![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/13_2_2025_bbb8.jpg)
វាជាការវិវឌ្ឍថ្មីដ៏គួរឱ្យរីករាយសម្រាប់អតិថិជនដែលទិញគេហដ្ឋាននៅកម្ពុជា ខណៈធនាគារ PPCBank បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយបុរីវិមានភ្នំពេញ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឈានមុខគេ ដើម្បីផ្តល់នូវជម្រើសឥណទានគេហដ្ឋានដែលមានភាពបត់បែន និងមានភាពងាយស្រួល។
ភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅឯស្នាក់ការក្រុមហ៊ុនបុរី វិមានភ្នំពេញ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប អ្នកឧកញ៉ា លី សុភាព ឧកញ៉ា លី សុភារី តំណាងភាគទុនិកនៃបុរីវិមានភ្នំពេញ លោក ឆាយ ធីនឈឹង តំណាងភាគទុនិកនៃបុរីវិមានភ្នំពេញ លោក ឡុង សុធា នាយកប្រតិបត្តិនៃបុរីវិមានភ្នំពេញ លោក Lee Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ក្នុងគោលបំណងផ្តល់នូវឱកាសថ្មី សម្រាប់ការធ្វើជាម្ចាស់ គេហដ្ឋានជូនប្រជាជនកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយប្រាក់កម្ចីទិញ គេហដ្ឋានតាមតម្រូវការ សម្រាប់ការទិញអចលនទ្រព្យទាំងនោះ នៅក្នុងគម្រោងអភិវឌ្ឍន៍របស់បុរីវិមានភ្នំពេញ។
ការផ្តល់ជូនពិសេសសម្រាប់អតិថិជនទិញគេហដ្ឋានរួមមាន ការផ្តល់ឥណទានរហូតដល់ ៨០% នៃតម្លៃ អចលនទ្រព្យ ជាមួយនឹងលក្ខខណ្ឌនៃការសងប្រាក់កម្ចីរហូតដល់ ៣០ឆ្នាំ។
អ្វីដែលកាន់តែពិសេសទៀត នោះ ធនាគារ PPCBank នឹងរ៉ាប់រងលើថ្លៃសេវាផ្ទេរកម្មសិទ្ធិប័ណ្ណអចលនទ្រព្យរបស់អតិថិជន នៅក្នុងគម្រោងទី ១២ និងទី១៥ ផងដែរ ដែលអនុញ្ញាតឱ្យអតិថិជនអាចក្លាយជាម្ចាស់គេហដ្ឋាន បានកាន់តែងាយស្រួលជាងពេលណាៗទាំងអស់ ទាំងសម្រាប់បុគ្គល និងគ្រួសារ ដែលកំពុងស្វែងរកទិញ គេហដ្ឋានលើកដំបូងរបស់ពួកគេ ឬស្វែងរកអចលនទ្រព្យថ្មី ដែលប្រសើរជាងមុន។
លក្ខខណ្ឌងាយស្រួលជាច្រើនផ្សេងទៀតត្រូវបានរៀបចំឡើងផងដែរ ដើម្បីធ្វើឱ្យក្តីសុបិននៃការក្លាយជា ម្ចាស់កម្មសិទ្ធិគេហដ្ឋានអាចសម្រេចបានសម្រាប់អតិថិជនគ្រប់រូប។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/13_2_2025_bbb.jpg)
ភាពជាដៃគូរវាងធនាគារ PPCBank និងបុរីវិមានភ្នំពេញ ត្រូវបានធ្វើឡើង ដើម្បីផ្តល់ឱ្យអតិថិជនទិញ គេហដ្ឋាននូវកម្រិតនៃភាពបត់បែន ដែលមិនធ្លាប់មាននៅក្នុងជម្រើសហិរញ្ញវត្ថុរបស់ពួកគេ ដោយផ្តល់នូវ ការអនុម័តប្រាក់កម្ចីឆាប់រហ័ស និងងាយស្រួល។ អតិថិជននឹងទទួលបានដំណើរការដ៏សាមញ្ញ ហើយពួកគេ ក៏នឹងទទួលបានការគាំទ្រយ៉ាងយកចិត្តទុកដាក់ នៅក្នុងដំណើរនៃការទិញផ្ទះទាំងមូល។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានសម្តែងក្តីរំភើបរីករាយ ចំពោះភាពជាដៃគូ ថ្មីនេះ។
លោកមានប្រសាសន៍ថា៖ «នៅធនាគារ PPCBank យើងជឿជាក់ថា ភាពជាម្ចាស់គេហដ្ឋាន គឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយសម្រាប់ទាំងបុគ្គល និងគ្រួសារ ហើយយើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រអតិថិជន របស់យើងនៅគ្រប់ជំហាននៃដំណើរនោះ»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/13_2_2025_bbb1.jpg)
លោកមានប្រសាសន៍បន្ថែមថា៖ «តាមរយៈការផ្តល់ជូននូវជម្រើសប្រាក់កម្ចីដែលមានភាពបត់បែន យើងកំពុងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែងាយស្រួល ក្នុងការក្លាយជាម្ទាស់គេហដ្ឋាន ដែលនឹងធានាបាននូវ អនាគតសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ កិច្ចសហការរបស់យើងជាមួយបុរីវិមានភ្នំពេញ គឺជាឱកាសដ៏រីករាយមួយក្នុងការធ្វើឱ្យសុបិននេះក្លាយជាការពិតសម្រាប់មនុស្សជាច្រើន»។
គួរបញ្ជាក់ថា កញ្ចប់កម្ចីដ៏ល្អរបស់ធនាគារ PPCBank នឹងអនុញ្ញាតឱ្យអតិថិជនបុរីវិមានភ្នំពេញ ទទួលបាន ឥណទានឆាប់រហ័ស និងងាយស្រួល ដោយផ្តោតលើការដកចេញនូវឧបសគ្គទូទៅជាច្រើន ដែលអតិថិជនទិញគេហដ្ឋានលើកដំបូងតែងជួបប្រទះ។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/13_2_2025_bbb2.jpg)
ជាមួយនឹងការរួមបញ្ចូលគ្នានៃអត្រាការប្រាក់ទាប ការសងត្រលប់មានរយៈពេលវែង និងដំណើរដាក់ការស្នើសុំកម្ចីមិនស្មុគស្មាញ ធនាគារ PPCBank និងបុរីវិមានភ្នំពេញកំពុងធ្វើការរួមគ្នា ដើម្បីលុបបំបាត់ឧបសគ្គនៃការទទួលបានឥណទានគេហដ្ឋាន ដែលជារឿយៗរារាំងម្ចាស់គេហដ្ឋានមិនឱ្យទទួលបាន។
បុរីវិមានភ្នំពេញក៏បានសម្តែងក្តីសាទរចំពោះកិច្ចសហការនេះផងដែរ ដោយបានគូសបញ្ជាក់ពីរបៀប ដែលភាពជាដៃគូថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទិញគេហដ្ឋាន។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/13_2_2025_bbb3.jpg)
លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប បានមានប្រសាសន៍ឱ្យដឹងថា៖ «ភាពជាដៃគូរបស់យើងជាមួយធនាគារ PPCBank ផ្តល់ឱកាសពិសេសមួយសម្រាប់ប្រជាជនកម្ពុជា ដើម្បីបំពេញក្តីស្រមៃរបស់ពួកគេក្នុងការមានគេហដ្ឋាន។ យើងមិនត្រឹមតែផ្តល់ជូននូវអចលនទ្រព្យដ៏ទំនើប និងមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងភាពជាដៃគូនេះ យើងក៏កំពុងធានាថាអតិថិជន របស់យើង អាចទទួលបានឥណទាន ដែលសមស្របនឹងតម្រូវការរបស់ពួកគេបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ កិច្ចសហការនេះ គឺសំដៅដល់ការលើកកម្ពស់ដល់អតិថិជន ក្នុងការគ្រប់គ្រងអនាគតរបស់ពួកគេ ដោយផ្តល់ជូនពួកគេនូវមធ្យោបាយដែលពួកគេត្រូវការ ដើម្បីក្លាយជា ម្ចាស់គេហដ្ឋាន»។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/13_2_2025_bbb5.jpg)
ស្ថាប័នទាំងពីរទទួលស្គាល់ពីសារៈសំខាន់នៃការក្លាយជាម្ទាស់កម្មសិទ្ធិលំនៅឋានកាន់តែងាយស្រួលដល់ប្រ-ជាជនកម្ពុជា ជាពិសេសអតិថិជនទិញគេហដ្ឋានលើកដំបូងតែងតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន នៅពេលព្យាយាមស្វែងរកឥណទានសម្រាប់ទិញគេហដ្ឋានរបស់ពួកគេ។
តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ PPCBank និងបុរីវិមានភ្នំពេញ មានគោលបំណង បិទគម្លាតការក្លាយជាម្ទាស់គេហដ្ឋាននៅកម្ពុជា ដោយផ្តល់នូវដំណោះស្រាយដែលជួយមនុស្សកាន់តែច្រើន ឱ្យក្លាយជាម្ចាស់គេហដ្ឋាន ទទួលបានសុវត្ថិភាពហិរញ្ញវត្ថុរយៈពេលវែង និងពេញចិត្តនូវការសម្រេចបាន នេះ។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/13_2_2025_bbb7.jpg)
បន្ថែមពីលើការផ្តល់ជម្រើសប្រាក់កម្ចីទិញគេហដ្ឋានប្រកបដោយភាពបត់បែននេះ ស្ថាប័នទាំង២ក៏ផ្តោត សំខាន់លើការជួយអតិថិជននៅក្នុងដំណើរការទាំងមូល រាប់ចាប់ពីការស្នើសុំប្រាក់កម្ចី រហូតដល់ការទិញ អចលនទ្រព្យ។
កិច្ចសហការនេះ មានគោលបំណងមិនត្រឹមតែផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានការណែនាំពីអ្នកជំនាញ ដែលធ្វើឱ្យលោកអ្នកអស់កង្វល់សម្រាប់ការទិញគេហដ្ឋាន ខណៈពេលដែលពួកគេតែងតែជួបនូវដំណើរដ៏ស្មុគស្មាញ ក្នុងការក្លាយជាម្ទាស់គេហដ្ឋាន។
គំនិតផ្តួចផ្តើមថ្មីនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ធនាគារ PPCBank ចំពោះនវានុវត្តន៍ និងសេវាកម្ម ផ្តោតសំខាន់លើអតិថិជន។ ធនាគារខិតខំផ្តល់ជូននូវផលិតផល និងសេវាកម្មដែលឆ្លើយតបនឹងតម្រូវការវិវត្តន៍នៃទីផ្សារកម្ពុជា។
សម្រាប់បុរីវិមានភ្នំពេញ ភាពជាដៃគូនេះគឺជាជំហានមួយឆ្ពោះទៅកាន់ការបំពេញ បេសកកម្មរបស់ខ្លួនក្នុងការកសាងសហគមន៍រឹងមាំ និងធានាថាប្រជាជនកម្ពុជាគ្រប់រូបទទួលបានលំនៅឋាន ប្រកបដោយសុវត្ថិភាព ផាសុកភាព និងតម្លៃសមរម្យ។
សម្រាប់ព័ត៌មានលម្អិតអំពីបុរីវិមានភ្នំពេញ អតិថិជនអាចមកកាន់ការិយាល័យលក់របស់បុរីវិមានភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 093 509 299 / 089 786 883។
សម្រាប់ព័ត៌មានលម្អិតអំពីការស្នើសុំកម្ចីទិញគេហដ្ឋានតាមរយៈធនាគារ PPCBank អតិថិជនអាចមកកាន់សាខាធនាគារ PPCBank ណាមួយក៏បាន ឬទំនាក់ទំនងមកកាន់ធនាគារតាមរយៈលេខ 096 3 909 909 / 023 909 909៕