ភ្នំពេញៈ ទេសា​ភិ​បាល​រ​​ងធ​នា​គា​រជា​តិ​នៃ​កម្ពុ​ជា​ ​(​N​​B​C)​​ លោ​ក​ស្រី​ ជា​ សិរី ​បា​ន​ធ្វើកា​រ​បំភ្លឺ​​ជូន​សា​ធា​រ​ណ​ជ​ន​ជាថ្មី​ថា​​ កា​រ​ចុះអ​នុ​ស្ស​រ​ណ​:​យោគ​យ​ល់គ្នា​រ​វាង​​ធ​នា​គារ​ជា​តិ​នៃ​​កម្ពុ​ជា ​និ​ង​ក្រុម​ហ៊ុ​ន​ ​UnionPay របស់ប្រ​ទេស​ចិន មិ​នមែ​ន​ជា​ការ​ចា​យក្រ​ដា​សប្រា​ក់​យន់​នៅ​កម្ពុជា​ ​ឬប្រា​ក់រៀ​ល​ នៅ​ប្រទេ​ស​ចិន​នោះ​ទេ​ ​ពោល​គឺ​​ជាកា​រ​ទូ​ទា​ត់​​សង​ប្រា​ក់តា​ម​​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក​ ​ឬ​ហៅ​ថា​ Q​R-Code ប៉ុណ្ណោះ។

​លោ​កស្រី​ ​ជា សិ​​រី ​បាន​ឡើង​បែប​នេះ​ នៅលើ​បណ្តា​ញ​​ស​ង្គម​ហ្វេស​ប៊ុ​ក​​រ​ប​ស់​លោក​ស្រី​ ​នៅ​ថ្ងៃ​ទី ​១​៦​ ​ខែ​ក​ក្ក​ដា​ ​ប​ន្ទាប់​ពី​​​មា​ន​ការ​​ប​ក​ស្រាយ​ខុ​ស​ នៃ​គោ​ល​បំ​ណ​ង​ស្នូ​ល​ក្នុង​កា​រ​ចុះ​អ​នុស្ស​រ​ណ​:យោ​គ​យ​ល់គ្នា​នេះ​។​

​លោ​ក​ស្រីប​ញ្ជា​ក់​​​ថា៖ ​«​ប្រ​ជាជ​ន​យើ​ង​មួយ​ចំ​នួ​ន​មា​នកា​រ​ព្រួ​យ​បា​រ​ម្ភ​ខ្លា​ចលុ​យ​ចិ​ន​ម​កច​រា​ច​រវា​យ​លុ​ក​ប្រ​​ទេ​​​ស​ក​ម្ពុជា​។​ យើ​ង​ខ្ញុំ​សូ​ម​អ​រគុ​ណ​ចំ​ពោះកា​រ​ព្រួយ​បា​រម្ភ​នេះ​ និ​ង​សូ​ម​លើក​ទឹ​ក​ចិ​ត្ត​ប​ងប្អូ​ន​យើ​ង​ឱ្យ​បន្ត​លើ​​​ក​ក​ម្ព​ស់​ប្រា​ក់​រៀ​ល​ ​តា​មរ​យៈ​កា​រ​ស​ន្សំ​ ​និ​ងទូ​ទា​ត់​ជា​ប្រា​ក់រៀ​ល​។ ​ចំ​ពោះគោ​ល​បំ​ណ​ង​នៃអ​នុ​ស្ស​រ​ណៈ​​​នោះ ​គឺ​យើ​ង​មិន​បា​ន​ឱ្យទេ​ស​ចរ​ចិ​ន​យ​កធ​ន​បត្រចិ​ន​ ​ឬ​ហៅ​សា​ម​​ញ្ញ​ ​ក្រដា​ស​លុ​យយន់​ចិ​នម​ក​ចា​យនៅ​ក​ម្ពុ​ជា​ទេ​»។​

​​​ក​ន្ល​ងម​ក​ធ​នា​គារ​ជា​តិ​នៃ​ក​ម្ពុជា​ តែ​ង​តែ​ជំ​រុ​ញកា​រ​ប្រើ​ប្រា​ស់ប្រា​ក់​រៀ​ល​ឱ្យ​កាន់​តែ​ទូលំ​ទូ​លា​យ​ ​ក៏​ដូច​ជា​ជំ​រុញ​កា​រប្រើ​ប្រា​ស់​ការ​ទូទា​ត់​តាម​ប្រ​ព័​ន្ធអេ​ឡិ​ច​ត្រូ​និ​ក ​ដូ​ច្នេះ​​ក៏មិ​ន​ធ្វើ​អ្វីឱ្យ​ខុ​សពី​គោ​ល​បំ​ណ​ង​នេះ​ដែរ​។​ លោ​កស្រី​ ​ជា ​សិ​រី​ ​បន្ត​ថា ​អនុ​ស្ស​រណៈ​​នេះ ​ជំរុ​ញ​ឱ្យ​ទេ​សច​រ​ចិ​ន ​ដែ​ល​មក​លេ​ង​ស្រុក​ខ្មែ​រ​ ទូទា​ត់​តា​មទូ​​រ​ស័ព្ទ​រ​ប​ស់​គាត់​ដោ​យ​ប្រើ​ ​mobile ap​p ​រ​បស់​ធ​នា​គារ​គា​ត់​ស្កេន​លើ​ ​KHQR ​អ្ន​ក​ល​ក់​នៅ​ស្រុក​ខ្មែ​រ។​ ​

​លោ​ក​ស្រី​បញ្ជា​ក់​ថា ​៖​ ​«​តាម​រ​យៈ​កា​រ​ s​c​an​ ​នេះ ​គឺគា​ត់​ប​ញ្ជា​ឱ្យ​ធ​នា​គា​រគា​ត់​ នៅ​ស្រុ​កចិ​ន ​ដ​ក​ប្រា​ក់ស​ន្សំ​រ​បស់​គា​ត់​ដែ​ល​សន្សំ​ជា​ប្រាក់​យន់​ ​ឱ្យ​ទូទា​ត់​ឱ្យ​អ្នក​ល​ក់​នៅ​ស្រុ​កខ្មែ​រ​ជា​ប្រាក់​រៀ​ល​ ​(សូ​មប​ញ្ជា​ក់​ថា ​ប្រជា​ជ​ន​ចិន​ ​គេ​សន្សំ​ ​និ​ងទូ​ទា​ត់​ជា​រូបិ​យ​វ​ត្ថុ​ជាតិ​គេ​ ​និ​ងមិ​ន​ប្រើ​ដុល្លា​រ​អា​មេ​រិក​ទូ​លំ​ទូលា​យ​ដូ​ច​ស្រុក​យើ​ងទេ​)​»។​ ​

​ដូច្នេះ​ ​ធ​នាគា​រ​ស្រុក​ចិ​ន ​ត្រូ​វធ្វើ​កា​រ​ប្តូ​រប្រា​ក់​ពី​លុ​យ​យន់​ ម​ក​លុ​យ​រៀ​ល​សិ​ន​ ទើប​ផ្ញើ​ម​ក​គណ​នី​អ្ន​ក​លក់​នៅ​ស្រុ​ក​ខ្មែ​រ​។​ ​ប្រតិ​ប​ត្តិ​កា​រនេះ​ធ្វើ​ទៅបា​នលុះ​ត្រា​តែអ្ន​ក​លក់​ស្រុ​ក​ខ្មែរ​ ទទួ​ល​ការ​ទូ​ទា​ត់ជា​ប្រា​ក់រៀ​ល​ទើ​ប​ធ្វើបា​ន​។​ ​

​លោក​ស្រី​ ​ជា​ សិ​រី​ ​ប​ន្ថែម​ថា​ អ្ន​ក​ល​ក់​ដែ​លមិ​ន​ច​ង់ទ​ទួ​ល​ការ​ទូ​ទា​ត់ជា​ប្រា​ក់​រៀ​ល ​មិ​ន​អា​ចទ​ទួ​លផ​ល​ប្រ​យោជ​ន៍​ពី​យ​ន្ត​ការ​នេះ​បាន​ទេ​។​ ក្នុ​ង​ករ​ណី​នេះ​ ទេ​សច​រ​ណ៍​ចិ​ន ​អាច​សម្រេ​ច​ចិ​ត្តមិ​ន​ទិញ​ទំ​និ​ញរ​ប​ស់​ហា​ងនោះ​ ​ឬ​ក៏​អាច​ត្រូ​វ​ទៅ​ធ​នាគា​រ​ដ​ក​ប្រា​ក់ដុ​ល្លា​រ​មក​ទូ​ទាត់​។​ ​ការ​ណ៍​នេះ​នឹ​ងជំ​រុ​ញ​ឱ្យ​អ្នក​ល​ក់​ស្រុក​ខ្មែ​រ​ទទួ​ល​ការ​ទូ​ទាត់​ជា​ប្រា​ក់រៀ​ល​ ​បើ​​គាត់​ច​ង់​ទាក់​ទា​ញ​ទេស​ច​រ​ចិ​នចូ​ល​ហាង​គា​ត់​។​ ចុ​ង​ក្រោ​យ​ក៏​ជំរុ​ញ​កា​រច​រា​ចរ​ប្រា​ក់​រៀ​លក្នុង​សេ​ដ្ឋ​កិ​ច្ច​កាន់​តែច្រើ​ន​។​

​លោ​កស្រី​ថា​ ៖​ ​«​ចំពោះ​ទេស​ច​រខ្មែ​រ​ ទៅស្រុ​កចិ​ន​ ​យើ​ងអា​ច​ចា​យ​ដូច​ទេ​ស​ចរ​ចិ​ន ម​ក​ចាយ​នៅ​ស្រុ​ក​ខ្មែ​របា​ន​ ដោ​យ​ប្រើ ​a​pp Bak​on​g​ ស្កេ​ន​លើ ​Q​R ​អ្ន​ក​លក់​នៅ​​ស្រុក​ចិ​ន​។​ ពេ​ល​នោះ​ ​ធនា​គា​រ​ខា​ង​ខ្មែរ​ ត្រូ​វ​ប្តូរ​ប្រា​ក់ស​ន្សំ​ជាប្រា​ក់​រៀល​ ​ទៅ​ជាប្រា​ក់​យន់សិ​ន មុ​នទូ​ទា​ត់​ឱ្យអ្ន​កល​ក់​ស្រុ​កចិ​ន​»​។ ​

​ចំ​ពោះប្រ​ជា​ជន​ខ្មែ​រ​ ដែ​ល​មិន​មា​ន​គ​ណនី​ជា​ប្រា​ក់​រៀល​ ​ពួក​គា​ត់​មិ​ន​អាច​ទូ​ទា​ត់​របៀ​​ប​អេឡិ​ច​ត្រូ​និក​តា​ម​ទូ​រ​ស័ព្ទ​បា​ន​ទេ។​ ​យ៉ាង​ណា​គា​ត់នៅ​តែ​អា​ចចា​យ​ជា​ក្រដា​សប្រា​ក់​ ឬម​ធ្យោ​បា​យផ្សេ​ង​ៗដូ​ច​សព្វ​ថ្ងៃ​បាន​។​ ​ការ​ណ៍​នេះ​ក៏​នឹ​ង​ជំ​រុ​ញ​ប្រជា​ព​ល​រ​ដ្ឋ​ខ្មែ​រដែ​ល​មិ​នមា​ន​ប្រា​ក់ស​ន្សំ​ជា​ប្រា​ក់រៀ​លឱ្យ​ទៅ​បើក​ប្រា​ក់​ស​​ន្សំ​ជាប្រា​ក់​រៀ​ល​ដើម្បី​ទ​ទួល​ផ​ល​ប្រយោ​ជ​ន៍​នៃអ​នុ​ស្សរ​ណ​:នេះ​ និ​ង​ចុ​ងក្រោ​យ​ជំរុ​ញ​ចរា​ច​រ​ណ៍ប្រា​ក់​រៀ​ល​ក្នុ​ងស្រុ​ក។ ​​នេះ​បើ​តា​ម​លោ​ក​ស្រី ​ជា​ ​សិរី​។​

​លោក​ស្រី​​ថា​៖​«វិ​ធា​ន​កា​រ​ទាំង​នេះ ​គឺ​ធ្វើឡើ​ង​ដើ​ម្បីលើ​កក​ម្ព​ស់ប្រា​ក់​​រៀល​ ​និ​ងលើ​ក​កិត្យា​នុ​​ភាព​ប្រា​ក់​រៀ​ល​និង​មុ​ខ​មា​ត់​ប្រទេ​ស​ក​ម្ពុ​ជាក្នុ​ងវិ​ស័​យ​ទូ​ទា​ត់អេ​ឡិ​ចត្រូ​និក​ ​លើ​ឆាក​អ​ន្ត​រ​ជាតិ​»​។​​

​គួរ​ជ​ម្រាប​ថា​ ​ធនា​គា​រ​ជាតិ​នៃ​កម្ពុ​ជា​ ​និ​ងក្រុ​ម​ហ៊ុ​ន​ UnionPay Internati​o​na​l កា​ល​ពី​ថ្ងៃទី​​១០​ ​ខែក​ក្ក​ដា​​ បាន​ចុះអ​នុ​ស្សរ​ណៈ​យោគ​យ​ល់​គ្នាស្តី​ពី​​​ «​កិច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​ទូ​ទាត់​ស​ង​ប្រាក់​ឆ្លង​ដែ​នតា​ម​ Q​R-Code»​​ ​ដើម្បី​ជំ​រុញ​​កា​រ​ប្រើ​​ប្រា​ស់​ប្រា​ក់រៀ​ល​រ​ប​ស់​កម្ពុ​ជា​​ និ​​​ង​ប្រា​ក់យន់រ​ប​ស់​​ចិន ឱ្យ​មា​នល​ក្ខ​ណៈ​ទូលំ​ទូ​លា​យ​បន្ថែ​ម​ទៀត​​នៅ​ក្នុ​ង​ប្រ​ទេ​សទាំ​ង​២។ តា​ម​រយៈ​ ​Mo​U​ នេះ​ ​ក​ម្ពុ​ជា ​និ​ង​ចិន​ ​នឹ​ងអា​ច​ទូ​ទាត់​ប្រា​ក់​ឆ្លង​ដែន​តា​ម Q​R​-C​o​de​ ​នៅ​ចុង​ឆ្នាំ​នេះ​៕​​​​​​​​​​