាមេរិក ជាមួយនឹង​ការប្រកាស​ឱកាស​ការងារ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏ដូចជា​ទិន្នន័យ​អ្នកមាន​ការងារ​ធ្វើ​នៅ​ថ្ងៃ​សុក្រ នឹង​អាច​ជះឥទ្ធិពល​ដល់​ធនាគារកណ្តាល​ ថា​តើ​នឹង​ដំឡើង​អត្រា​ការប្រាក់​ក្នុង​ខែ មិថុនា ឬ​យ៉ាងណា​។ បច្ចុប្បន្ននេះ លទ្ធភាព​នៃ​ការដំឡើង​អត្រា​ការប្រាក់ (0,២៥%) មាន​រហូតដល់ ៦៩%​។

ជុំវិញ​បញ្ហា​នេះ ទីផ្សារ​មានការ​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​អន្តរា​គម​ន៍ ដោយ​ប្រទេសជប៉ុន ​ដើម្បី​ទិញ​ប្រាក់​យ៉េន ដែល​បណ្តាល ឱ្យ USD/JPY ធ្លាក់ចុះ​ដល់ ១៣៩,៦០ ក្នុងអំឡុងពេល​ចាប់ផ្ដើម​នៃ​ម៉ោង​ជួញដូរ​នៅ​ញូវយ៉ក​។ ក្រោយមក USD/JPY បាន​ស្ទុះងើបឡើង​វិញ​ដល់​តម្លៃ ១៤០,១២ នៅ​ម៉ោង ១០ ព្រឹក ខណៈដែល​ទិន្នផល​សញ្ញាបណ្ណ​រយៈពេល ១០ ឆ្នាំ​ បាន​កើនឡើង​។

មាន​ភាពមិនច្បាស់លាស់​មួយចំនួន ​អំពី​ការអនុម័ត​កិច្ចព្រមព្រៀង​ពិ​តាន​បំណុល​ នៅក្នុង​សភាតំណាងរាស្ត្រ ក៏ដូចជា​ការប្រុងប្រយ័ត្ន​អំពី​អន្តរាគមន៍​របស់​ជប៉ុន​ នៅក្នុង​ទីផ្សារ​ប្តូរប្រាក់​បរទេស ប្រសិនបើ​គូ​នេះ​ឡើងថ្លៃ​លើសពី ១៤០ ​យ៉េន​។

​សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ គូ​ជួញដូរ USD/JPY អាច​ប្រែប្រួល​ក្នុង​ចន្លោះ​ពី ១៣៨,០០ ទៅ ១៤១,០០ យ៉េន​៕​ ​