សូមទទួលយកការផ្តល់ជូនពិសេសផ្តាច់មុខនេះ និងត្រៀមខ្លួនដើម្បីធ្វើដំណើរទៅទស្សនានិទាឃរដូវ ក្នុងក្តី​ស្រមៃរបស់លោកអ្នកជាមួយនឹង Korean Air! រីករាយជាមួយការបញ្ចុះតម្លៃ 10% ផ្តាច់មុខ នៅពេលលោកអ្នកកក់ជើងហោះហើរតាមរយៈ www.koreanair.com ឬ Korean Air Mobile App ហើយទូទាត់ប្រាក់ជាមួយប័ណ្ណវីសា PPCBank។

ការផ្តល់ជូនពិសេសនេះ​មាន​សម្រាប់​ការកក់​ទុកចន្លោះពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ និង រយៈ​​ពេល​ធ្វើដំណើរ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (មិនរាប់បញ្ចូលខែសម្បូរភ្ញៀវ)។

លក្ខខណ្ឌ៖

  • ប្រ៉ូម៉ូសិននេះ ផ្តល់ជូនសម្រាប់ប័ណ្ណវីសា PPCBank​ គ្រប់ប្រភេទ។
  • ទិសដៅហោះហើរចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសកូរ៉េខាងត្បូង (ព្រលានយន្តហោះ Incheon តែប៉ុណ្ណោះ) ចិន ជប៉ុន និងសហរដ្ឋអាមេរិក។

ចំណាំ៖ សម្រាប់ជើងហោះហើរអាមេរិកអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ១០% លើសំបុត្រ​យន្តហោះប្រភេទ Economy Class និង៥% លើសំបុត្រយន្តហោះប្រភេទ Prestige Class ឬ Premium Economy Class។

  • ប្រ៉ូម៉ូសិននេះ ផ្តល់ជូនសម្រាប់ទាំងការហោះហើរក្នុងមួយជើង ឬការហោះហើរទៅមក។
  • ការបញ្ចុះតម្លៃនេះគឺអាចអនុ​វត្តបានចំពោះប្រភេទសំបុត្រយន្តហោះ៖ Prestige Class (លើកលែងតែជួរកៅអី J, C) Economy Class (លើកលែងតែជួរកៅអី Y, B និង M) និង Premium Economy Class (W)។

ចំណាំ៖ សម្រាប់ Premium Economy Class (W): អនុវត្តចំពោះតែការប្តូរជើងហោះហើរ Korean Air/Delta Air Lines Code Share Flight តែប៉ុណ្ណោះ។

  • ការកក់សំបុត្រយន្តហោះ៖ សម្រាប់តែ Korean Air និង Korean Air/Delta Air Lines Code Share​ ប៉ុណ្ណោះ។​

ចំណាំ៖ សម្រាប់ Delta Air Lines Code Share Flight: អនុវត្តចំពោះតែ Premium Economy Class និង Economy Class ប៉ុណ្ណោះ (មិនរាប់បញ្ចូល Prestige ឬ Business Class)។

  • ធនាគារ PPCBank និងក្រុមហ៊ុន Korean Air រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែ ប្រ៉ូម៉ូសិន​នេះ ដោយគ្មានការជូនដំណឹងជាមុន។

ការកក់ជើងហោះហើររបស់លោកអ្នកគឺងាយស្រួល។ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.koreanair.com ឬប្រើប្រាស់កម្មវិធី Korean Air Mobile App ជ្រើសរើសគោលដៅ​របស់លោក​អ្នក ហើយ​ទូទាត់ជាមួយប័ណ្ណវីសា PPCBank របស់លោកអ្នក ដើម្បីរីករាយជាមួយ​នឹងការបញ្ចុះតម្លៃនេះ។

សូមចំណាំថា ធនាគារ PPCBank និងក្រុមហ៊ុនអាកាសចរណ៍ Korean Air រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌនៃការផ្តល់ជូនពិសេសនេះ ដោយគ្មានការជូនដំណឹងជាមុន។

សូមកុំឱ្យឱកាសដ៏ពិសេសនេះខកខាន សន្សំថវិកាអំឡុងពេល​ហោះហើរ​ប្រកបដោយ​ផាសុកភាព និងភាពរីករាយ។ សូមធ្វើការកក់ជើងហោះហើរបន្ទាប់របស់លោកអ្នកនៅថ្ងៃនេះ ដើម្បី​ឱ្យសុបិន​​​នៃការ​ធ្វើដំណើររបស់លោកអ្នកក្លាយជាការពិតជាមួយ PPCBank Visa និង Korean Air ៕