ធនាគារ​ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បាន​ដា​ក់ឱ្យ​ប្រើប្រាស់​គណនី​កុមារ (Chief Child Account) ដែល​ជា​គណនី​សន្សំ ក្នុង​គោល​បំណង​ផ្តល់​ឱ្យ​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​ យល់ដឹង និង​រៀនសូត្រ​អំពី​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​តាំង​ពី​នៅ​វ័យក្មេង។ គំនិត​ផ្តួច​ផ្តើម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ទូលំទូលាយ​របស់​ធនាគារ​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ ក្នុង​ចំណោម​កុមារ​នៅ​ប្រទេស​កម្ពុជា។ 

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈីហ្វ បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ផ្តល់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​តាំង​ពី​កុមារ​ភាព​នេះ​ថា ៖«យើង​ជឿជាក់​ថា ការ​បង្រៀន​ពី​ជំនាញ​ហិរញ្ញ​វត្ថុ​តាំង​ពី​កុមារ​ភាព គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ទម្លាប់​គ្រប់គ្រង​ហិរញ្ញ​វត្ថុ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។ គណនី​កុមារ (Chief Child Account) នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព និង​បង្កើន​ទឹក​ប្រាក់​សម្រាប់​ការ​សន្សំ​របស់​កុមារ ខណៈ​ដែល​ឪពុកម្តាយ​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​កូនៗ​ប្រកប​ដោយ​ប្រសិទ្ធភាព»។

អត្រា​ការ​ប្រាក់​ប្រកួត​ប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន

គណនីកុមារ (Chief Child Account) ផ្តល់​អត្រា​ការ​ប្រាក់​រហូត​ដល់ ៣,៧% សម្រាប់​គណនី​ជា​ប្រាក់​ដុល្លារ។ គណនី​នេះ​ដំណើរការ​ជា​គណនី​សន្សំ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​កាត ATM ដើម្បី​ធានា​ថា ឪពុក​ម្តាយ ឬ​អាណាព្យាបាល មាន​ការ​គ្រប់គ្រង​បាន​ពេញលេញ​លើ​ការ​ហិរញ្ញ​វត្ថុ​របស់​កូនៗ។ លើស​ពី​នេះ សៀវភៅ​ធនាគារ​ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​អំឡុងពេល​បើក​គណនី​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​តាមដាន​រាល់​ប្រតិបត្តិការ​ទាំងឡាយ។

ការ​បង្កក​គណនី​នេះ​គឺ​មាន​រយៈពេល ៦ខែ ហើយ​ការ​ដាក់​ប្រាក់​និង​ការ​ផ្ទេរ​ប្រាក់​គឺ​គ្មាន​ដែន​កំណត់ ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាតាបិតា ឬ​អាណាព្យាបាល។ ការ​ប្រាក់​ត្រូវ​បាន​គណនា​ជា​រៀងរាល់​ថ្ងៃ និង​បញ្ចូល​ទៅ​ក្នុង​គណនី​កុមារ​ប្រចាំខែ​ដែល​ធ្វើឱ្យ​កើន​ទឹក​ប្រាក់​ក្នុង​គណនី​សម្រាប់​ការ​សន្សំ​រយៈពេលវែង។

ជំរុញ​ឱ្យ​មាន​ការ​ទទួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ

ធនាគារ ឈីហ្វ ចាត់​ទុក​គណនី​កុមារ (Chief Child Account) ជា​គណនី​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ដល់​ការ​ទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​តាំង​ពី​កុមារភាព។ តាម​រយៈការ​ផ្តល់​ឱ្យ​កុមារ​នូវ​ជម្រើស​សន្សំ ដែល​មាន​រចនាសម្ព័ន្ធ និង​សុវត្ថិភាព ខណៈដែល​មាតាបិតា​អាច​បង្រៀន​គោលការណ៍​ហិរញ្ញ​វត្ថុ​សំខាន់ៗ ចំពោះ​បុត្រធីតា ដូចជា​គុណ​តម្លៃ​នៃ​ការ​សន្សំ និង​សារៈសំខាន់​នៃ​ការ​ធ្វើ​ផែនការ​សម្រាប់​ពេល​អនាគត ជាដើម។

តាម​រយៈគណនី​កុមារ​នេះ ធនាគារ ឈីហ្វ បន្ត​គាំទ្រ​គំនិត​ផ្តួចផ្តើម ការ​អប់រំ​ផ្នែក​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ជាមួយ​នឹង​របៀប​របប​ដែល​ត្រូវ​ការ​សម្រាប់​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញ​វត្ថុ​រយៈពេល​វែង។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ផលិតផល​នេះ សូម​អញ្ជើញ​ទៅ​កាន់​សាខា​​ធនាគារ ឈីហ្វ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម៕ 

សម្រាប់ព័ត៌មានបន្ថែម: https://www.chiefbank.​com.kh/en​/Products/​CHIEF​ChildAccount

Join Our Telegram Channel: https://t.me/​chiefbank​cambodia

Facebook: https://www.facebook.​com/​Chief​Cambodia​Bank

Instagram: https://www.instagram​.com/​chief_bank/

YouTube: https://www.youtube.​com/@​chiefbank7042

☎️ 023 900 878 (ទីស្នាក់ការកណ្ដាល) 

☎️ 023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២)

☎️ 023 212 878  (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)

☎️ 023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)

☎️ 023 998 878  (សាខាអ៊ីអនមានជ័យ)