ភ្នំពេញៈ ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងសកល បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ RMA បង្ហាញពីដំណើរការក្នុងអាជីវកម្មខ្ពស់ នៅក្នងត្រីមាសទី១ ឆ្នាំនេះ (Cambodia) Plc (RMAC) ជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុននៅកម្ពុជា និងជាក្រុមហ៊ុនលក់រថយន្តដ៏ធំជាងគេបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣។
RMA (RMAC) ជាក្រុមហ៊ុនពហុផលិតផលក្រុមហ៊ុនរថយន្ត បរិក្ខារធុនធ្ងន់ វិស្វកម្ម និងសេវាកម្មម្ហូបអាហារ នៅក្នុងឯកសាររបស់ខ្លួនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៣ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ៣១៥ ពាន់លានរៀល ធ្លាក់ចុះ ៥៣ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ២០២២។ ប្រាក់ចំណេញនៅត្រីមាសទី៤ ឆ្នាំ ២០២៣ បានខាតបង់ចំនួន ១១៣,១ ពាន់លានរៀល ធ្លាក់ចុះ ១២០,៨ ភាគរយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។
ចំណែកឯទ្រព្យសកម្មសរុបនៅដំណាច់ត្រីមាសទី៤ ឆ្នាំ២០២៣ មានចំនួន ១ ០៩៣,៥ ពាន់លានរៀល កើនឡើង ២៣ ភាគរយ ធៀបនឹងទ្រព្យសកម្មសរុបចំនួន ៨៨៩,៣ ពាន់លានរៀលគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនោះ បំណុលសរុបគិតត្រឹមចុងត្រីមាសទី៤ ឆ្នាំ ២០២៣ មានចំនួន ៥៨៦,៦ ពាន់លានរៀល ដែលមានចំនួន ៣០ ភាគរយ ច្រើនជាងបំណុលសរុបគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដែលមានចំនួន ៤៥១,៤ ពាន់លានរៀល។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានឱ្យនៅក្នុងឯកសារនេះថា សេដ្ឋកិច្ចពិភពលោក បានបង្ហាញពីភាពធន់ជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ឆ្នាំ២០២៣ ដោយ Euromonitor International បានព្យាករថា នឹងកើនឡើងបន្តិចនៃ GDP ពិភពលោក ត្រីមាសដល់ ២,៨ ភាគរយ ពី២,៦ ភាគរយ នៅក្នុងត្រីមាសទី៤ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ចិន ជាប្រទេសដែលមានសេដ្ឋកិច្ចទូលំទូលាយជាងគេបំផុតនៅអាស៊ី និងជាវិនិយោគិនធំជាងគេនៅកក្នុងព្រះរាជាណាចក្រកម្ពុជា បានទម្លាក់ចុះនូវការរំពឹងទុករបស់ខ្លួនព្រមគ្នាជាមួយនឹងកំណើនGDP ដោយបានធ្លាក់ចុះមកនៅត្រឹម ៥,០ ភាគរយ នៅឆ្នាំ២០២៣។
លោកថ្លែងថា៖ «វិបត្តិវិស័យអចលនទ្រព្យ រួមជាមួយនឹងការកង្វះការបញ្ជាទិញពីរោងចក្រផលិតកម្ម បានអង្រួនទំនុកចិត្តអតិថិជនដែលជាជនជាតិចិន។ បើមើលទៅតាមផ្លូវវិជ្ជមាន អ្នកសេដ្ឋកិច្ចមើលឃើញថា មានកំណើនខ្លាំងនៅក្នុងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើននៃអាស៊ីប៉ាស៊ីហ្វិក (វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា)។ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសជិតខាង»។
លោកលើកឡើងថា៖ «លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានប្រកាសអំពីផែនការយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាលថ្មី សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងវេទិការដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ កាលពីខែវិច្ឆិកា។ កម្លាំងចលករនៃគំនិតផ្តួចផ្ដើមនេះ និងគំនិតផ្តួចផ្ដើមផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងទទួលបានផ្លែផ្កានៅឆ្នាំ២០២៤»។
លោកបានពន្យល់ថា នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ទីផ្សារយានយន្តនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងចំនួន -៣៦ ភាគរយនៃចំនួនរថយន្តដែលបានលក់ បើប្រៀបធៀបទៅនឹងត្រីមាសដូចនៃឆ្នាំ២០២២។ លោកបន្តថា៖ «ទិន្នន័យនេះទទួលបាន បន្ទាប់ពីការធ្លាក់ចុះកាន់តែខ្លាំងនៅក្នុងត្រីមាសទី៣ (-៤៦ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ២០២២។ ការកាត់បន្ថយអត្រានៃការអនុម័តសម្រាប់កម្ចីធនាគាររបស់អតិថិជន និងអត្រាការប្រាក់ខ្ពស់ បានធ្វើឱ្យប៉ះពាល់ដល់ការចំណាយក្នុងស្រុក។ ក្ដីសង្ឃឹមទៅលើកំណើនទេសចរណ៍ ក្រោយរដូវកាលកូវីដនៅតែមិនទាន់បានសម្រេចនៅឆ្នាំ២០២៣»។
លោកថ្លែងថា៖ «ក្រុមហ៊ុន RMAC មានមោទនភាពដែលនៅឆ្នាំ២០២៣ យានយន្តដែលលក់បានភាគច្រើន គឺត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ផ្នែកឧបករណ៍កសិកម្មរបស់យើង ដែលចែកចាយផលិតផល John Deere ទទួលបានចំណែកទីផ្សារ និងប្រាក់ចំណេញឡើងវិញនៅក្នុងឆមាសទី២ នៃឆ្នាំនេះ ចំណែកឯការចែកចាយរថយន្ត Chang An របស់យើងបានចាប់ផ្ដើមលេចឡើងនូវលទ្ធផលល្អបណ្តើរៗហើយ»។
នៅក្នុងឯកសារលើកមុន ក្រុមហ៊ុន RMAC បានឱ្យដឹងថា ទីផ្សាររថយន្តនៅកម្ពុជា បានកើនឡើង ២៦ ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១។ រថយន្តថ្មី និងប្រើរួចប្រហែល ៧១ ០០០ គ្រឿងត្រូវបានលក់ធៀបនឹងចំនួន ៥៧ ០០០ គ្រឿងកាលពីឆ្នាំ២០២១៕