កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ក​សិ​​ឧស្សាហកម្ម​ និង​អាហារឈានមុខ​គេ​ និង​ផ្សារ​ម៉ាក្រូ ខេ​ម​បូ​ឌា (​មជ្ឈមណ្ឌល​លក់ដុំ​សម្រាប់​ ប្រតិបត្តិការ​អាជីវកម្ម​អាជីព​) បាន​សហការគ្នា​រៀបចំ​កម្មវិធី «CP x Makro Food Festival 2023» ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ និងស្តង់ដាចំណីអាហារ​​នៅ​កម្ពុជា​។​

លោក​វេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធាន​ចាត់ការ​ទូទៅ​ការិយាល័យ​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម និង​ទីផ្សារ​ បាន​មានប្រសាសន៍ថា៖ «អាហារ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​រស់នៅ​របស់​យើង ការទទួល​ទាន​អាហារ​មាន គុណ​ភាពល្អ រួមចំណែក​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ និង​ធ្វើឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​»​។ 

«​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន ស៊ី​.​ភី​. និង​​ផ្សារ​ម៉ាក្រូ បាន​សហការគ្នា​រៀបចំ​កម្មវិធី «CP x Makro Food Festival 2023» នេះ​ឡើង ដើម្បីឱ្យ​អតិថិជន​កម្ពុជា​ទទួល​បាន​អាហារ​ ដែលមាន​គុណភាព​ល្អ ជាមួយនឹង​ស្តង់ដា​លំដាប់​ពិភពលោក​ពី​ក្រុម ហ៊ុន ស៊ី​.​ភី​. ជាមួយនឹង​ពាក្យស្លោក​ «​អាហារសុវត្ថិភាព ជឿជាក់​លើស៊ី​.​ភី.។​»​។ ក្រុមហ៊ុន​ស៊ី​.​ភី​. បាន​នាំមក​នូវ​ផលិតផល​អាហារ​ដែលមាន​អនាម័យ​ខ្ពស់​ដូចជា សាច់ជ្រូក​អនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​ដែលមាន​លក់​នៅ​ផ្សារ​ម៉ាក្រូ​»។ លោក​វេជ្ជបណ្ឌិត Poohrich បាន​ថ្លែងដូច្នេះ។ 

នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី លោក Piyapat Wongsree ជំនួយការនាយករង​អាជីវកម្ម​លក់​ជ្រូក​បំណែក​ក្រុមហ៊ុន​ស៊ី​.​ភី​. ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍ថា៖ «​បច្ចុប្បន្ននេះ យើង​ឃើញថា​អាហារ​គ្មាន​អនាម័យ​ជាច្រើន ជាពិសេស​ផលិតផល​នាំចូល​ដែល​មិនមាន​ប្រភព​ច្បាស់​លាស់ និង​គ្មាន​ការធានា​គុណភាព ដាក់​លក់​​នៅក្នុង​ប្រទេស​កម្ពុជា​។ កត្តា​នេះ​បង្ក​ជា​ផលប៉ះពាល់​ដល់​​សុខ​ភាព និង​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​ក​សិ​ពាណិជ្ជកម្ម នៅក្នុង​ម៉ាក្រូសេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​»​។​

« ស៊ី​.​ភី​. ចង់ឃើញ​ប្រជាជន​កម្ពុជា មាន​សុខភាព​កាន់តែ​ល្អប្រសើរ តាម-​រយៈ​ការទទួល​ទាន​អាហារ​ដែលមាន​ ​គុណ​ភាពល្អ ហើយ​ស៊ី​.​ភី​. ប្តេជ្ញា​ផលិត​អាហារ​ដែលមាន​អនាម័យ ជាមួយ​នឹងមាន​អាហារូបត្ថម្ភ​ខ្ពស់​។ លើសពីនេះ ស៊ី​.​ភី​. និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការផលិត​ចំណីអាហារ និង​ការកែច្នៃ​តាម​ស្តង់ដាពិភពលោក​។ ដូច្នេះ អតិថិជន​កម្ពុជា​ទាំងអស់​អាច​ជឿជាក់​លើ​ផលិតផល​ចំណីអាហារ ស៊ី​.​ភី​. បាន​»​។ 

លោក Piyapat បន្ថែមថា​ កម្មវិធី​នេះ​ក៏មាន​ការរៀបចំ​ជា​សិក្ខាសាលា​ខ្នាតតូច​ផងដែរ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ​។ វាគ្មិន​ជំនាញ​មកពី​ក្រុមហ៊ុន​ស៊ី​.​ភី​.និង​ផ្សារ​ម៉ាក្រូ​ បានពិភាក្សា​លើ​ប្រធានបទ «​សុវត្ថិភាព​ចំណី​អាហារ និង​ស្តង់ដាចំណី​អាហារ​នៅ​កម្ពុជា​»​។ នៅក្នុង​កិច្ចពិភាក្សា​នោះ មាន​ចំណុច​សំខាន់​ចំនួន​ ៤ ចំណុច​។​

ចំណុច​ទី១ និយមន័យ​នៃ​ពាក្យ «​សុវត្ថិភាព​ចំណីអាហារ​» គឺជា​ផលិតផល​ចំណីអាហារ​ដែលមាន​សារធាតុចិញ្ចឹម​ និង​ផលិត​ដោយ​អនាម័យ​ខ្ពស់ ដោយ​មិន​មានការចម្លងរោគ​នៃ​ជំងឺ​ផ្សេងៗ​។​

ចំ​ណុ​ទី​២ គឺពាក់ព័ន្ធ​ទៅនឹង​ការជ្រើសរើស​ប្រភេទ​ផលិតផល​អាហារ​ដែលមាន​ប្រភព​ច្បាស់លាស់ ដំណើរ​ការផលិត លក្ខខណ្ឌ​រក្សាទុក ថ្ងៃខែ​ផលិត កាលបរិច្ឆេទ​ផុតកំណត់ និង​ទ្រង់ទ្រាយ​ (​រូបរាង ក្លិន រសជាតិ​)​។​

​ចំ​ណុ​ទី​៣​ ទាក់ទង​នឹង​ការ​យល់ច្រឡ​ំ​អំពី​សុវត្ថិភាព​ចំណីអាហារ ដែលជា​បញ្ហា​ត្រូវ​យក​ចិត្តទុកដាក់​។ ការ​ដែលមាន​រោងចក្រ​កែច្នៃ​ស្តង់ដា​នៅ​កម្ពុជា ដូចជា​រោងចក្រ​ផលិត​ចំណីអាហារ​របស់​ស៊ី​.​ភី​.​ជាដើម​។ ផលិតផល​សាច់​ស្រស់​ដែល​ចេញពី​រោងចក្រ​ស្តង់ដា​ត្រូវ​បាន​ប្រតិបត្តិការក្នុងការ​ថែរក្សា​សីតុណ្ហភាព​នៃ​កម្រិត​មួយ ដើម្បី​រក្សា​គុណភាព​ផលិតផល និង​កាត់បន្ថយ​ការ​រីកលូតលាស់របស់​បាក់តេរី​នៅក្នុង​អាហារ​។ 

ចំណុច​ចុងក្រោយ​គឺ ការណែនាំ​ដើម្បីឱ្យ​អតិថិជន​ទទួលបាន​ចំណីអាហារ​ ដែលមាន​អនាម័យ​គឺ​ត្រូវ​ទិញ​ផលិតផល គ្រឿងផ្សំ ព្រម​ទាំង​ចំណីអាហារ​ពី​ហាង​ដែលមាន​ស្តង់ដា អនាម័យ ដោយមាន​កន្លែង​ស្តុក-​ទុក​ត្រឹមត្រូវ​សម្រាប់​ប្រភេទ​អាហារ​នីមួយៗ និង​មានការ​ត្រួតពិនិត្យ​ដើម្បី​ធានា​​គុណភាព​។​

លោក Piyapat Wongsree និងលោកវេជ្ជបណ្ឌិត Poohrich Sinwat ថ្លែងសុន្ទរកថាក្នុងកម្មវិធី "CP x Makro Food Festival 2023"។

តាមរយៈកិច្ចសម្ភាសន៍​បងស្រី​លក្ខិណា និង​ប្អួ​ន​ស្រី​ណា​វីន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ សុទ្ធតែ​បាន​សម្តែង​ការកោតសរសើរ ដោយ​បាន​លើកឡើងថា៖«​យើង​មាន​មោទនភាព និង​ជឿជាក់​ក្នុង​ការទិញ​ផលិតផល​ចំណីអាហារ​នៅ​ផ្សារ​ម៉ាក្រូ ដោយសារតែ​គ្រប់​ផលិតផល មាន​អនាម័យ ហើយ​ផលិតផល​អាហារ​មានគុណ​ភាព​ខ្ពស់ ជាពិសេស​គឺ​ផលិត​ផល​របស់​ស៊ី​.​ភី​.​ដូចជា​សាច់ជ្រូក​អនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​។ 

 សម្រាប់​កម្មវិធី «CP x Makro Food Festival» ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៤ នៅ​ផ្សារ​ម៉ាក្រូសែន​សុខ  និង​និង​ម៉ាក្រូ​ជ្រោយចង្វារ​។ សម្រាប់​រាល់​ការចំណាយ អស់​ចំនួន ​៥​ ដុល្លារ ក្នុង​ការទិញ​ផលិតផល​ចំណីអាហារ​ស៊ី​.​ភី​.​ដូចជា ( សាច់ជ្រូក​អនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​) អតិថិជន​នឹង​ទទួល​បាន​គូ​ប៉ុង​បញ្ចុះតម្លៃ​សម្រាប់​ការទិញ​ផលិតផល​ណាមួយ​ពី​ហាង Five Star, Star Coffee, និង Hi-Pork​។ ម្យ៉ាងវិញទៀត គូ​ប៉ុង​នេះ​ក៏​អាច​សន្សំ​ដើម្បី​ប្តូរ​យក​រង្វាន់​ផ្សេងៗ​ទៀត​ពី​ក្រុមហ៊ុន​ស៊ី​.​ភី​.។ រួសរាន់​ឡើង ​រង្វាន់​មាន​ចំនួន​កំណត់​៕ 

វាគ្មិនមកពីក្រុមហ៊ុនសីុ.ភី.និងផ្សារម៉ាក្រូធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ។

ផលិតផលអាហារដូចជា សាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុត របស់ក្រុមហ៊ុន ស៊ី.ភី. ប្រកប-​ដោយស្តង់ដា និងអនាម័យខ្ពស់ត្រូវបានដាក់លក់នៅផ្សារម៉ាក្រូ។