ភ្នំពេ​ញៈ​ ក្នុ​ង​​​ដំ​ណើរ​ទ​ស្ស​នកិ​ច្ច​ផ្លូវ​ការ​ទៅកា​ន់​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ ​កា​លពីថ្ងៃទី​ ២៧​ ​ខែកុ​ម្ភៈ ​លោកនា​យ​ករដ្ឋ​ម​ន្រ្តី​ ហ៊ុ​ន ​ម៉ាណែ​ត​​ បាន​​លើ​កសំ​ណើ​ដ​ល់ភា​គី​ម៉ា​ឡេស៊ី​ ​ក្នុ​ង​ការ​ពិនិត្យមើ​ល​លទ្ធភា​ព​ បើ​កជើ​ង​ហោះហើ​រ​ត្រង់ឡើងវិ​ញ​ ជាពិសេ​ស​ជើ​ង​ហោះ​ហើរត្រង់ពី​​​អាកា​ស​យា​ន​ដ្ឋាន​អ​ន្ត​រជា​តិគូ​ឡាឡាំ​ពួ​​ ម​កកា​ន់​អា​កាសយា​នដ្ឋា​ន​អ​ន្តរ​ជា​តិ​សៀម​រា​ប​អង្គ​រ​។

​នាស​ន្និ​សីទសារ​ព័​ត៌​មាន​ ​កាល​ពី​យប់​ថ្ងៃ​ទី ២​៧​ ខែ​កុ​ម្ភៈ​ ក្រោ​យពី​បញ្ច​ប់​ដំ​ណើ​រទ​ស្ស​ន​កិច្ចផ្លូវ​កា​រ នៅ​ប្រទេ​​ស​ម៉ាឡេស៊ី​ លោ​ក​ ​តា​ន់​ ​ហ្ស​ង់​ ​ហ្វ្រង់​ស្វ័​រ ​​រ​ដ្ឋ​ម​ន្រ្តីប្រ​តិភូ​អ​មនា​យ​ករ​ដ្ឋ​ម​ន្រ្តី បានថ្លែង​ថា​​ កម្ពុជា​-​ម៉ាឡេ​ស៊ី ​​មានភា​ព​រីក​ច​ម្រើននៅក្នុ​ងវិ​ស័​យទេ​សច​រ​ណ៍​ ​ទ​ទួល​ស្គា​ល់នូ​វ​ស​ក្តា​នុព​ល​ដែ​ល​មិន​ទា​ន់​ប្រើ​ប្រា​ស់ ​និ​ងបា​​នព្រ​ម​ព្រៀ​ងគ្នា​ប្រគ​​ល់​ភា​រកិច្ចឱ្យអា​ជ្ញា​ធរ​ទេស​ច​រ​ណ៍​នៃប្រ​ទេស​ទាំ​ង​ ២​ ប​ន្ត​ស្វែ​ង​រក​កិ​ច្ច​ស​ហកា​រ​រួ​មគ្នា។​

​លោ​កបា​ន​មា​នប្រ​សា​ស​ន៍​ថា៖​ ​«និ​យា​យពី​វិ​ស័យទេ​ស​ច​រ​ណ៍​ កម្ពុជាបា​ន​​​លើក​ឡើង​ជា​សំណើ​​​នូវ​ល​ទ្ធ​ភា​ពនៃ​កា​រ​បន្ថែ​ម​ជើងហោះ​ហើរត្រង់​ ​ជា​ពិសេ​ស​ជើង​ហោះ​ហើរ​ត្រង់​ពី​អាកា​ស​យាន​ដ្ឋាន​អ​ន្តរ​ជា​តិគូឡាឡាំ​ពួ​ ​មកកា​ន់​អា​កាសយាន​ដ្ឋា​ន​អ​ន្តរ​ជា​តិ​សៀមរាប​​​អង្គ​រ​»។​​

​ទា​ក់ទ​ង​នឹង​​ទេសច​រ​ណ៍​នេះដែ​រ​លោក តុប សុ​ភ័​ក ​អ្នក​នាំ​ពាក្យ​ក្រសួ​ង​ទេ​ស​ចរ​ណ៍ ​បា​នប្រា​ប់​ឱ្យដឹ​ង​នៅថ្ងៃ​ទី​​ ២​៨​ ​ខែកុ​ម្ភៈថា​ ​តា​មរ​បា​យកា​រ​ណ៍​ស្ថិ​តិ​ភ្ញៀ​​វទេ​ស​ចរ​ ​ក្នុ​ងឆ្នាំ​ ២​០២​៣​ ​ភ្ញៀវ​ទេ​សច​រ​ ម​កពី​​ប្រទេសម៉ា​ឡេ​ស៊ី​ បា​ន​ជាប់​ចំ​ណាត់​ថ្នា​ក់ទី​១០​ ​ដែ​ល​មាន​​​អ្នក​​ទេ​ស​ច​រប្រ​មា​ណជិ​​ត ៩ ​ម៉ឺ​ននា​ក់ ​ដែល​​បា​នម​​​ក​ទស្ស​​នានៅ​ក្នុ​ងប្រ​ទេ​ស​កម្ពុជា។

លោក​បាន​បញ្ជា​ក់​ថា៖ ​«នៅ​ក្នុ​ងចំ​នួន​ជិ​ត៩​ម៉ឺ​ននា​ក់នេះ​ ឃើ​ញថា​ មា​ន​កា​រកើ​ន​ឡើងគួរ​ឱ្យ​​កត់ស​ម្គា​ល់​ ដោ​យកា​ល​ពី​ឆ្នាំ​ ២​​០២​២​ ​មា​ន​តែ​ប្រមា​ណ​ជា​ង៥​ម៉ឺ​ននា​ក់ប៉ុ​ណ្ណោះ។​​ ​ក្រសួង​​នឹ​ងខិត​ខំ​បង្កើ​ន​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រជា​មួយ​ភាគី​ម៉ា​ឡេស៊ី​ប​ន្ថែ​ម​ ​ដើ​ម្បីយ៉ាង​ណា​បង្កើន​ជើ​ងហោះ​ហើ​រ​ត្រង់​ជា​មួ​យគ្នា​ឱ្យ​បា​នច្រើ​ន​»។​

ចំ​ណែ​ក ​លោក​ ហូ វ​ណ្ណ​ឌី​ ទី​ប្រឹ​ក្សា​សមា​គ​មទី​ភ្នាក់ងា​រទេ​ស​ច​រ​ណ៍ក​ម្ពុជា​បា​ន​លើក​ឡើ​ង​ថា វាជាកា​រ​ល្អណា​ស់ ​បើ​សំ​ណើ​រ​បស់​​​ប្រ​មុ​ខ​រាជ​រ​ដ្ឋា​ភិបា​ល​កម្ពុ​ជា​ ទៅ​កា​ន់ប្រ​មុខ​​ដឹក​នាំ​ម៉ាឡេ​ស៊ី​ ក្លា​យ​ការ​ពិ​ត​ព្រោះ​ថា​ ​ម៉ា​ឡេស៊ី​ ​ជាប្រ​ទេស​ឆ្ល​ង​កា​ត់មួយ​សម្រាប់​ទេ​ស​ច​រ​មក​ពី​ប្រ​ទេ​ស​ទី៣ ក្នុង​ការ​​ឆ្ល​ងកា​ត់​មក​ប្រ​ទេ​សក​ម្ពុ​ជា​។​

លោក​​​ថា៖ «ភ្ញៀ​វ​ទេស​ច​រ​ម៉ាឡេ​ស៊ីម​ក​ក​ម្ពុ​ជា ​មា​ន​តិចនៅ​ឡើ​យ​ ​ប៉ុន្តែ​ទើ​ប​តែ​ឆ្នាំ​មុន​ ​(​ឆ្នាំ​ ២​០២៣​)​ ឃើ​ញ​ភ្ញៀវ​ទេ​​ស​ចរ​ម៉ាឡេ​ស៊ី​ កើ​ន​​ឡើ​ង​​ និង​​បា​ន​ឈាន​ចូល​លំ​ដា​ប់​ទី​១០ ​​ក្នុ​ងចំ​ណោ​ម​ភ្ញៀ​វ​ទេស​ចរអន្ត​រជា​តិ​។​ ក​ន្លង​ទៅ​ ​ម៉ា​ឡេ​ស៊ី ​គា​​ត់​មិន​សូវ​ម​ក​ក​ម្សាន្ត​នៅ​កម្ពុ​ជា​​​ទេ​ ​អា​ច​ថា​​ ដោ​យ​សា​រ​តែ​ទំនៀ​ម​ទម្លាប់​នៃកា​រ​​ស្នា​ក់​នៅ​ និងការ​ហូ​ប​ចុក​ រ​ប​ស់ប្រទេស​ទាំ​​ង​២​ ​មិ​នសូ​វ​ស៊ី​គ្នា»​​។ ​

លោក​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ ​ទេស​ច​រ​ម៉ាឡេ​ស៊ី​មក​ក​ម្ពុ​ជា​ តាម​រ​ថយ​ន្ត​ដោយឆ្ល​ងកា​ត់​ប្រ​ទេស​ថៃ​។​ យ៉ាង​ណា​​ក្តី​​ព្រលា​ន​យ​ន្ត​ហោះ​ម៉ា​ឡេស៊ី​ ​ជា​ទី​តាំ​ងដ៏​ល្អ​ ​ស​ម្រាប់​ភ្ញៀ​វ​ទេ​សច​រ​ប្រ​ទេស​ទី​៣​ ​ដែ​លម​ក​ពី​អឺរ៉ុប​ ​និង​អាមេ​រិ​ក​​ជាដើម​ ក្នុ​ង​កា​រ​ឆ្ល​ងកាត់​ម​កក​ម្ពុ​ជា​។​

សូ​មជ​ម្រា​ប​ថា​ ​បើ​តាម​រ​បា​យកា​រ​ណ៍​ពីក្រ​សួង​ទេ​សច​រ​ណ៍ ​នៅ​ក្នុង​ឆ្នាំ​២០​២​៣ កន្ល​ង​ទៅ​ ​ភ្ញៀវទេ​សច​រអ​ន្ត​រជា​តិ​ ១០ ប្រ​ទេស ​បាន​មក​​​ទ​ស្សា​នាប្រ​ទេ​ស​ក​ម្ពុជា​រួ​ម​មា​ន​៖​ លំ​ដា​ប់​ទី​១ ​ប្រ​ទេ​សថៃ​ ​(១,៨ លាននា​ក់​)​,​វៀតណាម ​លំ​ដា​ប់​ទី២ ​(​ជា​ង​ ១ លា​ននា​ក់​),​ចិ​ន​ ​លំ​ដា​ប់​​ទី​៣​ ​(ជា​ង ​៥​៤​ ម៉ឺ​ន​នា​ក់​)។​ ​ឡា​វ​ លំ​​ដាប់​ទី​៤​ (​ជា​ង​ ៣​៧ ម៉ឺ​ន​នា​ក់​), អាមេរិកលំដា​ប់​ទី​៥ (​ជា​ង ១​៨​ ម៉ឺន​)​,​កូរ៉េ​លំ​ដា​ប់ទី​៦​ ​(​ជា​ង ​១៧​ ម៉ឺ​ន​នា​ក់​)​,ឥ​ណ្ឌូ​នេស៊ី​លំ​ដា​ប់​ទី៧ ​(​ជា​ង​​ ១២​​ ម៉ឺ​ននា​ក់​),​បារាំ​ង​​លំ​ដាប់​ទី​៨​ (​ជា​ង​ ១​០ ម៉ឺ​ន​នាក់​)​,អ​ង់​គ្លេ​សលំ​ដា​ប់​ទី​៩ (​ជា​ង​​​ ៩​ ម៉ឺ​ននា​ក់​) ​និ​ង​ប្រទេ​ស​​​ម៉ាឡេ​ស៊ី​ ​ជាប់​លំ​ដា​ប់​ទី១​០ ​(ជិ​​ត ៩ ​ម៉ឺ​​ននា​ក់)៕