​ភ្នំ​ពេ​ញៈ ​ស​ភា​ពា​ណិ​ជ្ជក​ម្ម​ក​ម្ពុជា ​នឹង​ដឹ​កនាំ​វិ​ស័​យឯ​កជ​ន​ចំនួ​ន​ ៤០ ក្រុម​ហ៊ុ​ន​ ​ទៅ​ចូល​រួ​ម​វេទិ​កា​ធុ​រកិ​ច្ច និង​វិ​​និយោ​គកម្ពុ​ជា​-​អេ​មី​រ៉ា​តអារ៉ាប់រួមលើ​ក​ទី​៣​ នៅ​ទី​ក្រុ​ងអា​ប៊ូ​ដា​ប៊ី ប្រ​ទេស​អេ​មីរ៉ា​ត​អា​​រ៉ាប់​រួ​ម ​នាចុ​ង​ខែកុម្ភៈ​នេះ​ ​ខ​ណៈដែល​នៅ​ក្នុង​វេទិ​កា​​នោះ​ ស​ភាពាណិជ្ជ​​ក​ម្ម​កម្ពុ​ជា​ ​នឹ​ង​​ចុះ​កិ​ច្ច​ព្រម​ព្រៀ​ង​សំខា​ន់​ៗ​មួ​យ​ចំ​នួន​ ​ក្នុ​ង​នោះមា​នកិ​ច្ច​ព្រ​មព្រៀ​ង​ទា​ក់​ទ​ងនឹ​ងកា​រ​​នាំចេ​ញ​ប្រេ​ងខ្លឹ​មចន្ទន៍​ផង​ដែ​រ​។​

​នេះ​បើតា​ម​កា​រ​ឱ្យ​ដឹង​ពី​លោ​ក​ តា​​ន់​ ​មុនី​វ​ណ្ណ ​អ​នុ​​ប្រធា​នសភាពា​ណិ​ជ្ជ​ក​ម្មក​ម្ពុ​ជា ​នៅ​ថ្ងៃទី៦​ ​ខែ​កុ​ម្ភៈ ​បន្ទា​ប់​ពីលោ​កបា​ន​ចូ​ល​រួ​ម​​​កិ​ច្ចប្រ​ជុំ​ត្រៀ​មរៀ​ប​ចំ​វេ​ទិ​កា​ធុរ​កិ​ច្ច​ ​និង​វិ​និ​យោគ​កម្ពុ​ជា-​អេ​មី​រ៉ាតអារ៉ាប់​រួម​ លើក​ទី​៣​ នៅទីក្រុង​អា​ប៊ូ​ដា​ប៊ី​ (Abu Dhabi) នៃ​ប្រ​ទេស​​​អេមី​រ៉ា​ត់​អា​រ៉ា​ប់​រួម​កា​ល​ពី​​​ថ្ងៃទី​៥​ ​ខែ​កុ​ម្ភៈ​ ឆ្នាំ២​០​២​៤​។

​លោ​ក​ប្រាប់​ឱ្យ​ដឹង​ថា​ ​កិច្ច​​ប្រជុំ​នេះ​ធ្វើឡើ​ង​ក្នុ​ង​គោល​បំ​ណង​ពិ​ភា​ក្សា​ ប្រ​មូ​ល​ធា​តុចូ​ល​ ផ្លា​ស់​ប្តូ​រយោប​ល់រ​វា​ង​វិស័​យ​ឯ​ក​ជន​ ​និ​ង​​រា​ជ​រ​ដ្ឋាភិ​បា​ល​ ​ដើម្បី​រៀ​ប​ចំ​វេទិ​កា​ធុ​រកិ​ច្ច​ ​និ​ង​វិនិ​យោ​គក​ម្ពុ​ជា​-​អេមីរ៉ា​តអារ៉ាប់​រួ​ម​លើក​​ទី៣ ​នៅទីក្រុងអា​ប៊ូដា​ប៊ី​ (​Abu Dhabi) ​នៃ​ប្រ​ទេស​​​អេមី​រ៉ា​តអា​រ៉ា​ប់​រួមឱ្យ​បានល្អ និង​រ​លូន​​​ នា​ថ្ងៃ​ទី​២៧​ ​ខែកុ​ម្ភៈ​។

លោក​បា​នប​ញ្ជា​ក់​ថា ៖ «ក្នុ​ងវេ​ទិ​​កានោះ​ដែរ​ ខ្ញុំ​តំ​ណា​ងឱ្យ​ស​ភាពា​ណិ​ជ្ជក​ម្ម​កម្ពុជា ​នឹ​ង​ធ្វើដំណើ​រទៅ​អ​ម​លោក​ជំ​ទា​វរ​ដ្ឋ​មន្រ្តី​​ក្រ​សួ​ង​​ពា​ណិ​ជ្ជ​កម្ម​ដោ​យ​ខ្ញុំនឹ​ង​ឡើ​ង​ធ្វើ​ប​ទប​ង្ហា​ញ ​ពីវិ​ស័​យ​ក​សិក​ម្ម​នៅក​ម្ពុ​ជា​។ ​ក្នុ​ង​នោះក៏​មា​នកា​រ​ធ្វើ​បទ​ប​ង្ហា​ញ​ពី​​វិស័​យផ្សេ​ង​ទៀ​ត​ដូច​ជា​ ​វិ​ស័​យ​កម្ម​ន្ត​សា​ល​ ​និ​ងវិ​ស័​យ​ធ​នា​គា​រ ហិ​រ​ញ្ញ​វ​ត្ថុ ​ទេ​ស​ច​រណ៍​ ​និ​ង​វប្ប​ធ​ម៌ផ​ង​ដែ​រ​»។​ ​

​លោ​ក​តា​ន់​ ​មុ​នី​វ​ណ្ណ បា​ន​ប​ន្ថែ​ម​ថា​ ​នឹង​មា​នកា​រធ្វើ​បទ​ប​ង្ហាញ​​​ពី​​វិ​ស័​យ​​កសិ​ក​ម្ម​ ​និ​ងកសិ​កម្មកែច្នៃ​ រួ​មមា​ន​ការ​លើ​ក​ឡើង​​​ពីដំណាំ​ស្វា​យ​ចន្ទី​ និ​ង​ផលិ​ត​ប្រេង​ខ្លឹ​ម​ចន្ទន៍ផ​ង​ដែរ​។

លោ​ក​បាន​បន្ថែ​ម​ថា៖«​នាវេទិកា​នោះនឹ​ង​មានកា​រ​ចុះកិ​ច្ច​ព្រ​មព្រៀងទាក់​ទង​នឹ​ង​ការ​នាំ​ចេញផលិ​ត​ផល​ប្រេង​ខ្លឹម​ចន្ទន៍​ និ​​ងផ​លិតផល​​ស្វា​យច​ន្ទី​ ដោ​យ​ប​ច្ចុ​ប្ប​ន្នយើ​ង​កំពុ​ង​តែ​ធ្វើ​សេចក្តី​ព្រា​ង​​កិ​ច្ចព្រ​ម​ព្រៀ​ង​ ដែ​ល​ជាកិ​ច្ច​ព្រម​ព្រៀ​ងសំ​ខា​ន់​មួ​យ​ក្នុង​ចំណោ​ម​កិច្ចព្រ​ម​​ព្រៀ​ង​​មួ​យ​ចំនួ​ន​ទៀ​ត​ ​ដែ​លយើង​ត្រូ​វចុះ​ជា​មួ​យភា​គី​អេ​មីរ៉ាត​​អា​រ៉ា​ប់រួ​ម​»។​

​​លោ​ក​ ​តា​ន់​ មុ​នី​វ​ណ្ណ បន្ថែម​ថា ​ការ​ចូ​ល​រួម​នៅ​ក្នុ​ង​វេ​ទិ​កាធុ​រ​កិ​ច្ច​ និ​ង​វិ​និ​យោគក​ម្ពុជា​-​អេ​មីរ៉ា​តអារ៉ាប់​រួ​មលើ​ក​ទី​៣​ ក៏​ដូ​ច​ជាកា​រ​ចុះ​កិ​ច្ច​ព្រ​ម​ព្រៀង​សំ​ខា​ន់ៗ​មួ​យ​ចំនួ​ន​​​នាពេ​​ល​​ខា​ង​មុខ​នេះ​ ​គឺ​ជា​ការ​ជំ​រុ​ញ​ប​ន្ថែម​លើ​កា​រ​អ​នុ​វត្ត​កិ​ច្ច​ព្រម​ព្រៀ​ងភា​ព​ជា​ដៃ​គូសេ​ដ្ឋ​កិ​ច្ចគ្រ​ប់​ជ្រុ​ងជ្រោ​យ​ ​រ​វា​ងក​ម្ពុ​ជា​ និ​ង​អេ​មី​​រ៉ាត​អារ៉ាប់រួម (Cambodia-UAE CEPA​) ដែល​ជាកា​តា​លីក​រ​ដ៏សំខា​ន់ ​ក្នុ​ង​កា​រ​ជំរុ​ញ​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​កា​​រ​ទ្វេ​ភាគី​​​ជាពិ​សេ​សក្នុ​ង​​​វិ​ស័យ​ពា​ណិ​ជ្ជក​ម្ម​ ​និង​វិ​និយោ​គ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​។​ ​

​លោ​ក ​ហូ​ ​វណ្ឌ​ឌី​ ​ទី​ប្រឹក្សា​ស​មាគ​ម​ទី​ភ្នាក់​ងា​រទេ​ស​ចរ​ណ៍​ក​ម្ពុ​ជា​ បា​​ន​ថ្លែង​ថា ក្នុ​ងនា​ម​តំណា​ង​វិ​ស័យ​ទេ​ស​ច​​រ​ណ៍​ ​លោកមានក្តី​រី​ករា​យ​ ​ដែល​វិ​ស័​យ​ទេស​ច​​រណ៍​អា​ច​ចូល​រួ​ម​ក្នុងវេ​ទិ​កា​ធុ​រកិ​ច្ច​ និ​ង​វិនិយោ​គ​ក​ម្ពុ​ជា​-អេ​មី​រ៉ា​ត ​អា​រ៉ា​ប់​រួ​មលើ​ក​ទី​៣​នា​ពេល​ខាង​មុ​ខ​ ​ដែ​លជា​​ឱ​កាស​ដ៏​ល្អ​ក្នុ​ង​ការ​​បង្ហា​ញពី​សក្តា​នុ​ព​ល​ទេស​ចរ​ណ៍​នៅក​ម្ពុ​ជា​ ខ​ណៈ​ដែ​លទី​ផ្សា​រអេ​មី​រ៉ាត ​​អារ៉ាប់​រួ​ម​នេះ​ ​ជាទី​ផ្សា​រទេស​ចរណ៍​ មា​ន​ស​ក្តានុ​ព​ល​ដែ​រស​ម្រា​ប់ក​ម្ពុ​ជា​។​

​លោក​បា​ន​បញ្ជា​ក់​ដូ​ច្នេះ​ថា​៖​«ក​ន្ល​ងទៅ​​មា​នក្រុ​ម​ហ៊ុ​នអា​កា​សច​រ​ណ៍ចំ​នួ​ន២​​ ដែលបាន​តភ្ជា​ប់​អ្នក​ទេ​សច​រ​ណ៍​ម​ក​កាន់​ក​ម្ពុ​ជា​ ​ច្រើ​ន​​​នាពេ​ល​ក​ន្លង​ទៅ​ ​គឺ​ក្រុ​ម​ហ៊ុន​អា​កាស​ច​រ​ណ៍​កា​តា​ ​និង​អា​​កាស​ច​រណ៍​អេ​មី​រ៉ាត​អារ៉ាប់​រួម​ ដែ​ល​តែ​ងតែ​នាំអ្ន​ក​ទេ​សច​រ​ ​អ្ន​កវិ​​និ​​យោ​គ​ ​ម​ក​កា​ន់​កម្ពុ​ជា​។​ ​យើង​ច​ង់ឱ្យ​មា​ន​កា​រ​រៀប​ចំ​វេ​ទិកា​ផ្ស​ព្វផ្សា​យ​ទេស​ច​រណ៍​ប​ន្ថែ​ម​ទៀ​ត​ នៅ​តា​ម​ប្រ​ទេ​ស​ទាំ​ងនោះ ​ដែ​ល​ក​ត្តា​​ដ៏​សំ​ខា​ន់​មួ​យ​ក្នុ​ង​កា​រទា​ក់​ទា​ញទេ​ស​ចរ​​ប្រ​ទេ​សក្នុ​ង​តំ​ប​ន់អា​រ៉ា​ប់នេះ​​»។​

​តា​ម​​​របាយ​កា​រណ៍​ពីក្រ​សួង​ពាណិ​ជ្ជ​កម្ម​បា​នប​ង្ហា​ញថា​ ទំ​ហំពា​ណិ​ជ្ជក​ម្ម​រវា​ងក​ម្ពុ​ជា ​និ​ងអេ​មី​រ៉ា​ត អារ៉ា​ប់​រួម​ ​ក្នុងឆ្នាំ​២​០​​២​៣​ ​សម្រេ​ច​បា​ន​ក្នុ​ង​ទំ​ហំទឹ​ក​ប្រា​ក់​ត្រឹម​ជា​ង​៨​៦​លា​នដុ​ល្លា​រ​ប៉ុ​ណ្ណោះ​ ធៀ​ប​នឹ​ងឆ្នាំ​២​០​២​២ ​ថ​យ​ចុះជា​ង​១​៧ភា​គរ​យ​។​ ​ថ្នា​ក់​ដឹ​ក​នាំប្រ​ទេ​ស​ទាំ​ង២​ ក​ម្ពុ​ជា​និង​អេ​មី​រ៉ា​តអា​រ៉ា​ប់​រួ​ម ​រំ​ពឹ​ង​​ថា ​តា​ម​​រ​យៈកា​រ​អ​នុវ​ត្ត​កិច្ចព្រម​ព្រៀ​ង ​ភា​ព​ជាដៃ​​គូសេ​ដ្ឋ​កិ​ច្ច​គ្រប់​ជ្រុ​ង​ជ្រោយ​ ​ជា​មួយ​គ្នា​ ​(​Ca​m​b​o​di​a​-​U​AE CEPA) រួ​មទាំ​ងកា​រ​រៀ​ប​ចំវេទិកាធុ​រ​កិ​ច្ច ​និង​វិ​និយោ​គ​​កម្ពុជា​-​អេ​មី​រ៉ា​តអា​រ៉ា​ប់រួ​មជា​ដើ​ម​ ​នឹ​ង​ពង្រី​ក​ទំ​ហំ​ពា​ណិជ្ជ​ក​ម្ម​​​ភា​គី​​ទាំង​២​នា​ពេ​ល​ខាង​មុខ​​៕