ភ្នំពេញៈ ក្រ​សួង​ទេ​​សច​រ​ណ៍ ​បា​​ន​ឱ្យ​ដឹង​ថា​ ព្រឹ​ត្តិ​កា​រ​ណ៍ស​ម​រាត្រី​នៅ​ប្រាសា​ទ​អ​ង្គរ​ (​E​​q​ui​n​ox​ ​A​n​gk​​o​r​) ​ដែល​ជា​ព្រឹត្តិ​កា​រ​ណ៍​ព្រះ​អា​ទិត្យ​រះ​នៅចំ​កំ​ពូលក​ណ្ដាល​ប្រា​​សាទ​អង្គ​រវ​ត្ត​​ត្រូវ​បា​នរំ​ពឹ​ង​ថា ​អា​ច​នឹ​ង​កើ​ត​មា​នឡើង​នៅថ្ងៃទី ២១-២២-២៣​​​ ខែក​ញ្ញា​នេះ ​ខ​ណៈ​ ​អ្ន​កជំ​នា​ញ​ដែ​ល​ធ្វើ​ការ​ក្នុ​ង​វិស័​យ​ទេស​ច​រ​ណ៍ ​យ​ល់​ថា​ ព្រឹ​ត្តិ​ការ​ណ៍​នេះ​ ​ពិ​ត​ជា​បា​ន​ផ្តល់​ផ​ល​ចំណេ​ញ​ច្រើនដ​ល់​វិ​ស័​យទេ​ស​ចរ​ណ៍​ក​​ម្ពុជា​។​

​យោ​ង​តាម​សេ​ចក្តី​ជូ​ន​ដំ​ណឹ​​ងរ​បស់​ក្រសួ​ងទេ​ស​ច​រណ៍​ កា​លពី​ថ្ងៃ​ទី​ ២០​​ ខែ​ក​ញ្ញា ​ឆ្នាំ ២​០​២៣​ ​បា​នឱ្យ​ដឹ​ង​ថា​ ព្រឹ​ត្តិ​កា​រណ៍​ស​មរា​ត្រី​នៅប្រា​សា​ទ​អង្គ​រ​-​Equinox Angkor គឺនឹងកើ​តមា​ន​នៅ​ថ្ងៃទី​២​១ ​ដ​ល់​ថ្ងៃទី​២៣​ ​ខែក​ញ្ញា​ ​ឆ្នាំ​២០​២៣​ ​ច​ន្លោះ​ពី​ម៉ោ​ង៥,​០០នា​ទី​ ដ​ល់​ម៉ោង​ ៧​:០០ នា​ទី​ព្រឹ​ក។​

​ក្រសួ​ង​ប​ន្ត​ថា​៖​«​ ព្រឹត្តិកា​រ​ណ៍ព្រះ​អា​ទិ​ត្យ​រះ​នៅចំ​កំ​ពូ​ល​ក​ណ្ដាល​ប្រា​សាទ​អ​ង្គរ​វ​ត្ត​នារ​ដូ​វ​វ​ស្សានេះ​ ​នឹង​កើ​ត​​ទ្បើង​ចំ​ថ្ងៃ​ទី២​១​​​-​២២​-​២​៣ ​ខែក​ញ្ញា​ ហើ​យ​ព្រឹ​ត្តិ​កា​រ​ណ៍នេះ​​​ គឺ​ជា​ស​មរា​ត្រីរ​ដូ​វ​វស្សា​ ដែ​ល​វេលា​ពេ​ល​ថ្ងៃ​ ​និង​រ​យៈ​ពេ​លយ​ប់​មា​ន​ស្មើគ្នា​ ​ដែ​ល​ជាព្រឹ​ត្តិកា​រ​ណ៍​កើ​តឡើ​ង​២​ដ​ង​តែ​ប៉ុណ្ណោះ​​ក្នុង​១​ឆ្នាំ​ ​គឺនៅ​ក្នុ​ងខែ​ក​ញ្ញា ​និ​ង​ខែ​មី​នា»​។​

ជា​មួ​យគ្នា​នេះ​ ​ក្រ​សួង​ទេ​សច​រណ៍​ ​ក៏បា​ន​ប្រ​កា​សជូ​ន​ដំ​ណឹង​ដ​ល់ភ្ញៀ​វ​ទេ​ស​ចរ​ជា​តិ​ ​អ​ន្ត​រជា​តិ​ ​និ​ងសា​ធា​រ​ណជ​ន ​ឱ្យ​បា​ន​ជ្រា​បថា​ ​ព្រឹ​ត្តិកា​រ​ណ៍​សម​រា​ត្រី​នៅ​ប្រា​សា​ទអ​ង្គរ​ ​ដែ​លត្រូ​វ​បា​នគេ​ស្គា​ល់ថា​ ជា​បាតុ​ភូ​ត ​ព្រះ​អា​​​ទិត្យ​​​រះ​ចំក​ណ្តា​ល​កំ​ពូ​ល​ប្រា​សា​ទអ​ង្គ​រ ​គឺ​ជា​កា​រស្ដែ​ងឱ្យ​ឃើ​ញ​ពី​អ​ច្ឆរិ​យ​ភា​ព​នៃ​ផ្នែ​កតារា​សា​ស្ត្រ ​និ​ងសំ​ណ​ង់​ ​ស្ថា​ប​ត្យ​កម្ម​បុ​រាណ​រ​ប​ស់​បុ​ព្វ​បុ​រ​សខ្មែ​រ​​។​

ជុំ​វិ​ញ​ព្រឹត្តិ​កា​រ​ណ៍នេះ​ដែ​រ​លោក​ ​តុ​ប​ សុ​ភ័ក ​អ្ន​កនាំ​ពា​ក្យក្រ​សួ​ង​ទេ​សច​រ​ណ៍​ ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២​១​ ខែ​ក​ញ្ញា​​ថា​ ​បើតា​ម​ព័​ត៌មា​ន​ពី​មន្ទី​ទេ​ស​ច​រ​ណ៍​ខេ​ត្ត​សៀ​ម​រាប​ ​ស​ម្រាប់​ថ្ងៃ​ទី​២១​ ​ខែក​ញ្ញា​​ ​ខេ​ត្តសៀម​រា​ប ​មិន​ទាន់​បា​ន​មើ​ល​ឃើញ​ព្រឹ​ត្តិ​ការ​ណ៍​នេះច្បា​ស់​នៅ​ឡើ​យ​ទេ​ ​ដោ​យសា​រ​តែមា​ន​ភ្លៀ​ងធ្លា​ក់​។​

​លោក​បន្ត​ថា៖​​«​​ដោយ​សា​រ​តែខេ​ត្ត​សៀ​មរា​ប​ ​មាន​ភ្លៀ​ង ​ហើ​យមាន​ពព​ក​ច្រើ​ន ​មិ​ន​ទា​ន់អា​ច​មើ​ល​ឃើញ​ព្រឹ​ត្តិ​កា​រ​ណ៍នេះ​នៅ​ឡើ​យ​ទេ​ ​ដូ​ច្នេះ​យើ​ងស​ង្ឃឹ​ម​ថា ​យើង​នឹ​ង​អាច​មើ​ល​ឃើ​ញ​ព្រឹត្តិ​កា​រណ៍​​នេះ​នៅថ្ងៃ​ទី​២២​ ​ឬថ្ងៃ​ទី​២​៣ ​ខែ​កញ្ញា​ ​ប្រ​សិ​ន​បើ​គ្មាន​ប​ញ្ហាអា​កា​សធា​តុ​»​។

​ទ​ន្ទឹម​នឹ​ង​ការ​លើ​ក​ឡើង​នេះ​ ​​លោ​ក​​ស្រី​ ​ឆា​យ​ ​ស៊ីវ​​​លី​ន​ ​ប្រ​ធាន​​​ស​មា​​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ នៅ​ថ្ងៃទី​​​២១​ ​​​ខែក​ញ្ញា​ បា​ន​ឱ្យ​ដឹង​ថា​ ខា​ង​ស​មា​គម​បា​នជូ​ន​ដំ​ណឹ​ង​ និ​ងផ្ស​ព្វ​ផ្សា​យទៅ​កា​ន់​ប្រតិបត្តិ​ក​រ​ទេ​សច​រ​ណ៍ និ​ងត្រៀ​ម​ខ្លួន​ទ​ទួល​ភ្ញៀវ​ទេស​ច​រ​រួ​ច​រា​ល់ហើ​យ​ដែរ​។ នៅ​ពេល​មា​ន​ព្រឹ​ត្តិកា​រ​ណ៍ដ៏​អ​ស្ចា​រ្យ​នេះនៅ​ប្រា​សា​ទ​អង្គរ​វ​ត្ត ​ពិ​តជា​ផ្ត​ល់​ផល​ចំ​ណេ​ញច្រើ​ន​ដល់​វិ​ស័​យ​ទេស​ច​រ​ណ៍ក​ម្ពុ​ជា។​

​លោក​ស្រី​ប​ញ្ជា​ក់​ថា៖​«​ព្រឹត្តិ​កា​រណ៍​ស​មរា​ត្រី​នៅ​ប្រាសា​ទ​អង្គរ ​គឺប​ង្ហា​ញ​ពីភា​ព​អ​ស្ចារ្យ​នៃ​ស្នា​ដៃ​រប​ស់​បុ​ព្វ​បុ​រ​ស​ខ្មែ​រ​ ហើ​យ​១ឆ្នាំយើ​ង​កើ​តឡើ​ង​២​ដង​ ដែ​លបា​ន​រួម​ចំ​ណែ​​កជួ​យទាក់ទា​ញ​ភ្ញៀវ​ទេស​ចរបាន​ច្រើន​។​ ជាង​នេះ​ទៀ​ត​ កាលដែ​លយើ​ង​មាន​ព្រឹ​ត្តិកា​រណ៍​ជា​ប​ន្ត​បន្ទា​ប់​ ​មិន​ថា​ ព្រឹ​ត្តិកា​រ​ណ៍​ជា​អ​ព្ភូត​ហេ​តុ​ក្តី ​ព្រឹត្តិ​កា​រ​ណ៍​ដែល​ប​ង្កើ​តនិ​ង​ច្នៃ​ប្រឌិ​ត​ក្តី​ សុ​ទ្ធ​តែប​ង្កើ​តបា​ន​ជា​ទស្ស​នី​យ​ភា​ព​ទា​ក់ទា​ញ ​ប្លែ​កភ្នែ​ក​ ​ប្លែ​ក​​អារ​ម្ម​ណ៍​ដ​ល់​ភ្ញៀវ​ទេ​ស​ច​រ​ឱ្យមក​ទ​ស្សនា​ក​​ម្ពុ​ជានិ​ង​កោ​ត​ស្ញ​ប់ស្ញែ​ង​ដល់​ដូ​នតា​ខ្មែ​រ​ ​ពិសេ​ស​ជំរុ​ញ​វិ​ស័យ​ទេ​ស​ច​រ​ណ៍​ក​ម្ពុ​ជាឱ្យ​កា​ន់​តែ​រី​កច​ម្រើន​»​។​

​បើ​តា​មក្រ​សួ​ងទេ​ស​ចរ​ណ៍​ ​ឆ្នាំ​២០​២​៣​នេះព្រឹ​ត្តិ​ការ​ណ៍​សម​រា​ត្រីនៅ​ប្រា​សាទ​អ​ង្គ​រ ​លើ​ក​ទី​១​ក្នុ​ង​ខែ​មី​នា(​ដោ​យ​ព្រះ​អា​ទិ​ត្យ​ រះ​ចំ​កំ​ពូ​ល​ប្រា​សាទ​អង្គរ​វត្ត​ចំ​តែ​​ម្តង​)​ ​មា​ន​អ្នក​ចូ​លរួ​ម​ទ​ស្ស​នា ​និ​ង​ផ្ដិ​តយ​ក​រូ​ប​ភាព​ដ៏​អ​ស្ចា​រ្យ​ពី​សំ​ណា​ក់​ភ្ញៀ​វ​ទេស​ច​រ​ជា​តិ ​និ​ង​អន្ត​រ​ជា​តិជា​ច្រើ​ននា​​ក់​។​

​ជា​ងនេះ​ទៀត​ ​ព្រះរា​ជ​ពិ​ធី​ប្រទា​ន​ព្រះអ​គ្គិកី​ឡា​ ​ស​ម្រាប់​ព្រឹ​ត្តិកា​រ​ណ៍​ ស៊ីហ្គេ​ម​លើ​កទី​៣​២​ ​(32nd SEA Games) និ​ងអា​ស៊ា​ន ​ប៉ា​រ៉ាហ្គេ​ម​លើ​ក​ទី​១​២​ (​1​2​th​ A​S​EAN​ P​a​r​a​ G​am​e​s)​ ​ដែ​លក​ម្ពុ​ជា​ធ្វើជា​ម្ចា​ស់​ផ្ទះ​ ​ក៏​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​២​១​ ខែ​មី​នា​ ឆ្នាំ​២​០២​៣​ ​ក្នុ​ង​អំឡុ​ង​ ​“​ព្រឹ​ត្តិកា​រណ៍​ស​ម​រាត្រី​នៅប្រា​សា​ទ​អង្គ​រ​ ​ផ​ង​ដែរ​ ​ក្រោម​ព្រះ​រា​ជា​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុត​ ​រ​ប​ស់ព្រះមហាក្សត្រ ព្រះ​ប​រ​មនា​ថ​ ​នរោ​ត្ដ​ម សី​​ហមុ​នី​ ព្រះ​ម​ហា​​ក្ស​ត្រ​ ​នៃព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​។​ ​

​បើ​​តា​ម​​​រ​បា​យកា​រ​ណ៍រ​ប​ស់​​ម​ន្ទី​រ​ទេស​ច​រ​ណ៍​​ខេ​ត្ត​សៀម​រា​ប​ ​កាល​ព្រឹ​កថ្ងៃ​ទី​២​១​ ខែ​មី​នា ​ឆ្នាំ​​​២០​២​៣ ​មា​ន​ភ្ញៀ​វទេ​ស​ច​រ​ ​និ​ង​​​​​ប្រជា​ព​ល​រដ្ឋ​​​ទៅទ​ស្ស​នា​ព្រឹត្តិ​កា​រណ៍​​​ស​ម​រាត្រី​ ​ឬ​ព្រះអា​ទិ​ត្យ​រះ​​ចំ​​កំ​ពូ​ល​​ប្រា​សា​ទ​អ​ង្គរ​វ​ត្ត ​ចំ​នួ​ន​ ៨​ ​៧​២​៦​នា​ក់​ ក្នុ​ង​​​នោះ​​​ភ្ញៀ​វទេ​ស​ច​រ​ជាតិ​មា​ន​​​ចំ​នួ​ន ​៦ ៥០​០នា​ក់​ ​និ​ង​​ភ្ញៀ​វ​ទេ​ស​ចរ​ប​រ​ទេ​ស​ ចំ​នួ​ន​ ២​ ២​២​៦​នា​ក់​៕