ប្រទេសថៃ ដែលទើបរងគ្រោះពីការផ្ទុះអាវុធនៅផ្សារទំនើបកណ្តាលទីក្រុងបាងកក និងនាំទៅដល់ក្តីព្រួយបារម្ភពីផលប៉ះពាល់លើវិស័យទេសចរណ៍ ជាពិសេសភ្ញៀវទេសចរមកពីចិនដីគោក ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា ឆ្នាំ ២០២៤ នឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ការមកដល់របស់ភ្ញៀវទេសចរពីប្រទេសឥណ្ឌា និងតៃវ៉ាន់។
ការលើកលែងទិដ្ឋាការនេះក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើននៅពេលដែលរដូវកាលទេសចរណ៍ខ្ពស់ (High Season) កាន់តែខិតជិតមកដល់។
នៅក្នុងខែកញ្ញា ប្រទេសថៃ បានលុបចោលតម្រូវការទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដែលជាទីផ្សារទេសចរណ៍មុនការរាតត្បាតដ៏ខ្លាំងក្លារបស់ប្រទេស ដែលមានចំនួន ១១ លាននាក់ ក្នុងចំណោមទេសចរ ៣៩ លាននាក់ក្នុងឆ្នាំ ២០១៩។
ឥណ្ឌាជាទីផ្សារទេសចរណ៍ធំជាងគេទី៤ របស់ប្រទេសថៃ ដែលទទួលបានភ្ញៀវឥណ្ឌា ១,២ លាននាក់ដល់ពេលនេះ៕