ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីជាការគាំទ្រវិស័យកីឡានិងលើកទឹកចិត្តដល់កីឡាករខ្មែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនផ្តល់នូវផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពល្អផងដែរ។
នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០៩:០០ នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ មានពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសន្យា កិច្ចសហប្រតិបត្តិការ ឧបត្ថម្ភការ ប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី១២ ដោយមានវត្តមាន ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ និងលោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ ជាតំណាង ក្នុងកិច្ចសហប្រតិបត្តិការនេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានមានប្រសាសន៍ថាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នេះជាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះព្រម ទាំងទទួលបានមេដាយមាសជាច្រើន លើសពីនេះទៅទៀតកីឡាករគ្រប់រូបបានខិតខំប្រកួតបានយ៉ាងល្អ។
ឯកឧត្តមសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុនឯកជនគ្រប់ស្ថាប័ន ក៏ដូចជាថ្លៃអំណរគុណដល់ប្រត្តិករប្រតិភូទាំងអស់ដែលបានចូលរួមឧបត្ថម្ភ (Sponsor) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ ការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់ជាផ្នែកមួយដ៏មានតម្លៃ និងសារៈសំខាន់ក្រៃលែងក្នុងការជួយឱ្យប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើន។
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា “យើងទទួលស្គាល់ថា សារៈសំខាន់នៃការទទួលទានអាហារតាមគោលការណ៍អាហារូបត្ថម្ភ ទាំងអត្តពលិក និងអ្នកប្រើប្រាស់កម្ពុជា ផលិតផលចំណីអាហារដើរតួយ៉ាងសំខាន់ក្នុងការប្រកួត និងការរស់នៅ។ ដូច្នេះក្រុមហ៊ុនក៏បានឧបត្ថម្ភនូវផលិតផលចំណីអាហារដែលមានគុណភាពនិងសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម លើកនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាយល់ដឹង និងទទួលបានអាហារដែលមានគុណភាព ដើម្បីសុខភាព និងសុវត្ថិភាព”។
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ បានបន្ថែមទៀតថា ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង ៣ ប្រការ ដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទី១ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទី២ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា រីករាយក្នុងការគាំទ្រកីឡាករកម្ពុជាដែលទទួល បានជោគជ័យក្នុងការប្រកួត ហើយបន្តទៅប្រកួតនៅលើឆាកអន្តរជាតិ។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food )។
អតិថិជនទាំងអស់ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលចំណីអាហារក្រុមហ៊ុន ស៊ី.ភី អាចរកទិញផលិតផលចំណីអាហាររបស់យើងបានតាមរយៈស្លាកសម្គាល់របស់ក្រុមហ៊ុនរួមមាន CP Brand, Super Chef រួមទាំងហាងរបស់ក្រុមហ៊ុនដូចជា CP Fresh Mart ក៏ដូចជាផ្សារទំនើប និងផ្សារទូទៅផ្សេងៗជាច្រើនទៀត។ គ្រប់ផលិតផល CP ទាំងអស់ផលិតចេញពីរោងចក្រដែលបានទទួលស្តង់ដា GHP, HACCP និង Halal អ្នកប្រើប្រាស់ទាំងអស់ធានាថា នឹងទទួលបាននូវផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព។
លើសពីនេះទៀតសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ចង់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ក្រុមហ៊ុនក៏មាននូវអាជីវកម្មហ្វ្រេនឆាយជាច្រើនសម្រាប់ឱ្យជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឱ្យសហគ្រិនអាចជ្រើសរើសធ្វើជាម្ចាស់អាជីវកម្មបាន។
ជាចុងក្រោយ CPF សូមគោរពអញ្ជើញប្រជាជនកម្ពុជា ចូលរួមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តទាំងអស់គ្នាចំពោះ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានបេះដូងតស៊ូលើគ្រប់កីឡា និងដណ្តើមយកជ័យជម្នះនេះទាំងអស់គ្នា។ ដោយការលើកទឹកចិត្ត តាមរយៈការផ្ញើសារលើកទឹកចិត្តនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅគ្រប់ការប្រកួត ហើយក៏សូមឱ្យកីឡាករជម្រើសជាតិកម្ពុជាតស៊ូឱ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនជាតិ និងប្រជាជនកម្ពុជាទាំងអស់៕