សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្តចូលរួមចំណែកជាថ្មីម្តងទៀតទៅលើវិស័យអប់រំ និង ការអភិវឌ្ឍន៍សហគមន៍តាមរយៈការផ្តល់អំណោយនៅសាលាបឋមសិក្សា ពពែ ខេត្តកណ្តាល។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ដោយឧបត្ថម្ភ ១ ០០០ ០០០ រៀល និងសម្ភារការិយាល័យប្រើប្រាស់ដូចជា កុំព្យូទ័រលើតុ ម៉ាស៊ីនព្រីន និងសម្ភារសិក្សាផ្សេងៗជាច្រើនទៀត។
ទន្ទឹមនឹងនេះ យើងក៏បានផ្តល់អំណោយដល់សិស្សានុសិស្សចំនួន ១៣០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៨នាក់ ផងដែរ។ សមិទ្ធផលទាំងអស់នេះត្រូវបានគូសបញ្ជាក់ ពីការខិតខំប្រឹងប្រែងរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការផ្តួចផ្តើមការគាំទ្រយ៉ាងសកម្មទៅលើវិស័យអប់រំ។
សាទរនឹងសកម្មភាពរួមចំណែកលើកស្ទួយវិស័យអប់រំនេះ លោក ជឿន ជ័យ នាយកសាលា បានសម្តែងការដឹងគុណ ដោយមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានចូលរួមចំណែកក្នុងការជួយដូចជា សម្ភារសិក្សា និងសម្ភារការិយាល័យ ព្រមទាំងថវិកាដល់សាលារៀន”។
លោកបានបញ្ជាក់ថា ការបរិច្ចាគទាំងនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរក្នុងដំណើរការនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងក៏ដូចជា បទពិសោធន៍សិក្សារបស់សិស្សានុសិស្ស។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិសុវណ្ណាភូមិ ឡាយហ្វ៍ បានលើកឡើងពីសារសំខាន់នៃសកម្មភាពនេះដោយកត់សម្គាល់ថា ការទទួលបានសម្ភារសិក្សាអាចធ្វើឱ្យសិស្សានុសិស្សផ្តោតអារម្មណ៍លើការសិក្សា និងសម្រេចបានជោគជ័យក្នុងការសិក្សារបស់ពួកគេ។ តាមរយៈការផ្តល់សម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់ក្នុងការអប់រំ សុវណ្ណាភូមិ ឡាយហ្វ៍ បានធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងជម្រុញការអភិវឌ្ឍន៍ផ្នត់គំនិតរបស់ពួកគេ ។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំថា “នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា” ដោយសង្កត់ធ្ងន់លើការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនសម្រាប់សិស្សានុសិស្ស និងសហគមន៍ទូទាំងប្រទេសកម្ពុជាតាមរយៈការស្ម័គ្រចិត្ត ការបរិច្ចាគ និងភាពជាដៃគូ។
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី៖
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្តព្រមទាំងទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ ២០២១ ផ្តល់ដោយ International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕