
ផ្ទាំងសូឡានៅក្នុងគម្រោងថាពលពន្លឺព្រះអាទិត្យ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីឆ្នាំ២០២៣។ ភ្នំពេញប៉ុស្តិ៍
គម្រោងវិនិយោគវិស័យថាមពលអគ្គិសនីចំនួន ២៦ ទីតាំង ពីការបណ្តាក់ទុនរបស់ក្រុមហ៊ុនវិនិយោគចំនួន ២៤ ត្រូវបានគណៈកម្មការធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា បានឱ្យដឹងថា មានគម្រោងវិនិយោគលើវិស័យថាមពលចំនួន ២៦ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានយកមកពិភាក្សា និងអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាលកម្ពុជា។
យោងតាមការគណនារបស់ភ្នំពេញប៉ុស្តិ៍ គម្រោងវិនិយោគលើថាមពលអគ្គិសនិ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័ត មានសមត្ថភាពអាចផលិតថាមពលអគ្គិសនី បានសរុប ៥ ៩៥០ មេហ្កាវ៉ាត់ ក្នុងមានភាគច្រើនស្ថិតក្នុងខេត្តពោធិ៍សាត់ មណ្ឌលគិរី កំពង់ឆ្នាំង ព្រៃវែង បាត់ដំបង ព្រះសីហនុ ស្ទឹងត្រែង កំពង់ចាម កំពង់ស្ពឺ កោះកុង និងខេត្តរតនគិរី ។
សម្រាប់គម្រោងវិនិយោគទាំងនោះ គឺការវិនិយោគលើគម្រោងស្ថានីយផលិតថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ មានអានុភាពសរុប ១ ៩៥០ មេហ្កាវ៉ាត់, ថាមពលខ្យល់ ៩០០មេហ្កាវ៉ាត់, ស្ថានីយវ៉ារីអគ្គិសនីបូមទឹកស្តុកទុក ១ ០០០មេហ្កាវ៉ាត់, ស្ថានីយប្រព័ន្ធអាគុយស្តុកថាមពល ១ ០០០មេហ្កាវ៉ាត់, វ៉ារីអគ្គិសនី ១១០មេហ្កាវ៉ាត់, ជីវម៉ាស់ ៥០មេហ្កាវ៉ាត់ និងឧស្ម័នធម្មជាតិ ៩០០មេហ្កាវ៉ាត់។
ទោះយ៉ាងណាបន្ទាប់ការអនុម័តនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានប្រាប់ឱ្យក្រសួង ស្ថាប័នរបស់រដ្ឋាភិបាលត្រូវធ្វើរបាយការណ៍ត្រឡប់ពីការទូទាត់ជូនមកខ្លួនវិញផងដែរ៕