ធនាគារ​ពាណិជ្ជ​ឈីហ្វ​កំពុង​ផ្តោត​លើ​កម្មវិធី Chief Easy ​សម្រាប់​​កម្ចីប្រាក់​ខ្នាត​តូច​តាម​ប្រព័ន្ធ​​ឌីជីថល​របស់​ខ្លួន ដែល​ទទួល​បាន​​ការ​គាំទ្រ​ផ្នែក​ច្បាប់​ដ៏​រឹងមាំ។ 

កម្មវិធី​ទូរស័ព្ទ​នេះ​ត្រូវ​បាន​អនុម័ត​ជា​លើក​ដំបូង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២១ ដោយ​អនុញ្ញាតឱ្យ​មាន​ការ​​ផ្តល់​ប្រាក់​កម្ចី​ខ្នាតតូច​​ដល់ ១០០០ ដុល្លារ​។ បន្ទាប់​ពីនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុម័ត​ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃទី៨ ខែ​ធ្នូ​ ឆ្នាំ​២០២២ ដោយ​បង្កើន​ចំនួន​ប្រាក់​កម្ចី​អតិបរមា​រហូត​ដល់ ៥០០០​ដុល្លារ​ ដែល​អនុញ្ញាត​ឱ្យ​កម្មវិធី​ទូរស័ព្ទ​នេះ​អាច​បម្រើ​តម្រូវការ​ហិរញ្ញវត្ថុ​ដល់​​អតិថិជន​កាន់​តែ​ប្រសើរឡើង។

កម្មវិធី​នេះ​ផ្តល់​ប្រាក់​កម្ចី​រហូតដល់ ៥០០០​ដុល្លារ​ ជាមួយ​នឹង​រយៈពេល​រហូត​ដល់​បី​ឆ្នាំ។ កម្មវិធីChief Easyត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ផ្ដល់​ជូន​ដល់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ការ​សេវាកម្ម​ហិរញ្ញវត្ថុ។ ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​របស់​កម្មវិធី​ទូរស័ព្ទ​​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​ស្នើសុំ​ប្រាក់​កម្ចី​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា។

Chief Easy ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ឆាប់​រហ័ស និង​ប្រមូល​ផ្តុំ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដ៏មាន​កិត្យានុភាព

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មាន​ប្រសាសន៍​ថា៖​ «Chief Easy គឺ​ជា​ការ​អភិវឌ្ឍន៍​ដ៏​លេច​ធ្លោ​មួយ​របស់​យើង។ កម្មវិធី​ទូរស័ព្ទ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស និង​កំពុង​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់។ អតិថិជន​អាច​វាយ​តម្លៃ​ភាព​អាច​ទទួល​បាន​ឥណទាន​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​ឌីជីថល និង​ស្នើសុំ​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល»។

ការ​យក​ចិត្ត​ទុក​ដាក់​របស់​ធនាគារ ឈីហ្វ ចំពោះ​ប្រតិបត្ដិការ​លើ​កម្មវិធី​ទូរស័ព្ទ​ Chief Easy ឆ្លុះ​បញ្ចាំង​ពី​ទិសដៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​បទពិសោធន៍​របស់​អតិថិជន និង​លទ្ធភាព​ប្រើប្រាស់​ហិរញ្ញវត្ថុ។ កិច្ច​ខិតខំ​ប្រឹងប្រែងរ​បស់​ធនាគារ​ក្នុងការ​ធ្វើ​ទំនើបកម្ម​​ឌីជីថល និង​ភាពជា​ដៃគូ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ធនាគារ​ដ៏​ទូលំទូលាយ និង​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន។

ប្រតិបត្ដិ​លើ​ប្រព័ន្ធ​​ឌីជីថល​របស់​ធនាគារ ឈីហ្វ បាន​ក្លាយ​ជា​របៀបវារៈ​អាទិភាព​ខ្ពស់ ដោយ​ផ្តោតលើ​ការ​ពន្លឿន​ការ​ចែក​ចាយ​ផលិតផល និង​សេវាកម្ម​តាម​រយៈ​បណ្តាញ​ឌីជីថល។ តាម​រយៈ​ការ​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​ការ​ធ្វើ​ទំនើប​កម្មឌីជីថល ​ធនាគារ ឈីហ្វ មាន​គោល​បំណង​ផ្តល់​នូវ​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​ដល់​អតិថិជន​របស់​ខ្លួន និង​ធានា​បាន​នូវ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ។

កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈពេល​មួយ​ទសវត្សរ៍​ជាមួយ​នឹង​និមិត្ដ​សញ្ញា​ថ្មី

ជា​ការ​កត់​សម្គាល់​រយៈពេល​មួយ​ទសវត្សរ៍​នៃ​ប្រតិបត្តិការ​នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បាន​បង្ហាញ​និមិត្ត​សញ្ញា​ថ្មី​របស់​ខ្លួន ​ជា​កិត្យានុភាព​លើស​ពី​ការ​ផ្លាស់​ប្ដូរ​ស្លាក​យីហោ​សាជីវកម្ម តែ​ជា​ការ​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ចូល​ក្នុង​​យុគសម័យ​ធនាគារ​ឌីជីថល​ដំបូង​គេ។

និមិត្ដ​​សញ្ញា​ថ្មី ប្រកប​ដោយ​ថាមពល​ គឺជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយតប​នឹង​យុវជន​ជំនាន់​ថ្មី​ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​របស់​កម្ពុជា ស្របពេល​ដែល​ធនាគារ ឈីហ្វ ប្រារព្ធ​ខួប​ដប់​ឆ្នាំ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បាន​រំឭក​ពី​ការ​វិវត្តន៍​យុទ្ធសាស្ត្រ​របស់​ធនាគារ ដោយ​សង្កត់ធ្ងន់​លើ​គុណ​តម្លៃ​ថា៖ «យើង​បាន​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ទំនុក​ចិត្ត​ជាមួយ​អតិថិជន​របស់​យើង​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រម​សីលធម៌​វិជ្ជាជីវៈ សុចរិត​ភាព ការ​ប្រុង​ប្រយ័ត្ន និង​តម្លាភាព​។ ទាំងនេះ​មិន​គ្រាន់​តែ​ជា​គោលការណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សសរស្តម្ភ​ដែល​បាន​គាំទ្រ​ដល់​ការ​ធ្វើ​ដំណើរ​រយៈពេល​មួយ​ទសវត្សរ៍​នេះ​របស់​យើង»។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Chief Easy និង​របៀប​ស្នើសុំ​កម្ចី សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​ធនាគារ ឈីហ្វ​ឬ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ Chief Easy ឥឡូវនេះ។ ស្វែង​យល់​ពី​ភាព​ងាយស្រួល​នៃ​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ និង​បោះ​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​ផ្នែក​ហិរញ្ញវត្ថុ។

គេហទំព័រ: https://www.chiefbank.com​.kh​/​en​/​Online​Services​/​Chief​Easy

App Store: https://apple.​co/​3A1kXzD

Google Play: https://bit.​ly/​2Wr​WBkK

☎️ 097 9 900 878
☎️ 089 900 878
☎️ 010 900 878