គម្រោង​អភិវឌ្ឍន៍​ចម្រុះ Odom កាន់តែ​ខិតជិត​សម្រេច​ចេញ​ជា​រូបរាង​ហើយ ខណៈ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Urban Living Solutions (ULS) បានរៀបចំ​ពិធី​បញ្ចុះ​បឋមសិលាបើកការដ្ឋាន​សាងសង់​ដ៏​អស្ទារ្យ​ដើម្បី​បើក​ការដ្ឋាន​សាងសង់ Odom ដែលជា​គម្រោង​ប្រកបដោយ «​ស្តង់ដារ​ស្ថាបត្យកម្ម​កំពូល​ថ្មី​» មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​បើក​ការ​ដ្ធា​ន​សាងសង់​នេះ​ទទួលបាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គម្រោង Odom រួមមាន ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ULS លោក គាន​ គឹម​លាង ក៏ដូចជា​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត ដើម្បី​អ​ញ្ចើ​ញ​ប្រសិទ្ធពរ​លើ​សិលា​ដំបូង និង​សម្ពោធ​ចាប់ផ្ដើម សាងសង់​គម្រោង​ដែល​ផ្ដោតលើ​ការរស់នៅ​បែប​សហគមន៍​មួយ​នេះ​ជា​ផ្លូវការ​។​

​ការសាងសង់​គម្រោង​អគារ​ពហុមុខ​ងារ​ដ៏​ទំនើប និង​ជា​និមិត្តរូប​ថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ បានចាប់ផ្តើម​នា​ថ្ងៃអាទិត្យ ទី​ ១១ ខែមិថុនា ដោយមាន​លោក Khai Saharom ដែលជា​ស្ថាបត្យករ​នៃ​គម្រោង Odom បានលើកឡើង​អំពី​គម្រោង​នេះ​ថា​ជា​គម្រោង​នាំមក​នូវ​«​ឱកាស​ដ៏​ច្រើន សម្បូរបែប នាពេល អនាគត​»​។​

ម្ចាស់ភាគហ៊ុន និង​ភ្ញៀវ​កិត្តិយស​ចូលរួម​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​ចម្រុះ Odom កាល​ពី​ថ្ងៃទី​១១ ខែ​មិថុនា។ រូបថត សហការី

​លោក Khai Saharom បាន​មានប្រសាសន៍ថា​៖ «Odom ​នឹង​ពាំ​នាំមក​នូវ​ស្តង់ដារ កំពូល​ថ្មី​» សម្រាប់​ផ្នែក​រចនាបថ និង​ស្ថាបត្យកម្ម​ដ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​រឿងនេះ​អាចទៅរួច​ដោយសារ​យើង​មិន​ចង់​សង់ Odom ឱ្យក្លាយ​ទៅជា​តែ​អគារ​ខ្ពស់ ឬ​មហិមា​នោះទេ​។ យើង​ខិតខំ​ព្យាយាម​សាងសង់​គម្រោង​មួយ​នេះ​ដោយ​ផ្អែកលើ​ចំណុចខ្លាំង​នៃ​ទីក្រុង​និង​សហគមន៍​នៃ​ទីក្រុង​ភ្នំពេញ ដើម្បី​រក្សាបាន​នូវ​ចរិតលក្ខណៈ​និង​អារម្មណ៍​នៃ​តំបន់​ក្នុងស្រុក ខណៈពេលដែល​ត្រួសត្រាយ​ផ្លូវ​ដើម្បី​វាយតម្លៃ​ឡើងវិញ​នូវ​និយមន័យ​នៃ​ទីក្រុង​អាស៊ី​ដែល​រីកចម្រើន​»​។​

​លោក​ក៏បាន​បន្តថា ៖«​យើង​មានការ​ជឿជាក់​ខ្លាំង​លើ​គម្រោង Odom ហើយ​យើង​សង្ឃឹមថា​សហគមន៍​នៅ Odom នឹងមាន​ការលូតលាស់​រីកចម្រើន និង​មាន​ទំនុកចិត្ត​ខ្ពស់​លើ​អនាគត​ខ្ពស់​ដូចនឹង​កម្ពស់​របស់​អគារ Odom»​។​

នៅតាម​បណ្តា​យ​មហាវិថី​ព្រះ​នរោត្តម គម្រោង​អភិវឌ្ឍន៍​ចម្រុះ Odom ត្រូវបាន​រចនា​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម Kite Studio នៃ​ប្រទេស​សិង្ហ​បុរី ហើយ Odom ជា​គម្រោង​ដែលមាន​អគារ​ចំនួន​២​បូក​បញ្ចូល​គ្នា ពោលគឺ​អគារ​ការិយាល័យ Odom Tower និង​អគារ​ការិយាល័យ Odom Living​។​

​អគារ​ការិយាល័យ Odom Tower មាន​កម្ពស់ ៤៥​ ជាន់ មាន​យូ​នី​ត​ការិយាល័យ​កម្រិត A ផ្ទៃក្រឡា​រហូតដល់ ៤០ ០០០ ម៉ែត្រការ៉េ ដែល​នឹង​ក្លាយជា​តំបន់​អាជីវកម្ម​ថ្មី​មួយ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុងស្រុក​និង​អាជីវកម្ម​អន្តរជាតិ​។ ចំណែកឯ​អគារ​លំនៅឋាន Odom Living វិញ មាន​កម្ពស់ ២២​ ជាន់ និង​ត្រូវបាន​រចនា​ឡើង​សម្រាប់​គ្រួសារ​និង​អ្នកធ្វើការ ទាន់សម័យ​។

Odom: គម្រោង​អភិវឌ្ឍន៍​ចម្រុះផ្តោត​លើ​ការ​រស់​នៅ​បែប​សហគមន៍។​ រូបថត សហការី

​អគារ​នេះ​ផ្ដល់នូវ​យូ​នី​ត​ធំ​ទូលាយ​ប្រភេទ​ ១ ​បន្ទប់ ២ ​បន្ទប់ ៣​បន្ទប់ និង​៤​បន្ទប់​គេង ដែលមាន​ផ្ទៃក្រឡា​ចាប់ពី ៧៨ ដល់ ២៦២ ​ម៉ែត្រការ៉េ ហើយ​បន្ទប់​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ទេសភាព​ទីក្រុង​ភ្នំពេញ​ទាំងមូល​។ វេរ៉ង់ដា និង​បង្អួច​ដ៏​ធំៗ​របស់​បន្ទប់​នីមួយៗ​ក៏ នឹង​ផ្ដល់​ជូ​ម​នូវ​ពន្លឺ​ធម្មជាតិ​សម្រាប់​បន្ទប់​ទាំងនោះ​ផងដែរ​។

​អគារ​ទាំង ​២ ​ខាងលើ​ត​ភ្ជាប់​គ្នា​នៅ​ផ្នែក​ខាងក្រោម​ដោយ Odom Square ដែលមាន​កម្ពស់ ៥​ ជាន់​ បូករួម​នឹង​សួនច្បារ​ដ៏​ស្រស់ស្អាត​និង​ទីតាំង​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន ហាង​អាហារ​និង​ភេសជ្ជៈ ហាង​លក់​ឥ​វ៉ាន់ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​តំបន់​សហគមន៍​ដែល​ពោរពេញ​ទៅដោយ​រុក្ខជាតិ​បៃតង​។​

​គម្រោង​អភិវឌ្ឍន៍ Odom ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ប​បញ្ជាក់ LEED Gold ទុកជាមុន និង​ជា​គម្រោង​អគារ​ដែលមាន​រចនាបថ​និរន្ត​ភាព​ផ្នែក​បរិស្ថាន​។ ទន្ទឹមនឹងនេះ ជាមួយនឹង​ការរួមបញ្ចូល​«​ភូមិ​អាកាស​» ទៅក្នុង​ទម្រង់​អគារ​ការិយាល័យ ក្រុមការងារ Odom មានបំណង​នាំមក​នូវ​របៀប​រស់នៅ​ទាំង​បែប​សហគមន៍ និង​ទីក្រុង​ដ៏​រស់​រវើក​ជូន​ដល់​អ្នកប្រើប្រាស់​។​

កន្លែង​ការិយា​ល័យ​នៅ Odom ផ្តល់​ភាព​បត់បែន​ពេញលេញ​សម្រាប់​ម្ទាស់​ដើម្បី​ឌីសាញ​កន្លែង​ធ្វើការ​របស់​ពួកគេ។​ រូបថត សហការី

«​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ចីរភាព​ត្រូវតែមាន​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ណាមួយ ព្រោះ​កត្តា​នេះ​មាន​សារៈសំខាន់​ណាស់​ដូច​ជាការ​ផ្តល់នូវ​សេវា​មូលដ្ឋាន​ផ្សេងៗ​អញ្ចឹង​»​។​

​លោក Khai Saharom បាន​មានប្រសាសន៍ថា៖« រចនាបថ​ដែល​ឆ្លើយតប​ទៅនឹង​អាកាសធាតុ​យ៉ាង​អំណោយផល និង​មុខងារ​សន្សំ​ថាមពល​ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ យើង​ត្រូវ​រចនា​ក្នុង​វិធី​ដែល​ជួយ​ឱ្យ​អ្នកប្រើប្រាស់​អគារ​យល់​ពី​ចក្ខុវិស័យ​របស់​អគារ​ហើយ​ជួយ​ពង្រឹង​ចក្ខុ​វិស័យនេះ​ខណៈដែល​សហគមន៍​បន្ត​រីកចម្រើន​និង​ជឿនលឿន​។ កត្តា​ទាំងនេះ​នឹង​ជួយ​យើង​ធានា​ឱ្យបាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​សហគមន៍​ដែលមាន​ចីរភាព​»​។​

​លោក​បាន​បន្តថា៖ «​ដើម្បី​សម្រេចបាន​កត្តា​ខាងលើ យើង​មិន​ត្រឹមតែ​ប្រើប្រាស់​សម្ភារ​សំណង់​និងរ​ចនាន​ថ​នៃ​គម្រោង​ទាំងមូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​រួមបញ្ចូល​ការប្រើប្រាស់​ទស្សនៈ​នៃ​ចីរភាព​ក្នុង​ការរៀបចំ​ផែនការ​ទីក្រុង និង​ការកសាង​សហគមន៍​ផងដែរ​»​។​

​ក្នុងនាម​ជា​គម្រោង​អចលនទ្រព្យ​ដែលមាន​គុណភាព​ខ្ពស់ ពោ​ពេញ​ដោយ​ការច្នៃប្រឌិត​និង​ការ​គិ​ន​វែងឆ្ងាយ Odom នឹង​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ទីផ្សារ​កម្ពុជា ក៏ដូចជា​ក្នុង​ទីផ្សារ​អាស៊ី​ដ៏​ធំ​ទូលាយ​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករណ៍​ថា​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​នឹងមាន​ការកើនឡើង ៦,២% ក្នុង​ឆ្នាំ ២០២៣ ដែល​នេះ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង​៣ ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ទន្ទឹមនឹង​នេះដែរ ដោយ​ផ្អែកលើ​និន្នាការ​នៃ​ទីក្រុង​ជិតខាង​ទីក្រុង​ភ្នំពេញ​កំពុង​តែមាន​តម្រូវការ​ការិយាល័យ គិត​ជា​ផ្ទៃក្រឡា​ប្រមាណ ៨៨៧ ០០០ ម៉ែត្រការ៉េ ប៉ុន្តែ​តាម​ការប៉ាន់ស្មាន​បច្ចុប្បន្ន​នេះ​ការិយាល័យ​នៅ​ភ្នំពេញ​មានតែ​ប្រហែល ៦០០ ០០០ ម៉ែត្រការ៉េ​ប៉ុណ្ណោះ បណ្ដាលឱ្យ​ការវិនិយោគ​លើ​អគារ​ការិយាល័យ Odom Tower គឺជា​ឱកាស​វិនិយោគ​ដ៏​រឹងមាំ​។​

​គម្រោង ULS ដូចជា​គម្រោង Odom គឺជា​ការវិនិយោគ​រយៈ​ពេល​វែង​មិន​ត្រឹមតែ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លើ​អនាគត​របស់​ប្រទេស​យើង​ផងដែរ​, នេះ​ជាការ​លើកឡើង​របស់​ស្ថាបនិក​និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន ULS លោក គាន គឹម​លាង​។​

«​ក្រុមហ៊ុន ULS ផ្តោតលើ​អ្នកទិញ ដែលមាន​បំណង​ចង់​រស់នៅ និង​ធ្វើការ​នៅក្នុង​អគារ​របស់​យើង ផ្ទាល់​។ ការទិញ​អចលនទ្រព្យ​ដើម្បី​វិនិយោគ​លើ​គឺ​ល្អ​និង​ចាំបាច់ ប៉ុន្តែ​អ្នក​ដែលអាចកសាងសហគមន៍ និង​ធ្វើឱ្យ​អចល​ទ្រព្យ​មានគុណ​តម្លៃ​រយៈពេល​វែង​នោះ​គឺមាន អ្នកទិញ ហើយ​រស់នៅ និង​ប្រើប្រាស់​ផ្ទាល់​។ មាន​អ្នកទិញ​ជាច្រើន​ប្រាប់​យើង​ថា ដំបូង​គាត់​បាន​ទិញ​អចលនទ្រព្យ​ពី​យើង​ដើម្បី​តែ​វិនិយោគ​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់មក​គាត់​បានសម្រេច​ចិត្ត​រស់​នៅ និង​ចាត់ទុក​វា​ជា​លំនៅឋាន​ចម្បង​តែម្តង ដោយសារតែ​គាត់​ចូលចិត្ត​ផ្ទះ​ទាំងនោះ​ណាស់​»​។

​លោក​បាន​បន្ថែមថា៖ «​នេះ​ប្រហែលជា​ដោយសារតែ​រចនាបថ​និង​គុណភាព​នៃ​គម្រោង​ហើយ​មូលហេតុ​ចម្បង​មួយទៀត​ គឺ​ប្រហែលជា​វិធីសាស្ត្រ​ដែល​ផ្តោត​សំខាន់​លើ​តម្រូវការ​អ្នករស់នៅ​ក្នុង​សហគមន៍ ដែលជា​វិធីសាស្ត្រ​យើង​អនុវត្ត​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​របស់​យើង​»​។​

​វិធីសាស្ត្រ​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​លើ​ផ្ទៃដី​ជាង ៧ ០០០ ម៉ែត្រការ៉េ ដែលជា​តំបន់ពោរពេញ​ដោយ​រុក្ខជាតិ​បៃតង សម្រាប់​បើក​ជា​សាធារណៈ​ដើម្បី​អនុញ្ញាតឱ្យ​សហគមន៍​នៅក្នុង​ទីក្រុង​មាន​តំបន់​រុក្ខជាតិ​លំហែកាយ និង​ដើម្បី​ជួយ​លើកកម្ពស់​ការរស់នៅ របស់​ទីក្រុង​ភ្នំពេញ​។ ផ្នែក​មួយ​នៃ​ទីធ្លា​បៃតង​ដ៏​សម្បូរ​បែបនេះ​គឺជា​សួនច្បារ​រហូតដល់​៥​ជាន់​នៅ Odom Square ស្ថិតនៅ​ក្បែរ​កន្លែង​លក់​ឥ​វ៉ាន់ ដែល​សាធារណជន​អាច​ចូល​បាន​។​

​ទីធ្លា​បៃតង​នៅក្នុង​ទីក្រុង​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ និង​សង្គម​ជាច្រើន ហើយ​ជួយ​កាត់បន្ថយ​ការបំពុល​ខ្យល់​កំដៅ​និង​សំលេង​រំខាន​នានា​។ Odom ប្រើប្រាស់​យុទ្ធសាស្ត្រ​រចនា និង​សាងសង់​ប្រកបដោយ​ភាព​ចីរភាព​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បរិស្ថាន និង «​បង្កើត​ចំណង​សហគមន៍​»​។​

​លោក​ គាន គឹម​លាង បានឱ្យដឹងថា៖ «​ទីធ្លា​បៃតង​និង​យុទ្ធសាស្ត្រ​រចនា និង​សាងសង់​ប្រកបដោយ​ភាព​ចីរភាព​របស់​គម្រោង Odom គឺមាន​បំណង​បំផុសគំនិត​អ្នកប្រើប្រាស់​ឱ្យ​រស់នៅ​ប្រកបដោយ​ការទទួលខុសត្រូវ ប្រើប្រាស់​ធនធាន​ដែលមាន​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​បង្កើត​ចំណងមិត្តភាព​ក្នុង​សហគមន៍​យូរអង្វែង​»​។​

«​ចីរភាព ​គឺ​បានមកពីរ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​រហូត​។ វា​មិនគួរ​បញ្ចប់​នៅពេល​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​នេះ​បញ្ចប់​នោះទេ ពីព្រោះ​វិធី​ដែល​យើង​ដោះស្រាយ​បញ្ហា​បរិស្ថាន​នាពេល​បច្ចុប្បន្ននេះ ​គឺ​នឹង​ប៉ះពាល់​ដល់​មនុស្ស​ជំនាន់​ក្រោយ​»​។​

ភូមិ​អាកាស​នៅ​ក្នុង​គម្រោង Odom ផ្តល់​នូវ​របៀប​រស់នៅ​ទាំង​បែប​សហគមន៍ និង ទីក្រុង​ទំនើប​ជូន​អ្នក​ប្រើប្រាស់។​ រូបថត សហការី

Odom គឺជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចល​ទ្រព្យ Urban Living Solutions (ULS) ដែលជា​ក្រុមហ៊ុន​ខ្មែរ​ផ្តោត​សំខាន់​លើ​គម្រោង​អភិវឌ្ឍន៍​បែប​សហគមន៍​។​

​ក្រុមហ៊ុន ULS ក៏​ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ទីកន្លែង​ច្នៃប្រឌិត​លេចធ្លោ​ចម្បងៗ​របស់​កម្ពុជា​ផងដែរ ដូចជា​គម្រោង Rose Apple Square ភូមិ​បាគ​ង្គ​និង Factory Phnom Penh ជាដើម​។

​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ជាមួយ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ខ្លួន​ក្រុមហ៊ុន ULS មិន​លក់ «​យូ​នី​ត​» ​ទេ​។ ផ្ទុយទៅវិញ គឺ ULS សាងសង់​លំនៅឋាន និង​សហគមន៍​ដែលមាន​ត​ភ្ជាប់​បុគ្គល​ម្នាក់ៗ​បំផុសគំនិត​និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នករស់នៅ​និង​ធ្វើការ​នៅក្នុង​សហគមន៍​នោះ​។​

​លោក​ គាន គឹម​លាង​ បាន​មានប្រសាសន៍ថា​៖ «ULS មិន​ខ្លា​ចនឹង​ចាប់យក​ឱកាស​ទេ​បើ​យើង​គិតថា​ យើង​អាច​សាងសង់​អ្វីមួយ​បានល្អ​លើសពី​ការរំពឹងទុក​របស់​អ្នកទិញ​រហូតដល់​ធ្វើឱ្យ​គាត់​ចង់​រស់នៅ​ ឬ​ធ្វើការ​នៅ​ទីកន្លែង​នោះ​ដោយផ្ទាល់​»​។ បេសកកម្ម​របស់ ULS គឺ​អភិវឌ្ឍ​របៀប​រស់នៅ​ដ៏​សមរម្យ​ និង​​លំនៅឋាន​ផ្តោតលើ​ការរស់នៅ​បែប​សហគមន៍ ដែលមាន​ម្ចាស់ផ្ទះ​ជា​អ្នករស់នៅ​ផ្ទាល់​»​។​

​សម្រាប់​ព័ត៌មាន​និង​ការសាកសួរ​បន្ថែម​សូម​ចូលទៅ​កាន់ https://www.odomphnompenh.com/ ឬ​ទូរស័ព្ទ​ ០៩៩ ២៣១ ១៦៨៕