ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានប្រកាសពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួន ដោយផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពជាងមុនសម្រាប់អតិថិជនក្នុងការផ្ទេរប្រាក់ទូទាំងពិភពលោក។ ដោយប្រើប្រាស់ប្រព័ន្ធSWIFT ធនាគារ ឈីហ្វ មានគោលបំណងផ្តល់នូវដំណោះស្រាយដែលមានទំនុកចិត្ត និងមានប្រសិទ្ធភាពសម្រាប់ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស និងផ្ទេរប្រាក់ចូលពីក្រៅប្រទេស។
សេវាផ្ទេរប្រាក់ចេញទៅក្រៅប្រទេសរបស់ធនាគារ ឈីហ្វអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់គណនីធនាគារទទួលផលនៅទូទាំងពិភពលោក។ សេវាកម្មនេះអាចប្រើបានជារូបិយប័ណ្ណដុល្លារអាមេរិក ជាមួយនឹងសេវា ០,១៥ភាគរយ ដែលគិតថ្លៃផ្ញើអប្បបរមា ២០ ដុល្លារ។
លើសពីនេះ អតិថិជននឹងត្រូវគិតថ្លៃបណ្ដាញចំនួន ១៥ ដុល្លារ ខណៈដែលអតិថិជនមានការកែប្រែណាមួយចំពោះប្រតិបត្តិការផ្ទេរប្រាក់នោះ នឹងបន្ថែមប្រាក់សេវា ៣០ ដុល្លារអាមេរិកទៀត។ សេវាកម្មនេះត្រូវបានរៀបចំឡើងសម្រាប់បុគ្គល និងអាជីវកម្មដែលស្វែងរកការផ្ទេរប្រាក់រហ័ស និងសុវត្ថិភាពដើម្បីធ្វើប្រតិបត្តិការលក្ខណៈអន្តរជាតិ។
ជម្រើសដ៏ល្អសម្រាប់អតិថិជនមានបំណងផ្ទេរប្រាក់ក្រៅប្រទេស
ដើម្បីជួយសម្រួលដល់ដំណើរការនេះ ធនាគារ ឈីហ្វបានផ្តល់ទម្រង់ពាក្យស្នើសុំផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ដែលអតិថិជនអាចទាញយកពីគេហទំព័ររបស់ធនាគារផ្ទាល់។ ទម្រង់បែបបទត្រូវតែបោះពុម្ពចេញរួចបំពេញព័ត៌មានលម្អិត ហើយយកទៅកាន់សាខាធនាគារ ឈីហ្វណាមួយ ដើម្បីធ្វើប្រតិបត្តិការ។
បន្ថែមពីលើការផ្ទេរប្រាក់ទៅខាងក្រៅប្រទេសធនាគារ ឈីហ្វក៏ផ្តល់ជូននូវសេវាកម្មផ្ទេរប្រាក់ចូលពីក្រៅប្រទេសមកវិញតាមរយៈប្រព័ន្ធ SWIFT ផងដែរ។ សេវាកម្មនេះគិតជាដុល្លារអាមេរិក ជាមួយនឹងសេវា ០,០៥ភាគរយ ដែលគិតថ្លៃផ្ញើអប្បបរមា ៥ ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ការផ្ទេរប្រាក់ចូលពីក្រៅប្រទេសនេះមិនត្រូវបានគិតថ្លៃបណ្ដាញនោះទេ ទើបធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អតិថិជនសម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេស។
ដើម្បីប្រើប្រាស់សេវានេះបាន អតិថិជនត្រូវតែមានគណនីជាមួយធនាគារ ឈីហ្វ ហើយត្រូវការព័ត៌មានចាំបាច់មួយចំនួនសម្រាប់ការផ្ទេរប្រាក់ចូលពីអ្នកផ្ញើ។
សម្រួលប្រតិបត្តិការឆ្លងប្រទេសសម្រាប់អតិថិជនរបស់ធនាគារ ឈីហ្វ
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.កមានប្រសាសន៍ចំពោះសេវាកម្មនេះថា៖ «គោលគំនិតចម្បងរបស់យើងគឺផ្តល់ជូនអតិថិជនរបស់យើងនូវសេវាធនាគារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដែលបំពេញតម្រូវការហិរញ្ញវត្ថុជាសកល។ ប្រព័ន្ធSWIFT ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកប្រកបដោយទំនុកចិត្ត ហើយតាមរយៈការផ្តល់ជូននូវសេវាផ្ទេរប្រាក់ទាំងនេះ យើងមានគោលបំណងធ្វើឱ្យប្រតិបត្តិការឆ្លងប្រទេសមានភាពសាមញ្ញសម្រាប់អតិថិជនរបស់យើងមិនថាផ្ញើ ឬទទួលប្រាក់នោះទេ»។
លោកបានថ្លែងថា៖«ធនាគារ ឈីហ្វយល់ពីសារៈសំខាន់នៃប្រតិបត្តិការហិរញ្ញវត្ថុរហ័ស និងសុវត្ថិភាពនៅក្នុងទំនាក់ទំនងជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងការពង្រីកសេវាកម្មផ្ទេរប្រាក់ក្រៅប្រទេស យើងធានាថា អតិថិជនរបស់យើងអាចផ្ទេរប្រាក់ក្រៅប្រទេស មិនថាជាលក្ខណៈអាជីវកម្ម ឬបុគ្គលដោយមានទំនុកចិត្ត»។
ការប្ដេជ្ញាចិត្តរបស់ធនាគារ ឈីហ្វក្នុងការបង្កើនបទពិសោធន៍របស់អតិថិជនត្រូវបានពង្រឹងយ៉ាងពិសេសចំពោះសុវត្ថិភាព និងប្រសិទ្ធភាព។ តាមរយៈការរួមបញ្ចូលជាមួយប្រព័ន្ធ SWIFT ដែលត្រូវបានទទួលស្គាល់ជាសកល ធនាគារធានាថាប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងប្រកបដោយស្តង់ដាសុវត្ថិភាពខ្ពស់បំផុត។
សម្រាប់ព័ត៌មានលម្អិត អតិថិជនដែលមានចំណាប់អារម្មណ៍ចំពោះសេវាកម្មនេះសូមអញ្ជើញទៅកាន់សាខាធនាគារ ឈីហ្វ ណាមួយនៅជិតលោកអ្នកបំផុត។ ធនាគារយកចិត្ដទុកដាក់ខ្ពស់ចំពោះអតិថិជនតាមរយៈ តម្រូវការហិរញ្ញវត្ថុប្រកបដោយការជឿទុកចិត្ដ។ ស្វែងយល់បន្ថែមនៅទីនេះ។
សូមទស្សនាវីដេអូរបស់សេវាផ្ទេរប្រាក់ក្រៅប្រទេស: https://youtu.be/Rd46r4rmPWY?feature=shared
Facebook: https://www.facebook.com/ChiefCambodiaBank
☎️ 023 900 878 (ទីស្នាក់ការកណ្ដាល)
☎️ 023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២)
☎️ 023 212 878 (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)
☎️ 023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)
☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)