ដោយបាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Odom Living Co. Ltd នឹង​ណែនាំ​ម៉ាក​ប្រណិត និង​របៀប​រស់នៅ​ដ៏​ល្អឥតខ្ចោះ​មកកាន់​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២៧​ ខាងមុខនេះ​

IHG Hotels & Resorts បានប្រកាស​ពី​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Odom Living Co. Ltd ដើម្បី​នាំយក Vignette Collection មកកាន់​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០២៧ ខាងមុខនេះ​។​

​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ដ៏​មមាញឹក​របស់​ប្រទេស​កម្ពុជា Vignette Collection Phnom Penh Odom ដែលមាន​រហូតដល់​ទៅ ៥០ ​បន្ទប់​ នឹង​នាំមក​ជូន​ភ្ញៀវ​របស់ខ្លួន​នូវ​គោលដៅ​ដំណើរ​កម្សាន្ត​ដ៏​ប្រណីត និង​របៀប​រស់នៅ​ផ្តាច់មុខ​ដែលមាន​ការតុបតែង​ប្រណីត និង​របៀប​រស់នៅ​គួរឱ្យ​ចាប់អារម្មណ៍​។ បង្កើតឡើង​សម្រាប់​អ្នកធ្វើដំណើរ​ប្រណីត​ជំនាន់​ក្រោយ ទោះបីជា​សណ្ឋាគារ​នីមួយៗ​ត្រូវបាន​បង្កើតឡើង​ដោយមាន​លក្ខណៈ​ប្លែកៗ​គ្នា ប៉ុន្តែ​ត្រូវបាន​ភ្ជាប់​ដោយ​ចក្ខុវិស័យ​រួមគ្នា​មួយ ដើម្បី​ផ្ដល់​ការផ្លាស់ប្តូរ​ដែល​ផ្ដល់​ភាព​វិជ្ជមាន​សម្រាប់​អ្នក​រាល់គ្នា​។​

​ជាទី​តាំងទី​២​ របស់​ IHG Hotels & Resorts ដែល​នឹង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​បន្ទាប់​ពី Six Senses Krabey Island សណ្ឋាគារ Vignette Collection Phnom Penh Odom នឹងចូលរួម​ក្លាយជា​សមាជិក​នៃ​ក្រុម​ដែល​ផ្ដល់​ប្រណីតភាព និង​របៀប​រស់នៅ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ដែលមាន​សណ្ឋាគារ​បើក​ជាង ៤៥០ ​កន្លែង និង​សរុប​ជាង ១០០,០០០ បន្ទប់​។ Vignette Collection គឺជា ម៉ាក ដំបូង​គេ ដែល​ចូលរួម​ជាមួយ IHG ដែល​បន្ទាប់មក​ត្រូវបាន​ចូលរួម​ដោយ Six Senses, InterContinental Hotels & Resorts, Regent Hotels & Resorts, Kimpton Hotels & Restaurants និង Hotel Indigo ។​

តំណាង IHG និង ODOM និងភ្ញៀវកិត្តិយសចូលរួមពិធីចុះហត្ថលេខា កាលពីថ្ងៃទី ១៥ ខែកក្កដា។

​អនុប្រធាន​ផ្នែក​អភិវឌ្ឍន៍ IHG Hotels & Resorts លោក Patrick Finn​ បាន​លើកឡើងថា ៖«Vignette Collection គឺជា​ម៉ាក​ដ៏​ប្រណីត និង​ផ្ដល់​របៀប​រស់នៅ​ដ៏​ថ្មី​បំផុត​មួយ​របស់ IHG ហើយ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​ជាច្រើន​។ វា​ជា​ជម្រើស​ដ៏​ល្អឥតខ្ចោះ​មួយ​សម្រាប់​ដៃគូ​ដែល​ស្វែងរក​ការរក្សា​អត្តសញ្ញាណ​ពិសេស​សម្រាប់​សណ្ឋាគារ​រ​បស់​ពួកគេ ខណៈពេលដែល​ទទួលបាន​អត្ថប្រយោជន៍​លក្ខណៈ​សក​ល លើ​ប្រព័ន្ធគ្រប់គ្រង និង​ជំនាញ​របស់​យើង​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​សណ្ឋាគារ​ប្រណីត

និង​របៀប​រស់នៅ​ធំជាងគេ​ទី២ ​នៅលើ​ពិភពលោក​»​។​

«​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុងការ​ធ្វើការ​ជាមួយ Odom Living ដើម្បី​នាំយក​សណ្ឋាគារ Vignette Collection មកកាន់​រាជធានី​របស់​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ការបើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២១ Vignette Collection បាន​បើក​ទីតាំង​ថ្មីៗ​ចំនួន ​៦ ​នៅតាម​គោលដៅ​នានា រួមមាន​ទីក្រុង​ប្រីស​ប៊េ​ន ទីក្រុង​បាងកក ទីក្រុង​ផត​តូ​និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន និង​បាន​ពង្រីក​សណ្ឋាគារ​ឆ្នើមៗ​ចំនួន​ ១៥ បន្ថែមទៀត​។ ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ យើង​រំពឹងថា Vignette Collection នឹងមាន​ការពង្រីករ​ហូត​ដល់ ​១០០ ទីតាំង​ទូទាំង​ពិភពលោក ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ដែល​ស្វែងរក​ការ​ស្នាក់​ដែលមាន​លក្ខណៈពិសេស និង​ផ្ដល់នូវ​បទពិសោធន៍​មិនអាច​បំភ្លេចបាន​»​។

​លោក គាន គឹម​លាង ប្រធាន​ក្រុមប្រឹក្សាភិបាល របស់ Odom និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ULS បាន​បន្ថែមថា៖ «​ភ្នំពេញ​ជាទី​ក្រុង​រស់​រវើក ជាមួយនឹង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប ស្ថាបត្យកម្ម​ដ៏​ឥតខ្ចោះ អាហារ​ឆ្ងាញ់ៗ និង​វប្បធម៌​ពិសេស ហើយ​ពួកយើង​ជឿជាក់ថា Vignette Collection Phnom Penh Odom នឹង​កាន់តែ​ពង្រឹង​ស្ថានភាព​របស់​ទីក្រុង​នេះ​ឱ្យ​ក្លាយជា​គោលដៅ​មួយ​ដែល​មិនអាច​មើលរំលង​»​។​

«​បទពិសោធន៍​ម៉ាក Vignette Collection ដែល​ផ្ដល់នូវ​ការ​ស្នាក់នៅ​មិនអាច​ប្រៀបបាន ដោយ​ម៉ាក​នីមួយៗ​បង្កើតឡើង​ជាមួយនឹង​ទស្សនវិស័យ និង​ប្រវត្តិ​រៀងៗ​ខ្លួន ដែល​ផ្ដល់​ការទាក់ទាញ​ទៅដល់​អ្នកធ្វើដំណើរ​ជំនាន់​ក្រោយ​មកកាន់​ទីក្រុង​ដ៏​រីកចម្រើន​នេះ​។ ហ៊ុំព័ទ្ធ​ជុំវិញ​ដោយ​ហាង​លក់ទំនិញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ទីតាំង​ការិយាល័យ សណ្ឋាគារ និង​លំនៅឋាន Vignette Collection នឹងមិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​បាន​យ៉ាង​ឆាប់រហ័ស​ដូចគ្នា​ផងដែរ​។​

​ស្ថិតនៅលើ​ជាន់​លើ​គេ​ទាំង ៧ ​របស់ Odom Tower ដែលជា​ផ្នែក​ការិយាល័យ​មាន​ ៤៥ ជាន់​នៃ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ​Odom Vignette Collection Phnom Penh Odom មាន​ទីតាំង​នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ដែលជា​ផ្លូវធំ​មួយ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ ជាមួយនឹង​ទីតាំង​ដែល​ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ សណ្ឋាគារ​នេះ​ក៏​នៅ​ជិត​ស្ថានទូត​អន្តរជាតិ​ជាច្រើន និង​ភ្នាក់ងារ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​ធុរកិច្ច​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ​។​

គម្រោងអភិវឌ្ឍន៍ចម្រុះ Odom ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម

​បន្ទប់​នៅ Vignette Collection Phnom Penh Odom មាន​សរុប​ចំនួន ៥០ ​បន្ទប់ រួមមាន​បន្ទប់​ធម្មតា និង​បន្ទប់​ស្វី​ត​ក៏ដូចជា​កន្លែង​កម្សាន្ត​ដូចជា ភោជនីយដ្ឋាន​ចំនួន​ ២ បារ​លើដំបូល កន្លែង​អង្គុយលេង​ខាងមុខ អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ក្លឹប​ឯកជន​សម្រាប់តែ​សមាជិក និង​បន្ទប់​ប្រជុំ​ចំនួន​ ៤​។​

​ម៉ាក​នេះ​បាន​ពង្រីក​ខ្លួនឯង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយនឹង​ការបើក​សណ្ឋាគារ Sindhorn Midtown Bangkok ដែលជា Vignette Collection ក្នុង​ឆ្នាំ​២០២២ ជាមួយនឹង​ការប្ដូរ​ម៉ាក​របស់​Dinso Resort & Villas Phuket ហើយ​ប្រទេស​ថៃ​នឹង​ជា​ប្រទេស​បន្ទាប់​នា​ចុង​ឆ្នាំនេះ និង​សណ្ឋាគារ ២ ​ទៀត​នៅ The Aquatique Pattaya និង Bangkok Chinatown ។

Vignette Collection ដែលជា​ម៉ាក​ដំបូង​របស់​ IHG គឺជា​បណ្ដាញ​ក្រុម​អចលនទ្រព្យ​មួយ​ប្រភេទ​នៅក្នុង​ទីតាំង​ទីក្រុង និង​ជាទី​តាំង​រមណីយដ្ឋាន ដែល​អ្នកធ្វើដំណើរ​ជំនាន់​ក្រោយ អាច​ទទួលយក​ការ​ស្នាក់នៅ​ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ជាស​ហគ​មន៍ និង​ប្រជាជន​ក្នុង​តំបន់​រួមគ្នា ហើយ​គាំទ្រ​ដោយ​ការធានា​ឡើងវិញ​នូវ​កេរ្តិ៍ឈ្មោះ​ដែល​គួរឱ្យ​ទុកចិត្ត​របស់​ក្រុមហ៊ុន និង​ការផ្តល់ជូន​នូវ​ទំនុកចិត្ត​ដែល​ឈានមុខ​គេ​។​

​អំពី IHG Hotels & Resorts

​ស្ថិតនៅក្រោម InterContinental Hotels Group PLC IHG Hotels & Resorts គឺជា​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ថ្នាក់​សាកល បង្កើតឡើង​ដើម្បី​ផ្ដល់នូវ​បដិសណ្ឋារកិច្ច​ឥតខ្ចោះ​។ ស្ថិតនៅក្នុង​ក្រុម​ជាមួយនឹង​ម៉ាក​សណ្ឋាគារ​ចំនួន ១៨ ផ្សេងទៀត ក៏ដូចជា IHG One Rewards ដែលជា​កម្មវិធី​សម្រាប់​ផ្ដល់​អត្ថប្រយោជន៍​ជូន​អតិថិជន​ដែល​តែងតែ​គ្រាំទ្រ IHG មាន​បើក​សណ្ឋាគារ​ជាង ៦,០០០ នៅក្នុង​ប្រទេស​ជាង ១០០ ហើយ​មាន​គម្រោង​ជាង ១,៨០០ កំពុង​រង់ចាំ​អភិវឌ្ឍន៍​។​

​សម្រាប់​ព័ត៌មាន​ថ្មីៗ​របស់ IHG សូម​ចូលទៅ​កាន់ Newsroom ឬ​តាមដាន​នៅលើ LinkedIn, Facebook និង Twitter​។​

​អំពី Vignette Collection

Vignette Collection ជា​ម៉ាក​ដំបូងបង្អស់​របស់ IHG Hotels & Resorts ដែលជា សមាជិក​ក្រុម នៃ​អចលនទ្រព្យ​មួយ​ប្រភេទ​ក្នុង​ទីក្រុង​តំបន់​រមណីយដ្ឋាន ដែល​ភ្ញៀវ​អាច​រីករាយ​ជាមួយ នឹង​ការ ស្នាក់ នៅ​ដែល​ផ្ដល់នូវ​លក្ខណៈ​ពិតប្រាកដ ទទួលបាន​បទពិសោធ​ន៍ ល្អឥតខ្ចោះ ដែល​ប្រកបដោយ​ការយកចិត្តទុកដាក់​។

កន្លែង​នេះ ​គឺ​សម្រាប់​អ្នកធ្វើដំណើរ​ដ៏​ប្រណិត​ជំនាន់​ក្រោយ​ដែល​ចង់​ផ្សងព្រេង ក៏ដូចជា​ធ្វើដំណើរ​ដោយមាន​គោលបំណង​ច្បាស់លាស់​។ Vignette Collection មាន​ទំនួល​ខុស ត្រូវ​ក្នុងការ​បញ្ចូល​សហគម​ន៍ និង​ប្រជាជន​ក្នុង​តំបន់​ចូលគ្នា ដើម្បី​បង្កើត បានជា​ការ ស្នាក់នៅ ដ៏​មាន ភាព​ប្លែក​ទាក់ទាញ ដែល​ឆ្លុះបញ្ចាំង​ជាមួយនឹង​ស​ណ្ធា​គារ​របស់​ពួកយើង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ vignettecollectionhotels.com​។​

អំពី Odom

​មាន​ទីតាំងនៅ​កណ្តាល​រាជធានី​ភ្នំពេញ Odom គឺជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​លំដាប់​ពិភពលោក ដែលមាន​អគារ​ចំនួន ២ គឺ អគារ Odom Tower ដែលមាន ៤៥​ជាន់ ដែល​ផ្តល់ជូន​ការិយាល័យ​កម្រិត A ទំហំ​៤០,០០០​ម៉ែត្រការ៉េ និង Odom Living ដែលមាន ២២​ជាន់ ដោយមាន​បន្ទប់​ចាប់ពី​១​បន្ទប់ ទៅដល់​៤​បន្ទប់ សម្រាប់​គ្រួសារ​ទាន់សម័យ និង​អ្នកជំនាញ​។​អគារ​ទាំងនេះ នឹងត្រូវ​បាន​ត​ភ្ជាប់​ដោយ Odom Square ដែលមាន​៥​ជាន់ ជាមួយនឹង​តំបន់​បៃតង និង​កន្លែង​ពាណិជ្ជកម្ម សម្រាប់​សហគមន៍​ដើម្បី​រីកលូតលាស់​។ អ្នក​អភិវឌ្ឍន៍​ឈានមុខ​គេ​របស់ Odom​គឺ Urban Living Solutions (ULS) ដែល​បង្កើតឡើង​ដោយ​ប្រជាជន​កម្ពុជា ផ្តោតលើ​ការអភិវឌ្ឍន៍​ដែល​ផ្តោតលើ​សហគមន៍​៕

www.odomphnompenh.com

www.urbanlivingsolutions.com