សន្និបាត​បញ្ញវន្ត​ពិភពលោក​ប្រចាំឆ្នាំ​លើក​ទី​៩​ ជា​វេទិកា​ដ៏​មាន​សារសំខាន់​បំផុត​មួយ​សម្រាប់​ឱកាស​នៃ​ការអប់រំ​អន្តរជាតិ​ និង​ការកសាង​បណ្តាញ​ការងារ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ២០​ និង​ ២១​ ខែតុលា ​ឆ្នាំ​ ២០២៣ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

​សន្និបាត​បញ្ញវន្ត​ពិភពលោក​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ស្ថាប័ន IDP Education ​ដែលជា​ស្ថាប័ន​ផ្តល់​សេវាកម្ម​ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។ ជាមួយ​ការិយាល័យ​ប្រមាណ​​ជាង​ ១៥៧​ កន្លែង ​ក្នុង​ ៦០ ​ប្រទេស​ជុំវិញ​ពិភពលោក ​និង​ជា​ស្ថាប័ន​ដែល​ផ្តល់​ការធ្វើ​តេស្ត IELTS ​ក្នុងនោះ ស្ថាប័ន IDP Education ក៏បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (​សាលា ACE) ផងដែរ​។​

​សន្និបាត​នឹង​ចាប់ផ្តើម​ជាមួយនឹង កម្មវិធី​អាហារ​ពេល​ល្ងាច​នា​ល្ងាច​ថ្ងៃ​សុក្រ​ ទី ២០ ខែតុលា ​ដោយមាន​ការ​​ចូលរួម​ពី​សំណាក់​អតីត​សិស្ស និស្សិត អ្នកតំណាង​ស្ថាប័ន​អប់រំ​អន្តរជាតិ មន្ត្រី​ក្នុង​បណ្តា​ក្រសួង និង​ស្ថានទូត​នានា សហគ្រិន និង​ថ្នាក់ដឹកនាំ​ធុរកិច្ច និង​សង្គម​ស៊ីវិល​ជាច្រើន​ជុំវិញ​ពិភពលោក​។​ ព្រឹត្តិការណ៍​នេះ​ក៏​រួមបញ្ចូល​ការ​ប្រារព្ធ​ខួប​លើក​ទី៣១ ឆ្នាំ​នៃ​ដំណើរការ​របស់​ស្ថាប័ន IDP Education ក្នុងការ​ប្រឹក្សា​យោបល់ និង​ប​ញ្ចូ​ន​សិស្យ​ទៅ​សិក្សា​នៅ​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​

អតីត​អភិបាលរង​ខេត្តបាត់ដំបង ​លោក ស៊ូ អារ៉ាហ្វាត ដែលពាក់ព័ន្ធ​អំពើ​ពុករលួយ​ក្នុង​រឿង​វិវាទ​ដីធ្លី​។ រូបថត ហ្វេសប៊ុក

​បន្ទាប់ពី​ជំនួប​បញ្ញវន្ត​ពិភពលោក​នាពេល​ល្ងាច​ថ្ងៃ​សុក្រ សន្និបាត​នឹង​បន្ត​ជាមួយនឹង​ការតាំងពិព័រណ៍​សិក្សា និង​ការងារ (​ក្រោម​ការចូលរួម​ដោយ​ឥតគិតថ្លៃ​) ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤​ ល្ងាច នៅ​ថ្ងៃ​សៅរ៍ ទី​ ២១ ខែតុលា សម្រាប់​សិស្ស និស្សិត បញ្ញវន្ត និង​អាណាព្យាបាល ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​លំដាប់​ពិភពលោក​នៅ​បរទេស​រួមមាន​ប្រទេស​អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ជាដើម​។​

​ពិព័រណ៍​រួមមាន​ការពិភាក្សា និង​បទ​បង្ហាញ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម បញ្ញវន្ត អ្នកផ្តល់​អាហារូបករណ៍​ ​និង​អ្នកតំណាង​មកពី​ស្ថាប័ន​ជាច្រើន​លើ​ប្រធានបទ​នានា​ដូចជា ការ​សម្រប​ខ្លួន ក្នុង​បរិបទ​វប្បធម៌​ថ្មី និង​វិធី​ក្នុងការ​​ជ្រើសរើស​មុខជំនាញ​សិក្សា​ដែល​សមស្រប ព្រមទាំង​ដំបូន្មាន និង​ការណែនាំ​អំពី​កម្មវិធីសិក្សា ការដាក់​ពាក្យ​ចូល​​រៀន​ព័ត៌មាន​អាហារូបករណ៍​ជាច្រើន និង​ដំណើរ​ការសុំ​ទិដ្ឋាការ​ដើម្បី​ទៅ​សិក្សា​នៅ​បរទេស​ដោយផ្ទាល់​ពី​តំណាង​​ស្ថាប័ន​អប់រំ​អន្តរជាតិ ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក និង​និយោជក​ជុំវិញ​ពិភពលោក​។​

លោក ជា ចាន់តូ ថ្លែង​ក្នុង​ពិធី​សន្និបាត NBC​។ ធនាគារជាតិ​នៃ​កម្ពុជា

​ស្ថាប័ន​ប្រមាណ​ជាង ១០០ ​ដែលមាន​គ្រប់​កម្រិតសិក្សា​ចាប់ពី​បឋមសិក្សា និង​មធ្យមសិក្សា រហូតដល់​ឧ​ត្ត​មសិ​ក្សា មកពី​ជុំវិញ​ពិភពលោក​នឹងចូលរួម​ក្នុង​ពិព័រណ៍​នេះ នឹង​ជួបពិភាក្សា​ជាមួយនឹង​អ្នកចូលរួម​សរុប​ប្រមាណ​ជាង ២ ០០០ នាក់​។​

​ស​និ្ន​បាត​បញ្ញវន្ត​ពិភពលោក​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១៥​ និង​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​ដោយ​ប្រមូលផ្តុំ​​នូវ​សិស្ស​និស្សិត​កម្ពុជា​ដែល​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​អូស្ត្រាលី​ កម្ពុជា​ កាណាដា ​ចិន​ បារាំង​ ជប៉ុន ​កូរ៉េ​ ម៉ាឡេស៊ី​ ណូ​វែ​ល​ហ្សេ​ឡង់ ​រុស្ស៊ី​ សិង្ហ​បុរី​ ថៃ​ ចក្រភព​អង់គ្លេស​ និង​សហរដ្ឋអាមេរិក​។​

សូម​ចូលរួម​ដើម្បី​ទទួលយក​បទពិសោធន៍​ដ៏​សម្បូរបែប​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំនេះ​!

​ដើម្បី​ចូលរួម និង​ក្លាយជា​ដៃគូ​សហការ សូម​ទំនាក់ទំនង​មកកាន់​៖ gac@idp.com ​ឬ 086 667 135​។​