ទីក្រុងបាងកកៈ ប្រធានសាកលវិទ្យាល័យនៃសភាពាណិជ្ជកម្មថៃ (UTCC) បាននិយាយនៅថ្ងៃសុក្រថា ដើម្បីសម្រេចបានទិសដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយ រដ្ឋាភិបាលថៃត្រូវតែចាក់បញ្ចូលសាច់ប្រាក់ ៥០០ ពាន់លានបាត (ជាង ១៥ ពាន់លានដុល្លារ) ទៅក្នុងវិស័យសេដ្ឋកិច្ច។
លោក ThanawatPhonwichai ប្រធាន UTCC បាននិយាយថា ក្នុងឆមាសដំបូងនៃឆ្នាំ ២០២២ រដ្ឋាភិបាលថៃត្រូវតែបញ្ចូលយ៉ាងហោចណាស់ទឹកប្រាក់ ៥០០ ពាន់លានបាតទៅក្នុងកម្មវិធីឧបត្ថម្ភធនព្រមទាំងបង្កើតការងារ សម្រាប់និស្សិតទើបបញ្ចប់មហាវិទ្យាល័យ និងចាប់ផ្តើមឡើងវិញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
លោកបាននិយាយថា ការសម្រេចបង្កើនអំណាចទិញរបស់ប្រជាជននឹងជួយសេដ្ឋកិច្ចឱ្យកើនឡើងរង្វង់ពី ៣ ទៅ ៤ ភាគរយនៅឆ្នាំបន្ទាប់ ហើយប្រហែលសម្រេចបានដល់កម្រិតនៅមុនស្ថានភាពកូវីដ ១៩។
លោក Thanawat រដ្ឋាភិបាលគួរតែប្រកាន់ខ្ជាប់ជាមួយផែនការរបស់ខ្លួន ដើម្បីបើកកន្លែងពេញនិយមដើរកម្សាន្ត បារ៍ ខារ៉ាអូខេ និងទីតាំងកម្សាន្តផ្សេងៗទៀត ក្នុងខែធ្នូ បើមិនដូច្នោះទេ ការរីកចម្រើននឹងប្រែក្លាយទៅជាមន្ទិលសង្ស័យ។
លោកបាននិយាយថា សេដ្ឋកិច្ចតាមបណ្តាខេត្តក៏ត្រូវការការជំរុញផងដែរ ពីព្រោះមនុស្សភាគច្រើនខ្វះអំណាចទិញ ពេលដែលពួកគេធ្លាក់ចូលទៅក្នុងស្ថានភាពបំណុល ឬក៏អត់គ្មានការងារធ្វើ។
ការបើកប្រទេសថៃឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកាត្រូវបានគេរំពឹងជំរុញសេដ្ឋកិច្ចថៃរង្វង់ ១ ទៅ ១,៥ ភាគរយនៅឆ្នាំនេះ៕ The Nation (Thailand)-ANN/RR


