ក្រុងហាណូយៈ សមាជិកសភាជាន់ខ្ពស់វៀតណាមមួយរូបបានឲ្យដឹងថា ប្រទេសវៀតណាម កំពុងពិចារណាលើមធ្យោបាយនានាដើម្បីធ្វើឲ្យប្រព័ន្ធសោធនរបស់ខ្លួន បន្ទាប់ពីកម្មកររាប់ម៉ឺននាក់បានតវ៉ាប្រឆាំងទៅនឹងច្បាប់ថ្មីស្តីពីការកាត់បន្ថយអត្ថប្រយោជន៍មួយចំនួន។
លោក Bui Sy Loi អនុប្រធានគណៈកម្មាធិការកិច្ចការសង្គមនៅសភាវៀតណាមបានឲ្យដឹងថា វៀតណាមនឹងបន្ធូរបន្ថយច្បាប់ បង្កើនលក្ខណៈវិនិច្ឆ័យស្តីពីសិទ្ធិទទួលបានអត្ថប្រយោជន៍ និងបន្ស៊ីការចូលរួមចំណែករបស់កម្មករ ដើម្បីធ្វើកំណែទម្រង់មូលនិធិសោធនស្ម័គ្រចិត្តរបស់ខ្លួន និងជំរុញឲ្យបុគ្គលិកកាន់តែច្រើនចូលរួម ដើម្បីកាត់បន្ថយបន្ទុកលើប្រព័ន្ធសោធននេះ។ កម្មករក៏បានបង់ប្រាក់ចូលក្នុងមូលនិធិតាមច្បាប់កំណត់មួយផងដែរ។
លោក Loi បានឲ្យដឹងក្នុងបទសម្ភាសមួយកាលពីល្ងាចថ្ងៃពុធនៅខេត្ត Nghe An ខាងត្បូងទីក្រុងហាណូយថា៖ «យើងចង់ឲ្យមនុស្សគ្រប់គ្នារាប់ចាប់ពីអ្នកលក់តាមដងផ្លូវរហូតដល់កសិករ មានប្រាក់សន្សំចូលនិវត្តន៍កាន់តែប្រសើរ»។
លោកមានប្រសាសន៍ទៀតថា សេចក្តីព្រាងសម្រាប់ការផ្លាស់ប្តូរទៅប្រើប្រាស់មូលនិធិសោធនស្ម័គ្រចិត្តនេះ នឹងត្រូវបញ្ជូនទៅឲ្យលោកនាយករដ្ឋមន្ត្រី Nguyen Tan Dung ដើម្បីអនុម័តនៅចុងឆ្នាំនេះ។
វៀតណាមកំពុងស្វែងរកមធ្យោបាយលើកកម្ពស់ប្រព័ន្ធសោធនរបស់ខ្លួន ដែលត្រូវព្យាករថានឹងមានឱនភាពចាប់ពីឆ្នាំ២០២១ ទៅ៕ BP


