ធនាគារ ឈីហ្វ បានដាក់ឲ្យដំណើរការគណនីសន្សំពិសេស "Savings Prestige" ដែលជាផលិតផលគណនីសន្សំថ្មីត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវអត្រាការប្រាក់កាន់តែប្រសើរ និងផ្ដល់ជម្រើសសេវាធនាគារកាន់តែសម្បូរបែប។ ផលិតផលនេះ គឺជាប្រភេទគណនីសន្សំពិសេសមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវដំណោះស្រាយដ៏សមស្របសម្រាប់អតិថិជនជាបុគ្គល ក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងដោយផ្អែកលើកម្រិតសមតុល្យផ្សេងៗគ្នា។
គណនីសន្សំដែលមានភាពងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន
ចំពោះអត្រាការប្រាក់ដែលអតិថិជនទទួលបាន គឺអាស្រ័យទៅលើសមតុល្យក្នុងគណនី។ ជាឧទាហរណ៍ អតិថិជនទូទៅអាចទទួលបានអត្រាការប្រាក់រហូតដល់ ១,៧៥% ក្នុងមួយឆ្នាំ ហើយសម្រាប់ក្រុមហ៊ុនក៏អាចទទួលបានអត្រាដូចគ្នាផងដែរ។ ដោយឡែក ស្ថាប័នហិរញ្ញវត្ថុ មានលក្ខណៈខុសគ្នាបន្តិចបន្តួច ដែលទទួលបានអត្រាការប្រាក់ ១,២៥% ក្នុងមួយឆ្នាំ។ អត្រាការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ និងទូទាត់រៀងរាល់ចុងខែ។
ធនាគារ ឈីហ្វ បានដកចេញនូវថ្លៃសេវាដែលពាក់ព័ន្ធជាមួយគណនី ដូចជាសេវាលំហែទាំ សេវាដកប្រាក់ គណនីមិនដំណើរការ និងសេវាបិទគណនីមុនកាលកំណត់ ដែលធ្វើឱ្យផលិតផលនេះកាន់តែងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន។
ផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាធនាគារដែលល្អបំផុត
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ បានមានប្រសាសន៍ថា៖ «គណនីសន្សំពិសេស (Savings Prestige) នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាធនាគារដែលល្អបំផុត តាមរយៈការផ្តល់អត្រាការប្រាក់ប្រកួតប្រជែង និងការដកចេញនូវថ្លៃសេវាដែលមិនចាំបាច់មួយចំនួន។ យើងធានាថា អតិថិជនមិនថាជាលក្ខណៈបុគ្គល ឬអាជីវកម្មនោះទេ គឺអាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុជាទីពេញចិត្ត និងប្រកបដោយភាពបត់បែន»។
ការដាក់ឱ្យប្រើប្រាស់គណនីសន្សំពិសេសនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ឈីហ្វ ដើម្បីបង្កើនការផ្តល់ជូនផលិតផលតាមតម្រូវការ និងគុណភាពដល់អតិថិជន។ គណនីសន្សំថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការបំពេញតម្រូវការ របស់អតិថិជនរបស់ខ្លួន និងផ្តល់នូវបទពិសោធន៍សេវាធនាគារដែលល្អបំផុត។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើផលិតផលនេះ សូមអញ្ជើញទៅកាន់សាខាធនាគារ ឈីហ្វ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានព័ត៌មានបន្ថែម។
Wesbite: https://www.chiefbank.com.kh/en/Products/SavingPrestige
Telegram: https://t.me/chiefbankcambodia
Facebook: https://www.facebook.com/ChiefCambodiaBank
Instagram: https://www.instagram.com/chief_bank/
YouTube: https://www.youtube.com/@chiefbank7042
☎️ 023 900 878 (ទីស្នាក់ការកណ្ដាល)
☎️ 023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២)
☎️ 023 212 878 (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)
☎️ 023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)
☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)