ក្រុងហែលស៊ិនគីៈ ក្រុមហ៊ុន Nokia របស់ប្រទេសហ្វាំងឡង់ នៅថ្ងៃនេះ បានរាយការណ៍ពីការថយចុះការខាតបង់សុទ្ធជិត ៥៧ ភាគរយ ខណៈក្រុមហ៊ុនចាប់ផ្តើមកម្មវិធីកាត់បន្ថយការចំណាយក្នុងគោលបំណងស្តារលទ្ធភាពទទួលបានប្រាក់ចំណេញឡើងវិញ។
ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍នេះបានប្រកាសពីការខាតបង់សុទ្ធចំនួន ៧៩ ឡានអឺរ៉ុបនៅត្រីមាសទី ៣ ធៀបនឹង ១៨៣ លានអឺរ៉ូក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Nokia ក៏បានចេញផ្សាយសេចក្តីលម្អិតអំពីកម្មវិធីសន្សំការចំណាយទំហំ ៧០០ លានអឺរ៉ូមួយផងដែរដែលអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២០ ដែលក្នុងចំណោមទឹកប្រាក់សរុប ទឹកប្រាក់ចំនួន ៥០០ លានដុល្លារត្រូវបានរំពឹងថានឹងទទួលបានពីការចំណាយប្រតិបត្តិការ។
លទ្ធផលល្អប្រសើរនេះ ត្រូវបានជំរុញដោយការកើនឡើងក្នុងការដាក់ពង្រាយសេវា 5G ពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក៕ AFP/KC


