
មន្ទីរពេទ្យ Vinmec Central Park International គឺជាមន្ទីរពេទ្យទី៣ នៅក្នុងប្រព័ន្ធថែទាំសុខភាព Vinmec ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ មន្ទីរពេទ្យនេះបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ស្របតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។ រូបថត Supplied
ក្នុងអំឡុងឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម បានក្លាយជាជម្រើសជាចម្បងសម្រាប់អ្នកជំងឺកម្ពុជាដែលកំពុងស្វែងរកសេវាវេជ្ជសាស្រ្តគុណភាពខ្ពស់ជាមួយនឹងប្រព័ន្ធមន្ទីរពេទ្យទំនើបទាន់សម័យ ក្រុមវេជ្ជបណ្ឌិតមានជំនាញខ្ពស់ និងចំណាយសមហេតុសមផល ប្រទេសវៀតណាម មិនត្រឹមតែបំពេញតម្រូវការព្យាបាលប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកជំងឺឱ្យទទួលបានបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបៗជាមួយនឹងចំណាយទាបជាងចំណាយរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ក្នុងនោះ Vinmec ជាប្រព័ន្ធវេជ្ជសាស្រ្ដឈានមុខគេមួយ ដែលមានការជឿទុកចិត្តនិងការជ្រើសរើសដោយអ្នកជំងឺកម្ពុជារាប់ពាន់នាក់។
ភាពទាក់ទាញនៃវេជ្ជសាស្រ្តវៀតណាមចំពោះអ្នកជំងឺកម្ពុជា
ការស្ទង់មតិរបស់មន្ទីរពេទ្យ Sun Rise (ប្រទេសជប៉ុន) ក្នុងទីក្រុងភ្នំពេញ បានបង្ហាញថា ប្រជាជនកម្ពុជាដែលស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ជាចំនួន ២១០,០០០ នាក់ក្នុងឆ្នាំនីមួយៗ ដែលក្នុងនោះ ការជ្រើសរើសប្រទេសវៀតណាម គឺជា ៧៦% ដែលច្រើនជាង ១៩% បើធៀបនឹងការជ្រើសរើសប្រទេសថៃ និង ៣% បើធៀបនឹងការជ្រើសរើសប្រទេសសិង្ហបុរី។ ការទាក់ទាញរបស់វៀតណាមបានមកពីប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពខ្ពស់ ចំណាយសមហេតុសមផល (គ្រាន់តែជា 1/2 - 1/3 ធៀបនឹងប្រទេសថៃនិងប្រទេសសិង្ហបុរី) ដោយសារតែមធ្យោបាយចរាចរណ៍ងាយស្រួល និងភាពស្រដៀងគ្នានៃភាសា និងវប្បធម៌។
ការសិក្សាមួយទៀតដោយ ASCO Post - ទស្សនាវដ្តីវិជ្ជាឯកទេសមហារីក ក្រោមចំណុះ សមាគមមហារីកគ្លីនិកអាមេរិក គូសបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗ ប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ១៥,០០០ នាក់ ដែលត្រូវបានចេញវេជ្ជបញ្ជាឱ្យព្យាបាលដោយវិទ្យុសកម្ម ប៉ុន្តែ ប្រទេសទាំងមូល មានម៉ាស៊ីនព្យាបាលដោយវិទ្យុសកម្មត្រឹមតែ ២ គ្រឿងប៉ុណ្ណោះ និងមានការគិតទុកជាមុនថា រហូតដល់ចុងឆ្នាំ ២០២៥ តែកើនដល់ ៤ គ្រឿងប៉ុណ្ណោះ។ - ដែលចំនួននេះនៅមានកម្រិតទាបខ្លាំងបើធៀបនឹងតម្រូវការជាក់ស្តែង។ ប្រការនេះ ធ្វើឲ្យអ្នកជំងឺកម្ពុជាជាច្រើនជ្រើសរើសការព្យាបាលនៅបរទេស ដែលក្នុងនោះ ប្រទេសវៀតណាមជាទីសំដៅដៅពេញនិយមបំផុត។
រឿងរ៉ាវ បងស្រី អេស អេម (អាយុ ២៧ ឆ្នាំ នៅទីក្រុងភ្នំពេញ) ជាឧទាហរណ៍គោលដៅ នៅចុងខែធ្នូ ឆ្នាំ ២០២៤ បងស្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា កើតជំងឺដុំសាច់ដុះលើសរសៃប្រសាទឆ្អឹងខ្នង នៅតំបន់ខួរតូច ដែលជាទម្រង់ដុំគីស្តក្នុងខួរក្បាលកម្របានជួបបទ ដើម្បីធានាប្រសិទ្ធភាពនៃការព្យាបាល វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យវះកាត់យកដុំសាច់ចេញ បន្ទាប់មកបន្តការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមី ដំណាក់កាលព្យាបាលដោយវិទ្យុសកម្មបង្កបញ្ហាប្រឈមជាច្រើន នៅពេលដែលអ្នកជំងឺត្រូវទទួលការព្យាបាលដោយវិទ្យុសកម្ម នៃអ័ក្សខួរក្បាលក្នុងទាំងមូលពីក្បាលដល់ចង្កេះ។ ក៏ប៉ុន្តែ ក្នុងរយៈពេលការព្យាបាលក្នុងតំបន់ប្រឈមនឹងការលំបាកក្នុងម៉ាស៊ីននិងឧបករណ៍។
បន្ទាប់ពីការស្រាវជ្រាវ បងស្រីបានដឹងថា Vinmec Central Park មានប្រព័ន្ធម៉ាស៊ីនព្យាបាលដោយវិទ្យុសកម្មពន្លឿន TrueBeam ចម្លងតាម 2.7 គួបផ្សំជាមួយឧបករណ៍ Multi Leaf Collimator (microMLC) ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការព្យាបាលដោយវិទ្យុសកម្មម៉ូឌុលអាំងតង់ស៊ីតេ ធានានូវភាពត្រឹមត្រូវខ្ពស់ និងបានជ្រើសរើសការព្យាបាលនៅទីនេះ។ ដូច្នេះហើយ បន្ទាប់ពីការព្យាបាលរយៈពេលប្រាំមួយសប្តាហ៍ ស្ថានភាពសុខភាពរបស់បងស្រី អេស អេម មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

តាមការស្ទង់មតិរបស់ Indochina Research បានបង្ហាញថា មន្ទីរពេទ្យ Vinmec ទទួលបានការទទួលស្គាល់ម៉ាកយីហោក្នុងកម្រិតខ្ពស់បំផុតនៅទូទាំងប្រទេស ក្នុងចំណោមជនបរទេសនៅក្នុងប្រទេសវៀតណាម។ រូបថត Supplied
ពេលដំបូង បងស្រីបានបម្រុងត្រឹមតែព្យាបាលដោយវិទ្យុសកម្មនៅ Vinmec និងការព្យាបាលដោយប្រើគីមី នៅមន្ទីរពេទ្យរដ្ឋ ដើម្បីសន្សំថ្លៃចំណាយ ប៉ុន្តែ លទ្ធផលនៃការព្យាបាលដែលជោគជ័យ ហួសពីការនឹកស្មាន បានធ្វើឱ្យបងស្រីសម្រេចចិត្តបន្តការព្យាបាលនៅ Vinmec។ បងស្រី អេស អេម បានចែករំលែកដូច្នេះថា «Vinmec មិនត្រឹមតែមានឧបករណ៍ទំនើបៗប៉ុណ្ណោះទេ តែថែមទាំងមានវេជ្ជបណ្ឌិតល្អណាស់និងអស់ពីចិត្តទៀតផង បងស្រីជឿថា ដំណើរការព្យាបាលដោយចាក់ថ្នាំគីមីការនាពេលខាងមុខ ក៏នឹងដំណើរការទៅដោយរលូន»។
Vinmec - សេវាវេជ្ជសាស្រ្តជាន់ថ្នាក់សម្រាប់អ្នកជំងឺកម្ពុជា
ដោយមិនត្រឹមតែមាន បងស្រី អេស អេម ក្នុងរយៈពេលកន្លងទៅ Vinmec បានទទួលយកអ្នកជំងឺកម្ពុជារាប់ពាន់នាក់ មកពិនិត្យនិងព្យាបាល គណនាតែនៅថ្ងៃបើក មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Vinmec Can Tho បានទទួលយកអ្នកជំងឺរាប់សិបនាក់មកពីប្រទេសកម្ពុជា ដើម្បីពិនិត្យសុខភាព។ អតិថិជនពេញចិត្តនឹងសេវាកម្មពិនិត្យជំងឺផ្នែកត្រចៀក ច្រមុះ បំពង់ក ធ្មេញ ថ្គាម មុខ ឆ្អឹងនិងសន្លាក់ ក៏ដូចជាកញ្ចប់ពិនិត្យមហារីកសុដន់ និងរោគស្ត្រីផងដែរ។
«យើងមិនបាច់រង់ចាំយូរទេ ដោយមានអ្នកបកប្រែភាសាខ្មែរ នឹងជួយគាំទ្រពេញមួយដំណើរការពិនិត្យសុខភាព ត្រូវបានស្នាក់នៅក្នុងមន្ទីរពេទ្យក៏ងាយស្រួលដែរ។ យើងប្រាកដជាត្រលប់មកវិញ ព្រោះថា Vinmec ពិនិត្យជាត្រឹមត្រូវណាស់និងមានប្រជាប្រិយភាព» អតិថិជនម្នាក់បានចែករំលែក។

អ្នកជំងឺកំពុងទទួលការព្យាបាលផ្នែកស្តារនីតិសម្បទានៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យផ្សេងទៀតរបស់ Vinmec ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងស្តង់ដារអន្តរជាតិ ។ រូបថត Supplied
ដើម្បីបង្កភាពងាយស្រួលជាងសម្រាប់អ្នកជំងឺកម្ពុជា នៅដើមឆ្នាំ ២០២៥ មន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Vinmec Central Park បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ បន្ទប់ពិនិត្យជំងឺ Bopear ដែលជាកន្លែងព្យាបាលដ៏មានកិត្យានុភាពក្នុងរាជធានីភ្នំពេញ។ កិច្ចសហប្រតិបត្តិការនេះជួយអ្នកជំងឺកម្ពុជាទទួលបានការពិនិត្យ និងព្យាបាលយ៉ាងរហ័ស ជួយគាំទ្រការពិគ្រោះពីចម្ងាយ និងលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់ក្រុមវេជ្ជបណ្ឌិតនៅបន្ទប់ពិនិត្យជំងឺ Bopear
Vinmec - ស្លាកយីហោរវេជ្ជសាស្ត្រឈានមុខគេសម្រាប់អ្នកជំងឺអន្តរជាតិនៅប្រទេសវៀតណាម
ជាមួយនឹងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់ ឧបករណ៍ទំនើបៗ និងសេវាកម្មដោយយកចិត្តទុកដាក់ស្របតាមស្តង់ដារអន្តរជាតិ Vinmec បានក្លាយជាមន្ទីរពេទ្យលេខ ១ ខាងផ្នែកសេវាវេជ្ជសាស្រ្តសម្រាប់ជនបរទេសនៅវៀតណាម យោងតាមរបាយការណ៍របស់ Indochina Research Vietnam ចេញផ្សាយនៅថ្ងៃទី ២០ ខែមីនា។
យោងតាមនោះ ប្រព័ន្ធថែទាំសុខភាព Vinmec មានកម្រិតទទួលស្គាល់ល្អបំផុតក្នុងទូទាំងប្រទេស គឺជា ៦៧% រក្សាចម្ងាយឆ្ងាយពីមន្ទីរពេទ្យដែលនៅសេសសល់ រួមមានៈ Family Medical Practice ជាប់ចំណាត់ថ្នាក់លេខ ២ គឺជា ៤៨% មន្ទីរពេទ្យវៀតបារាំង (ហាណូយ) គឺជា ៣៤% Raffles Medical Clinic គឺជា ៣៤% មន្ទីរពេទ្យ FV (ទីក្រុងហូជីមិញ) គឺជា ៣០% ...។

ឧបករណ៍វេជ្ជសាស្ត្រដ៏ទំនើប និងបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលខ្ពស់នៅឯមន្ទីរពេទ្យ និងគ្លីនិកនីមួយៗនៃប្រព័ន្ធថែទាំសុខភាពរបស់ Vinmec ដើម្បីធានាបាននូវស្តង់ដារខ្ពស់បំផុតនៃព្យាបាល។ រូបថត Supplied
យោងតាមការស្រាវជ្រាវ កត្តាសំខាន់បំផុតសម្រាប់ជនបរទេសនៅពេលជ្រើសរើសសេវាវេជ្ជសាស្រ្តនៅប្រទេសវៀតណាម គឺជាសមត្ថភាពវិជ្ជាជីវៈរបស់ក្រុមវេជ្ជបណ្ឌិត (ស្មើនឹង ៥៣%) បន្ទាប់មកគឺជាគុណភាពមូលដ្ឋានសម្ភារ (៤៨%) និងការយកចិត្តទុកដាក់ចំពោះការថែទាំអ្នកជំងឺ (៤០%)។
Vinmec មិនត្រឹមតែរក្សាបាននូវស្តង់ដារអន្តរជាតិ JCI កាន់កាប់កម្មសិទ្ធិក្រុមវេជ្ជបណ្ឌិតឈានមុខគេប៉ុណ្ណោះទេ តែថែមទាំងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន ដើម្បីសម្រួលនីតិវិធីទូទាត់ប្រាក់សម្រាប់អ្នកជំងឺបរទេស ជាមួយនឹងសេវាវេជ្ជសាស្រ្តសុវត្ថិភាព បដិរូបកម្ម និងគ្មានឧបសគ្គភាសា Vinmec គង់តែបានបន្តជាទីសំដៅទំនុកចិត្តសម្រាប់អ្នកជំងឺអន្តរជាតិ ជាពិសេសគឺជាប្រជាជនកម្ពុជា៕