រាប់ចាប់​តាំងពីឆ្នាំ​២០២២ ដែល​ថៃ​បានកែប្រែ​ការដាំដុះ​ឬលក់​កញ្ឆា​ឱ្យទៅជា​ភាពស្រប​ច្បាប់​ការលក់​រុក្ខជាតិ​នេះ​បានកើនឡើង​គួរឱ្យកត់​សម្គាល់​ជាពិសេស​នៅតាម​តំបន់​ទេសចរណ៍។​

អាជីវករ​ជាច្រើន​នាក់​បានទាញ​យក​អត្ថប្រយោជន៍​ពីច្បាប់​ថ្មី​នេះ​ក្នុងការលក់​ដោយបើកចំហ​នូវ​ប្រភេទ​កញ្ឆា​ស្ងួត​ដែល​នាំចូល​ដោយខុសច្បាប់​ពីប្រទេស​កាណាដា​ឬសហរដ្ឋ​អាមេរិក​។ក្នុងនោះ ការផ្សព្វផ្សាយ​នានា​អំពី​ផលិតផល​ឬអាហារ​ដែលមានដាក់​បញ្ចូល​នូវសារធាតុ​កញ្ឆា​ក៏ត្រូវបាន​ធ្វើឡើង​ដោយបើកចំហ​ផងដែរ។​

យ៉ាងណាមិញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​កញ្ឆា​ជាច្រើន​បាននិយាយ​នៅក្នុង​បទសម្ភាស​ថា​ការចែកចាយ​កញ្ឆា​បែប​នេះ​អាចនឹង​លែងដំណើរការ​ក្នុងពេលឆាប់ៗ​ខាងមុខ​ដោយសារតែ​មានការផ្គត់ផ្គង់​លើស​តម្រូវការ។​

ជាមួយនឹង​ការដឹកនាំ​ប្រទេស​របស់​នាយក​រដ្ឋមន្ត្រី​ទើបនឹង​ជាប់ឆ្នោត​ថ្មីៗ​នេះផង​មិនមាន​នរណាម្នាក់​អាចដឹង​ឡើយចំពោះ​ការផ្លាស់ប្ដូរ​ណាមួយ​ទៅលើ​ច្បាប់​នេះទេ។​

លោក SirasitPraneenij សហស្ថានិក​នៃក្រុមហ៊ុន​កសិកម្ម​កញ្ឆា Medicana បាននិយាយ​កាលពីពេល​ថ្មីៗនេះ​នៅឯកសិដ្ឋាន​ដាំកញ្ឆា​មួយកន្លែង​ថា​ចំណូល​ដែលបាន​មកពីការលក់​កញ្ឆា​ទំនងជាកើន​ឡើងកាន់តែ​ច្រើន​ថែមទៀត។​

លោក Sirasit បានបន្ថែម​ថា៖«កសិករ​ដាំកញ្ឆា​ថៃ​ជាច្រើន​រួមទាំង​ពួកយើង​ផងដែរ​រីករាយ​ក្នុងការអនុវត្ត​តាមបទ ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ដែលធ្វើ​យ៉ាងណា​មិនឱ្យ​ប៉ះពាល់​ដល់សុខភាព​ប្រជាជាតិ»។​

ក្នុងនោះដែរ​លោកបាន​ឱ្យដឹង​ថា​កសិដ្ឋាន​របស់​លោក​អាចផលិត​បានផ្កា​កញ្ឆា​ស្ងួត​ចំនួន ២៥ គីឡូក្រាម​ទៅ ២៧ គីឡូក្រាម​ក្នុង​មួយខែ។​

គួររំលឹក​ថា​ពីមុន​មកប្រទេស​ថៃ​ក៏​ធ្លាប់មាន​ច្បាប់​តឹងរ៉ឹង​ក្នុងការ​ចរាចរណ៍​រុក្ខជាតិ​ញៀន​ទាំងនេះ​ដែរ​ប៉ុន្តែ​ក្រោយពេលដែលរដ្ឋាភិបាល​សម្រេច​ដាក់ឱ្យ​ការលក់​កញ្ឆា​ទៅជា​សកម្មភាព​ស្របច្បាប់​កាលពី​ខែមិថុនាឆ្នាំ​២០២២ ឧស្សាហកម្មក្នុងស្រុក​បានកើនឡើង​យ៉ាងឆាប់​រហ័ស​ពិសេស​នៅតាម​តំបន់​ទេសចរណ៍​តែម្ដង។ មិនដល់​ ១ ឆ្នាំ​ផង​ទូទាំង​ប្រទេសថៃ​មានកន្លែង​ចែកចាយ​កញ្ឆា​ប្រមាណ ១២០០០​ កន្លែង​ដែលចំនួន​នេះ​ហក់ឡើង​ខ្ពស់​ជាង​នៅសហរដ្ឋ​អាមេរិក​ទៅ​​ទៀត។

បើទោះបីជា​ភាពស្របច្បាប់​នៃកញ្ឆា​មិនមាន​ភាពប្រាកដប្រជា​ក៏ដោយ​ឧស្សាហកម្ម​កញ្ឆា​របស់​ប្រទេស​ថៃ​ បានរីកលូតលាស់​យ៉ាងលឿន​តាមរយៈ​ភ្ញៀវទេសចរ​ដែលមាន​ជិត ៤០ លាន​នាក់ជា​រៀងរាល់​ឆ្នាំ (មុនពេល​ជំងឺ​រាតត្បាតរាតត្បាត)។ អ្នកដាំដុះ​រុក្ខជាតិ​កញ្ឆា​បានអះអាង​ថា​ទីផ្សារ​កញ្ឆា​ដ៏សំខាន់​គឺមិនមែន​ភ្ញៀវក្នុងស្រុក​ទេ​តែជា​ភ្ញៀវទេសចរ​ដែលចូលមក​កម្សាន្ដ​នៅប្រទេស​ថៃ។​

លោក ឆេង មករា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដាវ៉ាន់ និង​លោក ប៊ុនទួន ស៊ីមូណា ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កណ្តាល​ ក្នុងពិធីចុះហត្ថលេខា​កាលពីថ្ងៃទី ២៥ ធ្នូ។ រូបថត សហការី

លោក​ ស្រេតថា ថាវីស៊ីន នាយករដ្ឋ​មន្ត្រី​ថៃ ​បានប្រាប់​អ្នកសារព័ត៌មាន​មុនការបោះឆ្នោត​សកល​ខែឧសភា​ថា​គណប​ក្ស ភឿថៃ​មិនចង់​បានការ​ធ្វើឱ្យ​ស្របច្បាប់​នៃកញ្ឆា​នោះទេ​ពោល​គឺលោក​គាំទ្រការ​ប្រើប្រាស់​សម្រាប់តែ​គោលបំណង​វេជ្ជសាស្រ្ត​ប៉ុណ្ណោះ។​

ប៉ុន្តែយ៉ាងណា​មានវិនិយោគិន​ទាំងក្នុង​និងក្រៅស្រុក​ជាច្រើន​បានចាប់​អារម្មណ៍​លើការ​បណ្ដាក់ទុន​លើ​ឧស្សាហកម្ម​កញ្ឆា​រីឯអ្នក​ដែលកំពុង​ធ្វើ​អាជីវកម្ម​លើ​ឧស្សាហកម្ម​នេះ​ស្រាប់ក៏​កំពុងតែ​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​ផងដែរ៕